លោកឧត្តមសេនីយ៍ ដីហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹកត្តិការណ៍ដូចជា ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលជាឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ងថែមទាំងមានកម្មករមួយភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។
vrean.com Latest Questions
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជប៉ុនបានវាយប្រហារលើកងទ័ពសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃ ហើយនៅឆ្នាំ ១៩៤២ កងទ័ពជប៉ុនក៏បានចូលលុកលុយ ពាសពេញទ្វីបអាស៊ីទាំងមូល ។
ភាពសាហាវយង់ឃ្នងរបស់កងទ័ពអាឡឺម៉ង់មកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូល ហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លួននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម័្ពន្ធមិត្តអំពី សកម្មភាពរបស់កងទ័ពអាឡឺម៉ង់ ។
កងទ័ពសម្ព័ន្ធមិត្តបារាំងបានបើកការវាយលុកយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង់ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ១៩៤៤ នៅតំបន់ ណរម៉ង់ឌី ។
កងទ័ពសម្ព័ន្ធមិត្តរបស់បារាំងមានប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧត្ដមសេនីយ៍អេស៊ិន ហាវ័រ ។
កងទ័ពអាឡឺម៉ង់ និងជប៉ុនបានប្រកាសដាក់អាវុធចុះចាញ់ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៤៥ ។
ក្រោពីបញ្ចប់សង្រ្គាមប្រទេសបារាំង បានបន្សល់ទុកវិនាសកម្មដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…. ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០ នាក់ • សេដ្ឋកិច្ចត្រូវជួយប្រទះនឹងឧបសគ្គ ពោលគឺ ការបោះក្រដាសប្រាក់ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃនាំមកនូវអតិផរណា ។
លោកឧមត្តសេនីយ៍ ដឺ ហ្គោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទី ទូលំទូលាយដល់ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញទី ៣ ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺជាតួនាទី នាយករដ្ឋមន្ដ្រីដែលជ្រើសតាំងដោយសភា ។ ការដឹកនាំប្រទេសគឺជាតួនាទី របស់គណបក្សកុំមុយនីស្ដ គណបក្សសង្គម និយម និងគណបក្សចលនា ។
របបសាធារណៈរដ្ឋទី៤ បានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដែលមានប្រធានាធិបតីឈ្មោះ ដឺ ហ្គោល ។
បានជាគណបក្សអាភិរក្សនិយម ផ្លាស់ប្ដូរមនុស្សថ្មីក្នុងការគ្រប់គ្រង ប្រទេសពីព្រោះមេដឹកនាំគណបក្សបានយល់ឃើញថាការដឹកនាំយូរពេកនាំឪ្យកើតមានវិបត្តិដូច្នេះ ត្រូវតែផ្លាស់ប្ដូរមនុស្សថ្មី ។ មនុស្សថ្មីគឺលោក ចន មេជើ នៅឆ្នា១៩៩០ ។