អៀកឡង់ខាងជើងហៅថា អ៊ុលស្ទ័រ មានរដ្ឋធានីឈ្មោះបេលហ្វាស់ដែលមានដែនដី៦រួមបញ្ចូលគ្នាហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិកមជនមកពីប្រទេសអង់គ្លេស ។
vrean.com Latest Questions
នៅក្រោយសង្រ្គាមលោកលើកទី២ ប្រជាជនអាមេរិកកើនឡើងខ្លាំង ព្រោះការហូរចូលប្រជាជនពីអឺរ៉ុបទៅកាន់អាមេរិក ដើម្បីសាងជីវភាពរបស់ពួកគេបានល្អ។ នៅឆ្នាំ១៩៤៥ ប្រជាជនអាមេរិកមានតែ ១៤០លាននាក់ ឆ្នាំ ១៩៦០កើនឡើងដល់ ១៨០លាន់នាក់ ឆ្នាំ១៩៧០លាននាក់ និងឆ្នាំ ១៩៨០ មាន ២០៨លាននាក់។
ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។
ភ្នំអេវ៉ីរ៉េស មានកំពស់ ៨៨៨៤ម៉ែត្រ។
ដំណឹង គឺជាឯកសារព័ត៌មានដែលឆ្លុះបញ្ចាំងអំពីការកកើតឡើងនិងវិត្តន៍ប្រែប្រួលរបស់វាដូចជា៖ វត្ថុ សម្ភារៈរឿងហេតុ ឬសកម្មភាពការងារជាក់ស្តែងអ្វី មួយដែលយើងទទួលបាន ។
ដើម្បីស្តារប្រទេសឡើងវិញនៅក្រោយសង្គ្រាម លោកស្តាលីនបានរៀបចំផែនការសេដ្ឋកិច្ចដូចជា៖ • ផែនការ៥ឆ្នាំ លើកទី៤ គឺការជម្រុញខាងថាមពល ដែកថែប និងការកសាងផ្លូវរទេះភ្លើង • ផែនការ៥ឆ្នាំ លើកទី៥ គឺការកសាងវិស័យបច្ចេកទេស ខាងយោធា និងកសិកម្ម
អរិយធម៌ខ្មែរនគរភ្នំរុងរឿងណាស់ ព្រោះនៅសម័យនោះខ្មែរមានវប្បធម៌ សាសនា ទំនៀមទម្លាប់ រដ្ឋបាល និងសេដ្ឋកិច្ចមានការរីកចម្រើនណាស់ ។ តួយ៉ាងខ្មែរមានកំពង់ផែអន្ដរជាតិអូរកែវ ( កម្ពុជាក្រោម ) ជាភស្ដុតាងបញ្ជាក់ពីសកម្មភាពខ្មែរមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនដូចជា រ៉ូម ពែក អ៊ីរ៉ង់ ចិន ឥណ្ឌា ។
រូមមានដូចជា៖ • ព្រះបាទនរោត្ដម(១៨៦០ – ១៩០៤) • ព្រះបាទស៊ីសុវត្ដិ(១៩០៤ – ១៩២៧) • ព្រះបាទស៊ីសុវត្តិមមនីវង្ស(១៩២៧ – ១៩៤១) • ព្រះនរោត្ដម(១៩៤១ – ១៩៥៥)
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ គឺជាកតិកាសញ្ញាដែលធានាឱ្យមនុស្សជាតិទទួលបាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដ៏ពេលលេញតាមដែលអាចធ្វើបានព្រមទាំងទទួលសេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើ គ្នាដោយមិនអាចដកហូត ឬផ្ទេរបានឡើយ។
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។