ចំនុចសំខាន់នៃការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ គឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។
vrean.com Latest Questions
ព្រះរាជាណាចក្រកម្ពុជាមានពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួន ៤.៤៣០.៧៣១នាក់ ។
ទង់ជាតិនៅកម្ពុជាប្រជាធិបតេយ្យមាន ២ ពណ៌ គឺពណ៌ក្រហមនិងលឿង ។ ទង់ជាតិនេះមានខ្លឹមសារដូចតជា ផ្ទៃក្រហមមានរូបប្រាសាទអង្គវត្ដកំពូលបី ពណ៌លឿង ជានិមិត្តរូបនៃប្រពៃណី និងប្រជាជនកម្ពុជាដែលជាអ្នកការងារ និងស្ថាប័នប្រទេសកម្ពុជាឪ្យថ្កុំថ្កើងរុងរឿង ។
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន រដ្ឋាភិបាលអាឡឺម៉ង់ខាងកើតមានវិធានការ ៖ • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២ គីឡូម៉ែត្រ ។
និយាយពីគោលការណ៍បង្កើតរាជរដ្ឋាភិបាលកម្ពុជាមានដូចតទៅ ៖ • តាមមតិស្នើរសុំពីប្រធាន និងមតិឯកភាពពីអនុប្រធានទាំងពីនៃរដ្ឋសភា ព្រះមហាក្សក្រទ្រង់បានតែងតាំងវីរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សឈ្នះឆ្នោតឲ្យធ្វើនាយករដ្ឋមន្រ្តី • នាយករដ្ឋមន្រី្តនាំសហការីដែលជាតំណាងរាស្ត្រ ឬសមាជិកគណបក្សតំណាងក្នុងសភា ដែលផ្គត់ផ្គងឲ្យកាន់តំណែងក្នុងរដ្ឋាភិបាលទៅសុំសេចក្តី ទុកចិត្តពីររដ្ឋសភា • រដ្ឋសភាបោះឆ្នោតផ្តល់ទំនុកចិត្តព្រះមហាក្សត្រទ្រង់ចេញប្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្រ្តី • មិនចូលកាន់តំណែងគណៈរដ្ឋមន្រ្តីធ្វើសច្ចាប្រណិធានចូលកាន់តំណែង ។
ប្រាសាទព្រះវិហាមបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅថ្ងៃ ៧ កក្កដា ឆ្នាំ២០០៨។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩ ចែងពី ៖ ក. ថ្ងៃទី ៣០ មេសា១៩៨៩ ប្តូរឈ្មោះសាធារនរដ្ឋប្រជាមានិតកម្ពុជា ទៅរដ្ឋកម្ពុជាហើយបានប្តូរទង់ជាតិ និងភ្លេងជាតិ ។ ខ. លុបបំបាត់ច្បាប់ប្រហារជីវិត គ. ទទួលស្គាល់នូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឃ. ច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរីត្រូវបានបង្កើត ង. រដ្ឋធម្មនុញ្ញចែងថាប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យនិងមិនចូលបក្សសម្ព័ន្ធ ច. នយោបាយរបស់បក្ស និងរដ្ឋបានបន្ធូរបន្ថយព្រមធ្វើកិច្ចចរចាជាមួយភាគីជម្លោះ ...
សិទ្ធិមនុស្សណែនាំមនុស្សឲ្យរស់ក្នុងសេចក្តីស្រលាញ់រាប់អានគ្នាជាបងប្អូន ពុទ្ធសាសនាហៅថា “ត្រូវមានមេត្តា”។ សិទ្ធិមនុស្សណែនាំឲ្យចេះអាណិតអាសូរគ្នាពុទ្ធសាសនាហៅថា “មានករុណា” ។ សិទ្ធិមនុស្សណែនាំកុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ចេះអត់ឳន ពុទ្ធសាសនាហៅថា “អហិង្សា”។ នេះជាផ្នែកមួយនៃសីលធម៏ពុទ្ធសាសនា។