ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបើកឡើងនៅឆ្នាំ ១៩៤៩ ។
vrean.com Latest Questions
សកម្មភាពនៃក្រុមបញ្ញវន្តរូស៊ីក្នុងការផ្សព្វផ្សាយគំនិតបដិវត្តគឺគំនិតបដិវត្តត្រូវគេយកទៅសាបព្រោះតាមភូមិ តាមរោងជាងតាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករ ឬជាកម្មករ ។ក្រោយកមសកម្មភាពនៃក្រុមបដិវត្តន៍ត្រូវនគរបាលឃើញនិងបានធ្វើការបង្រ្កាបចលនានេះយ៉ាងឃោរឃៅដោយចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ជាដើម ។ចាប់ពីពេលនោះមកក្រុមអ្នកបដិវត្តន៌ក៏សម្រេចចិត្តប្រើមធ្យោបាយហិង្សាតបតវិញគឺការលបលួចធ្វើឃាតមន្ត្រីកាន់អំណាចរដ្ឋនិងប៉ុនប៉ងធ្វើគុតព្រះចៅអធិរាជទៀតផង ។
នៅក្រោយសង្រ្គាមលោកលើកទី២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអត់ថយវិញ គឺដោយសារតែប្រទេសក្រោមអាណានិគមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់។
លើកស្ទួយវិស័យឧស្សហកម្មដើម្បីប្រកួតប្រជែងជាមួយអាមេរិច អង់គ្លេស ជប៉ុន អាឡឺម៉ង់ ខាងលិចនិងអ៊ីតាលី • ផលិតផលឧស្សាហកម្មនាំចេញមានកំណើន ៥.៥% ជារៀងរាល់ឆ្នំា • ប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំផលិតផលចេញ • លើកស្ទួយកម្រិតជីវភាពកម្មករតាមរយៈការតម្លើងប្រាក់ខែ ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។
វត្តមានបារាំងនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមាន និងអវិជ្ជមានដូចជា ៖ ផលវិជ្ជមាន ៖ • ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៍ខ្មែរ និងជួសជុលប្រាសាទបុរាណ • ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឲ្យខ្មែរវិញដូចជា ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុង នៅឆ្នាំ ១៩០៤ ព្រមទាំងខេត្ត បាត់ដំបង និងមហានគរ សេរីសោភ័ណ្ឌតាមរយៈសន្ធិសញ្ញាបារាំងសៀមថ្ងៃ ២៣ ខែ មីនា ឆ្នាំ ១៩០៧ ។ • ជួយលើកស្ទួយវិស័យវប្បធម៍ • ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរ ...
រ៉ែ គឺជាអង្គធាតុអសរិរាង្គកើឡើងដោយធម្មជាតិនៅក្នុងសំបកផែនដី ។
បានជាតុលាការយកមេដឹកនាំកំពូលរបស់ខ្មែរក្រហមដែលបានកាន់អំណាចនៅឆ្នាំ ១៩៧៥. ១៩៧៩ ទៅកាត់ទោសគឺៈ • ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអ្នកដែលបានបាត់បង់ជីវីតទៅទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ • ដើម្បីលុបបំបាត់នូវវប្បធម៌និងទណ្ឌភាព • ដើម្បីពង្រឹងការគោពច្បាប់និងនីតិរដ្ឋ • ដើម្បីឲ្យជនរងគ្រោះបានធូរស្បើយពីមុខរបួសកាលពីអតីតកាល • ដើម្បីជួយក្មេងជំនាន់ក្រោយ អាចដឹងការពិតទាក់ទងនិងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម • ដើម្បីបិទទំព័រចាស់នៃប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះហើយបើកទំព័រថ្មីឆ្ពោះទៅរកការផ្សះផ្សារគ្នានិងការកសាងសង្គមជាតិឡើងវិញ • ដើម្បីឲ្យមានការផ្សះផ្សារមួយបានគេគេចាំបាច់ត្រូវតែរកយុត្តិធម៌ជូនដល់ជនរងគ្រោះជាមុនសិន ។