vrean.com Latest Questions
ប្រភពបញ្ហារួមលើសកលលោកមានដូចជា ៖ • កំណើន និងទំហំសេដ្ឋកិច្ចពិភពលោកមិនស៊ីចង្វាក់ទៅនិងធនធានដែលផ្តល់ឲ្យនៅលើដី • រីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ត និងបច្ចេកទេស • កំណើនប្រជាជនទាមទារឲ្យមានការផ្គត់ផ្គង់ឩបភោគបរិភោគ • ចំណាយថវិកាយ៉ាងច្រើនដើម្បីរត់ប្រណាំងសញ្វវុធ • យឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិ ក្នុងការឆ្លើយតប និងរកវិធីដោះស្រាយ ។
ជំនាញនៃការគ្រប់គ្រងមាន ៣ គឺ ៖ • ជំនាញប្រាជ្ញា មានសមត្ថភាពធ្វើការវិភាគ និងរករោគសញ្ញាស្មុគស្មាញ • ជំនាញមនុស្ស គឺជាសមត្ថភាពនៃការយល់ចិត្តមនុស្សក្នុងការអនុវត្ថចំពោះដឹងនិងការលើកទឹកចិត្តអ្នកដទៃ • ជំនាញបច្ចេកទេស គឺជាសមត្ថភាពក្នុងការអនុវត្តចំណេះដឹង និងបច្ចេកទេស ។
ដើម្បីក្លាយជាសមាជិកអាស៊ានត្រូវឆ្លងកាត់បីដំណាក់កាល គឺ • ឋានៈជាភ្ញៀវពិសេស • ឋានៈជាអ្នកសង្កេតការណ៍ • ការក្លាយជាសមាជិកផ្លូវការ ។
សង្រ្គាមទាមទារឯករាជ្យជាតិបានផ្ទុះឡើងនៅវៀតណាមនៅឆ្នាំ ១៩៤៦ ។
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ។
មូលហេតុនៃសង្គ្រាមត្រជាក់ គឺការប្រឈមមុខដាក់គ្នារវាងមនោគមន៍វិជ្ជាកុំម្មុយនីស្តនិងសេរី។
មាត្រាទី១៦ ចែងថា “ព្រះមហាក្សត្រទ្រង់គង់ជាមេបញ្ជាការកំពូល នៃកងយោធាខេមរភូមិន្ទ និងមាត្រាទី២៤ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឩត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ”។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយពីការអនុមតិពីរដ្ធសភា។
ទ្វីបដែលមានអត្រាជំងឺអេដស៍ខ្ពស់ជាងគេគឺ ទ្វីបអាហ្រ្វក ។ ហើយវ័យដែលប្រឈមនឹងជំងឺអេដស៍ច្រើនជាងគេគឺចាប់់ពីវ័យ១៥ទៅ៣៦ឆ្នាំព្រោះវ័យនេះជាមនុស្សពេញវ័យងាយប្រឡូកក្នុងការរួមភេទនិងភាពច្រើនជាមនុស្សចំណូលប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់សា្មរតីភ្លេចប្រើសោមអនាម័យនៅពេលរួមភេទឬក៍បានប្រើដែលតែប្រើមិនបានត្រឹមត្រូវ ។