ការធ្វើកំណែទម្រង់របស់លោក ប្រេស្នេវដើម្បីឲ្យទាន់សហរដ្ឋអាមេរិក មិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋថាសហរដ្ឋអាមេរិកជាសង្គមសម្ភារនិយមដែលមនុស្សរស់នៅ ពោរពេញទៅដោយសម្ភារដែលរត់ទៅតាមចង្វាក់នៃល្បឿនបច្ចេកវិទ្យាទំនើបៗ។
vrean.com Latest Questions
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ ១៩៥៥។
ដែលហៅថាបញ្ញា៖ • លោកក្លាប៉ារែតៈ បញ្ញាគឺជាសម្បរទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ • លោកដីឡាក្រ័រៈ បញ្ញាគឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម • លោកហាតម៉ាន់ៈ បញ្ញាគឺជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ • លោកប៊ែសុនៈ បញ្ញាគឺជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ • លោកដេកាតៈ បញ្ញាគឺជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ញាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។ • លោកកូល័រៈ បញ្ញាគឺជាអព្ភន្តរញាណភ្លាមៗ។ • តាមទ្រឹស្តីពុទ្ធសាសនាៈ បញ្ហាគឺជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខក្សេមក្សាន្ត។
ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖ • ជុំវិញកម្លាំងចងភ្ជាប់សង្គម • ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ • ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ • ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺសហភាពសូវៀត។វិនាសសកម្មទាំងនោះរួមមាន៖ • ផ្លូវរថភ្លើង២ភាគ៣ត្រូវបានបំផ្លាញ។ • រោងចក្រនិងកសិដ្ឋានរដ្ឋជាច្រើនកន្លែងរងការខូចខាតស្ទើរតែទាំងស្រុង។ • កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់។
ការកសាងរបបសង្គមនិយមរបស់ស្តាលីន • កសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំ លើកទី៤ និងទី៥ • ពព្រឹងអំណាចតាមរយៈការងារសន្តិសុខ ដែលដឹកនាំដោយដាណូវ( Danow) ជាអ្នកតាមដានជួរបញ្ញាវន្ត ដែលតែងតែប្រឆាំង ឬបញ្ចញគឺរី៖គន់ស្តាលីន។ ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ • រៀបចំដោយបាយថ្មីគឺធ្វើឲ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ • ជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងយោធាបន្សល់ទុកពីររបបស្តាលីន • បង្កើតផែនការលើកទី៦ ដើម្បីជម្រុញការអភិឌ្ឍន៏សហភាពសូវៀតឲ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល២០ឆ្នាំ។
ការចាប់យកវិជ្ជាជីវៈខុសគ្នាបណ្តាលមកពីកត្តា ២យ៉ាងៈ • កត្តាវេទនា (ឧបនិស្ស័យ) ជានិស្សិយពីកំណើតដែលធ្វើឱ្យគេមានចិត្តស្រលាញ់ឯកទេសអ្វីមួយ។ • កត្តាផលប្រយោជន៍ ឯកទេសណាផ្តល់ផលប្រយោជន៍ល្អប្រសើរ គេជ្រើសរើសយកឯកទេសហ្នឹង។
ទំហំក្រោមនៃរ៉ែអាស្រ័យនឹងអត្រាចុះត្រជាក់នៃម់ាក់ម៉ា ។
បានជាបារាំងយល់ព្រមប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជានៅឆ្នាំ ១៩៥៣ ព្រោះ ៖ • បារាំងចុះខ្សោយក្រោយសង្គ្រាមលោកលើកទី២ • ឥទ្ធិពល និងជំនួយឩបត្ថម្ភពីបណ្តាប្រទេសសង្គមនិយម ពិសេសសហភាពសូវៀត • មានការគាំទ្រពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសូវៀត • បារាំងជាប់ដៃធ្វើសង្គ្រាមជាមួយវៀតណាម • ចលនាខ្មែរវៀតមិញ និងខ្មែរឥស្សរៈ គាប់សង្គត់បារាំង • កម្លាំងសាមគ្គីផ្ទៃក្នុងមានសន្ទុះខ្លាំងក្លា ។ • ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដឹកនាំដោយសម្តេចនរោត្តម សីហនុ ។
ចលនាបំលាស់លំនៅផ្ទុយគ្នារវាងឆ្នាំ១៩៧០និងឆ្នាំ ១៩៧៥មានចរន្តពីរផ្ទុយស្រឡះ នៃចលនាបំលាស់លំនៅរបស់ប្រជាជន ។ ក្នុងនោះនៅដើមអំឡុងឆ្នាំ ១៩៧០ ចលនាបំលាស់លំនៅមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងប្រជាជនរស់នៅជនបទ ដែលមកជ្រកកោន និងរកការងារធ្វើនៅក្នុងទីក្រុង ។ ប៉ុន្តែនៅឆ្នាំ១៩៧៥ជាចលនាជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីរួមខេត្ត និងទីក្រុង ឲ្យទៅរស់នៅតាមជនបទវិញ ។