ការប្ដូរប័ណ្ណអាឡឺម៉ងពីម៉ាក់សហភាពសូរៀតយល់ឃើញថានេះជារដ្ឋប្រហារហរិញ្ញវត្ថុដើម្បីផ្តួលរំលំសេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ។
vrean.com Latest Questions
នៅឆ្នាំ ១៩៤៨ ដើម្បីសងសឹកនឹងក្រុមសម័្ពន្ធមិត្តសហភាពសូរៀតបានប្រើវិធានការសងសឹកដូចជា ៖ • បិទច្រកចូលច្រកចេញក្រុងប៊ែកឡាំងខាងលិច ។ • កាត់ផ្ដាច់ភ្លើងអគ្គិសនី និងតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ។
នៅក្នុងអាណត្តិរបស់ប្រធានធិបតីស៊ីស្កាដេស្ដាំង មាននាយករដ្ឋមន្ដ្រី ២ រូបគឺលោក ហ្សាក់ស៊ីរ៉ាក់ និង លោករ៉ាយម៉ុងបា ។
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីស៊ីស្កាដេស្ដាំង គឺលោកហ្រ្វង់មិតេរ៉ង់ ។ លោកមកពីគណបក្សសង្គមនិយមលើកទី១ ក្នុងសាធារណៈរដ្ឋទី៥ ។
លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖ • លុបបំបាត់ទោសប្រហារជីវិត ។ • កាត់បន្ថយម៉ោងធ្វើការនៅម៉ោង ៣៦ ម៉ោងក្នុងសប្ដាហ៍ ។ • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាយុ ៦០ ឆ្នាំវិញ ។
នៅក្នុងអាណត្តិលោក ប្រធានាធិបតី ដឺហ្គោលលបារាំងបានអនុវត្តនយោបាយដូចជា ៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរី លោកដឺ ហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។ • ប្រឆាំងសមជិកភាពរបស់អង់គ្លេសនៅក្នុងផ្សាររួមអឺរ៉ុប ដោយបានចាត់ទុកថាអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឪ្យចូលរួមជាសមាជិកនៃអង្គការនេះ ។
លោកប្រធានាធិបតីបារាំងដឺហ្គោល បានជំទាស់អង់គ្លេសមិនឪ្យចូលរួមជាសមាជិក ទីផ្សាររួមអឺរ៉ុបចំនួន ២ ដង គឺនៅឆ្នាំ ១៩៦៧ ។
នៅក្នុងសង្រ្គាមវៀតណាមបារាំងបានចោទសហរដ្ឋអាមេរិកថាមានគំនិតឧត្តមភាព និយម សុទ្ធរកថារបស់ លោក ដឺហ្គោល ។ ការចោទបែបនេះធ្វើឡើងនៅទីក្រុងភ្នំពេញ នៅឆ្នាំ ១៨៦៦ ។
ប្រទេសបារាំងបានដកខ្លួនដកខ្លួនចេញពីសមាជិកអង្គការអូរតង់នៅឆ្នាំ១៩៦៦ ។
ដើម្បីពង្រីងតួនាទីជាមហាអំណាច បារាំងបានធ្វើដូចតទៅ ៖ • សាកល្បងអាវុធបរមាណូ នៅលើកោះ មូរ៉ូអាទោះបីជាមានការហាមឃាត់ និងមានការជំទាស់ពីប្រទេសមួយចំនួនក៏ដោយ • ចូលរួមសង្រ្គាមនៅក្នុងឈូងសមុទ្រក្នុងនាមអង្គការសហប្រជាជាតិជាមួយ សហរដ្ឋអាមេរិក ។