លោកប្រធានាធិបតីស៊ីស្ការដេស្ដាំង បានធ្វើកំណែទម្រង់ដូចជា ៖ • សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ។ • ផ្ដល់ស្វ័យយ័តភាពដល់ទីក្រុងប៉ារីសក្នុងបោះឆ្នោតជ្រើសរើសចៅចៅហ្វាយក្រុងជាលើកដំបូង ។ • ការផ្ដល់ឯករាជ្យភាពដល់ប្រពន្ធព័ត៌មានដូចជា វិទ្យុនិងទូរទស្សន៍ជាដើម ។ • ការតម្លើងពន្ធដារទៅលើដីធ្លីនិងអចលនវត្ថុ ។ • បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំឬឪសថពន្យាកំណើត ។
vrean.com Latest Questions
សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ៧ឆ្នាំ ។
លោក វុំាង សង់អូរីយ៉ូល ត្រូវបានសភាតែងតាំងជាប្រធានាធិបតីនៅឆ្នាំ ១៩៤៧ លោកមកពីគណបក្សសង្គមនិយម ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំងបានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន…និងធ្វើឪ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ ។ • ធ្វើជាតួបនីយកម្មរោងចក្រឧស្សាហកម្មធ្បូងថ្មនិងឧស្ម័នរហូតដល់ធនាគារ ។ • បង្កើតអង្គមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
សង្រ្គាមរវាងបារាំងនិងអាល់សេរី បានចាប់ផ្ដើមពី១៩៤៥ ដល់ ១៩៦២ ហើយត្រូវបនបញ្ចប់តាមរយៈសន្ធិសញ្ញា អេវីយ៉ង់ ។
របបសាធារណៈរដ្ឋទី៥ ត្រូវបានបង្កើតឡើងទៅឆ្នាំ ១៩៥៨ ដែលមានលោក ដឺហ្គោល ជាប្រធានាធិបតី ។
ដើម្បីធ្វើឪ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែនការសេដ្ឋកិច្ចឡើង ។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចទៅ ៖ • ធ្វើឪ្យប្រាក់ហ្រ្វល់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្ដរជាតិ ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពល បរមាណូ ការសិក្សាពីទី អវកាសកែតម្រូវ នៃទូរទស្សន៍ពណ៌ ។ • ការបង្កើតសមត្ថភាពដឹងជញ្ចូនតាមអាកាស ដោយការស្ថាប័នយន្ដហោះយក្សរួមគ្នាជាមួយអង់គ្លេស ។
លោក ដឺ ហ្គោល បានធ្លាប់ចេញពីតំណែង នៅថ្ងៃ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោក មិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើការរបស់ពួកកម្មកររាប់សែននាក់នៅទីក្រុងប៉ារីស ។
រដ្ឋធម្មនុញ្ញសាធារណៈទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុនៗ ត្រង់ថារដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋទី ៥ បានប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានធិបតី ។
ក្នុងសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូឡង់ និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤០ ។