បានជាបារាំងសោះអង្គើយជាមួយអង្គការអូតង់ ពីព្រោះបារាំងអាបងខ្លួនជាមហាអំណាចធុនមធ្យមមួយដែលមានកម្លាំងការពារខ្លួនដោយមិនចាំបាច់ពឹងលើសម្ព័ន្ធ ភាពនៅពេលអាស្នននោះទេ ។
vrean.com Latest Questions
នៅសាធារណៈរដ្ឋទី ៥ ប្រធានាធិតីអាចឈរឈ្មោះបាន ២ អាណត្តិ ក្នុងមួយអាណត្តិមានរយៈពេល ៧ ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្ដ្រី • ជាអគ្គបទបញ្ជាការលើកងទ័ពជាតិ • ជាអ្នកជ្រើសតាំងនារដ្ឋមន្ដ្រី និងមន្ដ្រីផ្សេងៗ តាមការស្នើរសុំពីនាយករដ្ឋមន្ដ្រី • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញា ក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ ។
សភានៅបារាំងមាន ២ គឺសភាតំណាងរាស្រ្ដនិងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្ដមានអាណត្តិ ៥ ឆ្នាំរីឯព្រឹទ្ធសភា វិញមានអាណត្តិ៩ឆ្នាំ ។
សភាតំណាងរាស្រ្ដនៅបារាំង ត្រូវបានតាំងឡើងដោយការបោះឆ្នោតជាសកលហើយមានតួនាទី ដូចជា ៖ • អនុម័តច្បាប់ និងផែនការថរិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ • ត្រូតពិនិត្យការងាររបស់រដ្ឋាភិបាល • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុវត្តលោមតាមសម្លេង ២ ភាគ ៣ ដាច់ខាត ។
តុលាការជាន់តុលាខ្ពស់នៅបារាំង មានសមាជិក៩ រូប មានអាណត្តិ៩ឆ្នាំត្រូវបានជ្រើសរើសតាំងដោយប្រធានាធិបតីនិងប្រធានសភាទាំង ២ ។
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ដឺ ហ្គោល គឺលោក ហ្សក ប៉ុមពីឌូ សាបង់ ដែលម៉ាស់ ជានាយករដ្ឋមន្ដ្រី ។
លោក សាបង់ដែលម៉ាស់ បានដាក់ចេញទិសដៅនយោបាយលើស្ទួយវិស័យនយោបាយទំនើប ដើម្បីប្រកួតប្រជែងជាមួយ ប្រទេសមហាអំណាចមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អ៉ីតាលី និងអាឡឺម៉ងខាងលិច ។
ទិសដៅនយោបាយរបស់លោក សាបង់ដែលម៉ាស់ បានធ្វើឪ្យប្រទេសបារាំងក្លាយជាមហាអំណាចទី ៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ហើយបានលើស្ទួយកម្រិតជីវភាពកម្មករបារាំងតាមរយៈតម្លើងប្រាក់ខែ ។
នៅក្នុងអាណត្តិប្រធានធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា ៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឪ្យដកតំបន់មួយចំនួនដូចជា ៖ ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ ។
លោកប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៧៤ ។ អ្នកដែលទទួលដំណែងបន្ដពីលោក គី វ៉ាលេរី ស៊ីស្ដាដេស្ដាង ។ លោកជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញកិច្ច និងហរិញ្ញវត្ថុ ក្នុងអាណត្តិលោកពីឌូ ហើយលោកមកពីគណបក្សកណ្ដាល ។