vrean.com Latest Questions
ការធ្វើឲ្យមានដំណោះស្រាយរួមនូវបញ្ហាតំបន់ឬពិភពលោក (បញ្ហាគ្រឿងញៀន បញ្ហាភេរវកម្ម បញ្ហាជំងឺឆ្លង បញ្ហាជនភៀសខ្លួននិងបញ្ហាបរិស្ថាន…) និងធ្វើឲ្យមានការរីកចម្រើនសម្រាប់តំបន់ ឬពិភពលោកទាំងមូល ។
កម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ អត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា ៖ • ប្រទេសកម្ពុជារួចផុតពីនិមអាណានិគមបារាំង • ទទួលបានអធិបតេយ្យភាពបរូណភាពទឹកដី • ប្រជាជនមានសិទ្ធិសេរីភាព ពីការគៀមសង្កត់ពីនឹមអាណានិគមបារាំង • ប្រជាជនកម្ពុជារួចផុតពីព័ន្ធដារ • អន្តរជាតិ ទទួលស្គាល់ ឯករាជ្យជាតិរបស់កម្ពុជា • ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន ។
អ្នកធ្វើឲ្យខកខានគឺអាមេរិក ដោយប្រើយន្តហោះ B52 ទម្លាក់គ្រាប់ជាច្រើនដាក់តំបន់រំដោះ (កន្លះលានតោន ) ។
លទ្ធផលនៃសេដ្ឋកិច្ចសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំងមាន ៖ • អនុញ្ញាតឲ្យខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង ជាថ្នូរនឹងការលើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល បារាំង។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្ត្រីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធដារខ្មែរ ។
ការតស៊ូដើម្បីឯករាជ្យជាតិមានលក្ខណៈ • ជាតិនិយម • ការតស៊ូប្រឆាំងមូលធនសក្តិភូមិ ។
លោកបែរ សុន ចែកលំនឹកជា២ប្រភេទៈ • លំនឹកទម្លាប់ៈ ជាការប្រព្រឹត្តស្ទួនដដែលៗ ដើម្បីបានចាំនូវអ្វីមួយ។ • លំនឹកសុទ្ធសាធៈ ជាការផ្តិតរូបភាពព្រឹត្តិការណ៍មួយឱ្យស្ថិតជាប់ជាប្រចាំក្នុងចិត្ត។