សង្គ្រាមត្រជាក់កើតឡើង និងបញ្ចប់នៅឆ្នាំ ១៩៤៥ -១៩៩១ ។
vrean.com Latest Questions
តុលាការក្រុងឡាអេបានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទវិហារ មកឲ្យខ្មែរវិញ នៅថ្ងែទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ ។ នៅក្នុងព្រះនាម ម្ចាស់ក្សត្រយានី ស៊ីសុវត្ថិ កុសមនារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតា ព្រះបាទនរោត្តមសីហនុ ។
អព្ភន្តរញាណ និងវិចារខុសគ្នាគឺ អព្ភន្តរញាណ • ជាពុទ្ធិដំបូងបង្អស់របស់មនុស្ស • ជាពុទ្ធិផ្ទាល់និងភ្លាមៗ • ជាពុទ្ធិបែបសំយោគ • ជាពុទ្ធិគ្មានទំនាក់ទំនង គ្មានលំដាប់លំដោយ គ្មានគោលការណ៍ • មានលក្ខណៈជាប្រធានវិស័យ • មានអវិចារណភាព វិចារ • ជាពុទ្ធិបន្ទាប់ • ជាពុទ្ធិប្រយោល • ជាពុទ្ធិផ្អែកលើការពិចារណា • ជាពុទ្ធិដែលមានទំនាក់ទំនង មានលំដាប់លំដោយ និងមានគោលការណ៍ • មានលក្ខណៈជាវត្ថុវិស័យ • ជាពុទ្ធិបែបវិភាគ។
សីលញាណហាក់ដូចជាតែងតែមានបម្រែបម្រួល ហើយសីលតម្លៃគ្មានអ្វីជាដាច់ខាតនោះទេព្រោះការវិនិច្ឆ័យទៅលើកុសល និងអកុសលផ្លាស់ប្តូរទៅតាមពេលវេលា និងទីកន្លែង។ អ្នកសីលវិជ្ជាអង់គ្លេសទោះជាកាន់វិន័យតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏អាចបរិភោគសាច់គោរ៉ូទីដោយគ្មានវិប្បដិសារី ចំណែកពួកហិណ្ឌូវិញ ការបរិភោគសាច់គោនេះជាបាបកម្មធ្ងន់ធ្ងរណាស់។
ប្រទេសឥណ្ឌាជួបនឹងបញ្ហាជាច្រើនដូចជា ៖ • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស (រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
គិតដល់ឆ្នាំ ១៩៩៩ សមាគមអាស៊ានមានប្រទេសចំនួន ១០ ជាសមាជិក ។
សីលធម៌សកលនៅត្រូវបានសាស្ត្រាចារ្យ ហាន្យ គុង បង្ហាញឱ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣តែវាមិនមែនជាបង្កើតថ្មីទេ គឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួមដែលមានអាយុស្មើនឹងកំណើត មនុស្សជាតិដែរ។ នៅពេលដែលសកលលោកកំពុងស្ថិតក្នុងសកលភាវូបនីយកម្មធ្វើឱ្យមាននូវបញ្ហាសីលធម៌ បញ្ហាបរិស្ថាន និងបញ្ហាសង្គមជាច្រើនរាប់មិនអស់ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃសីលធម៌រួម និងគំរូសីលធម៌ឬនិយាយឱ្យខ្លីថាសីលធម៌សកលដើម្បីសង្គ្រោះជីវិតមនុស្សបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយទៀតឱ្យរស់នៅបានសមរម្យ និងយូរអង្វែង។ សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្តីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ១៩៩៣ មកម្លេះ។
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ គឺជាកតិកាសញ្ញាដែលធានាឱ្យមនុស្សជាតិទទួលបាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដ៏ពេលលេញតាមដែលអាចធ្វើបានព្រមទាំងទទួលសេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើ គ្នាដោយមិនអាចដកហូត ឬផ្ទេរបានឡើយ។
ក្រុមសាមគ្គីបបង្កបង្កើនផលបង្កើតឡើងនៅឆ្នាំ ១៩៧៩ ។ គោលការណ៍បែងចែកផលគឺ ក្រុមសាមគ្គីបង្កបង្កើនផលត្រូវបែងចែកកម្លាំងជាបីប្រភេទ “ធ្វើតាមកម្លាំងពលកម្មនឹងទទួលផលតាមកម្លាំងពលកម្ម” ។ • កម្លាំងទី១ ឬកម្លាំងពេញ ៖ មានបុរស ស្រ្តី យុវជន និងអ្នកកាន់នង្គ័ល • កម្លាំងទី២ ឬកម្លាំងមធ្យម ៖ មានកុមារជំទង់ និងគោ ក្របី • កម្លាំងទី៣ ឬកម្លាំងខ្សោយ ៖ មានចាស់ជរានិងកុមារតូចៗ ។
សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើតពឹងផ្អែកលើ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។