ចំពោះបរិស្ថាន • បាត់បង់ព្រៃឈើ • ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ • ភ្លៀងធ្លាក់មិនទៀងទាត់ • ធ្វើឲ្យមានសំណើកដី • បាត់បង់ជម្រកសត្វព្រៃ • បាត់បង់ប្រភទចំណូលថរិកាជាតិ • បាត់បង់ប្រភពទាក់ទាញទឹកភ្លៀង ចំពោះសុខភាពរបស់មនុស្ស • ធ្វើឲ្យមានជំងឺរលាកផ្លូវដង្ហើមដោយសារផ្សេងកាបូនចេញពីអុស ។
vrean.com Latest Questions
ទិសដៅនយោបាយរបស់លោក សាបង់ដែលម៉ាស់ បានធ្វើឪ្យប្រទេសបារាំងក្លាយជាមហាអំណាចទី ៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ហើយបានលើស្ទួយកម្រិតជីវភាពកម្មករបារាំងតាមរយៈតម្លើងប្រាក់ខែ ។
ប្រទេសអ៊ីតាលីបានទទួលឯករាជ្យពីបារាំងសេ្ដចវ៉ិចទ័រអេម៉ា នូអែលទី ២ ។
ដែលហោថាអត្តសញ្ញាណជាតិ គឺជាគឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ ។ អត្តសញ្ញាណជាតិមានសារៈសំខាន់ដូចជា ៖ • បង្ហាញនូវលក្ខណៈពិតៗដាច់ដោយឡែករបស់ជាតិសាសន៍នីមួយៗ • បង្ហាញពីតម្លៃនៃអរិយធម៌ជាតិ • បង្ហាញឲ្យយល់ដឹងស៊ីជម្រៅព្រលឹងជាតិ • ស្គាល់ពីអត្តចរិតជាតិសាសន៍នីមួយៗ • ស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ។
គេប្រើប្រាស់ទឹកសម្រាប់ • ក្នុងគេហដ្ឋាន • ក្នុងវិស័យកសិកម្ម • វិស័យឧស្សាហកម្ម • គមនាគមន៍ • ថាមពល • ទេសចរណ៍…។ ឧទាហរណ៍ៈ កសិកម្មដែលទទួលបានជោគជ័យ និងមិនបានជោគជ័យក៏អាស្រ័យទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ទឹក ផងដែរ ។
ការឆ្លើយតបនឹងសាកលភាវូបណីយកម្ម មានឥទ្ធិពលលើអ្នកគ្រប់គ្រង២ របៀបគឺ ៖ • ការកើនឡើងនៃកិច្ចការបរទេស គឺជាអ្នកកគ្រប់គ្រងអាចផ្លាស់ផ្ទេរបុគ្គលិកទៅតាមផ្នែក ឬ សាខានៅតាមប្រទេសផ្សេងទៀតដូច្នេះអ្នកគ្រប់គ្រងចាត់កម្លាំងពលកម្មដែលតម្រួវការផ្សេងគ្នា ចរិក អាកប្បកិរិយា ទស្សនៈ វប្បធម៌ផ្សេងគ្នា ។ • ទោះបីក្នុងប្រទេសខ្លួនឯងក៏ដោយ យើងត្រូវដឹងថាយើងកំពុងធ្វើការជាមួយចៅហ្វាយនាយ ដែលមានឋានៈធំជាង និងមិនរួមការងារដែលមកពីតំបន់ផ្សេងគ្នា ដែលកើតនិងរសនៅក្នុងវប្បធម៌ផ្សេងគ្នា ដូចនេះយើងត្រូវសម្របសម្រួល ឬ កែតម្រូវរបស់ខ្លួន ។ ការគ្រប់គ្រងកម្លាំងពលកម្មដែលមានជាតិសាសនាផ្សេងគ្នា បញ្ហាដែលសំខាន់បំផុតនោះគឺ ត្រូវធ្វើការសម្របសម្រួលជាមួយមនុស្សដែលមកពីវប្បធម៌ផ្សេងគ្នា ...
ការជីកយករ៉ែមាន ៤ប្រភេទគឺៈ ១-ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។ ២-ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់។ ៣-ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ទឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ។ ៤-ការជីកយករ៉ែបញ្ឃរៈ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។
បានជាសហភាពសូវៀតបាក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡឺ ទឹកដោះសាច់ បន្លែ និងផ្លែឈើ ។
ដើម្បីទាញយករ៉ែ គេប្រើវិធី២យ៉ាងគឺៈ ការបូមរយករ៉ែៈ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជាៈ ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សេងទៀតដែលនៅបាតទន្លេ ឬសមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម៉្យាង។ ការជីកយករ៉ែៈ មានបួនប្រភេទ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្តេក និងការជីករយករ៉ែបញ្ឃរ។