គ្រូ ជាជនគំរូដល់មហាជនគ្រប់រូប និងគ្រប់ឥរិយាបថ ទាំងដេក ដើរ ឈរ អង្គុយ និយាយស្តី ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ យើងត្រូវកសាងមនុស្សពេញលេញ ដែលមានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែកព្រមគ្នាដោយតុល្យភាពរវាង ប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្នៃថ្នូរ មានចំណេះដឹង បំណិន បទពិសោធន៍ ចេះអធ្យាស្រ័យ សហការ សាមគ្គីភាព ...
vrean.com Latest Questions
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានភាពសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំគឺ ៖ មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡាស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សាត្រូវគោរពគោលការណ៍អព្យាក្រឹតភាព គឺមិនលម្អៀង ឬស្រឡាញ់គណៈបក្សនយោបាយណាមួយដោយអនុញ្ញាតឱ្យគណៈបក្សនយោបាយនោះធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយឱ្យគណៈបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ ឬក្នុងគ្រឹះស្ថានសិក្សាឡើយ ។ លើសពីនេះទៅទៀតមិនអាចបំផុសចលនាសិស្សបុគ្គលិកអប់រំផ្សេងៗទៀត ចូលរួមក្នុងសកម្មភាពនយោបាយណាមួយក្នុងគ្រឹះស្ថានសិក្សាទេ ។
ន័យពាក្យនិងកន្សោមពាក្យខាងក្រោម ៖ • សិទ្ធិមនុស្ស គឺជាអ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ឱ្យមនុស្សបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើឬការទាមទារអ្វីមួយពីនរណាម្នាក់ ។ • សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅក្នុងការការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន ។ • សន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ • កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយៗ • កតិកាសញ្ញា (វចនានុក្រមខ្មែរ) គឺកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ។ • ពិធីសារ គឺឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀងតែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង ។ • ការសម្រុះសម្រួល ...
មាត្រាទី៣៩ ចែងថា “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភលើរូបរាងបុគ្គល អាយុជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ធ”។ ការចោទប្រកាន់ការឃាត់ខ្លួន ការចាប់ខ្លួននឹងអាចធ្វើទៅបាន លុះត្រាតែអនុវត្តត្រឹមត្រូវតាមច្បាប់។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបកាយឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ទៅលើអ្នកជាប់ឃុំឃាំង ឬអ្នកទោសត្រូវហាមឃាត់ជាដាច់ខាត។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខំតាមផ្លូវកាយក្តី ផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។ រីមតិសង្ស័យត្រូវបានជាផលប្រយោជន៏ដល់ជនជាប់ចោទ។
លោក វិនស្កុន ឆឺឈីល បានលើកឡើងថា ព្រំដែនអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែក។
សីលប្រាំរបស់ពុទ្ធសាសនាបានហាមប្រាមមនុស្សមិនឲ្យសេពគ្រឿងស្រវឹងមានស្រាជាដើម ព្រោះស្រាបានផ្តល់ផលវិបាកដូចជា ៖ • បំផ្លាញ់សុខភាព ធ្វើឲ្យសុខភាពឆាប់ទ្រុឌទ្រោម ។ នាំមកនូវជំងឺផ្សេងៗដូចជា រោគក្រពះ រោគថ្លើម រលាកពោះវៀន ញ័រដៃជើង សរសៃប្រសាទនាំឲ្យខូចប្រព័ន្ធការពារសរីរាង្គ ។ល។ • បំផ្លាញ់ថវិកាទ្រព្យធន ចំណាយឥតប្រយោជន៍លើរបស់មិនចាំបាច់ ចំណាយថវិកាទិញប្រភពជំងឺ ចំណាយលើការព្យាបាលជំងឺដែលបណ្តោយមកពីស្រា ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅពោលអាចធ្លាក់ខ្លួនក្រ ។ល។ • ខ្ជះខ្ជាយពេលវេលា ចំណាយពេលវេលាដ៏មានតម្លៃលើការផឹកស៊ី និងក្រោយពេលផឹកស៊ីសម្រាក់ពេលស្រវឹង ...
ដែលហៅថាច្បាប់ធម្មជាតិគឺជា ច្បាប់ដែលកើតមកដំណាលនិងវិចារណញាណរបស់មនុស្ស ។ ឬច្បាប់ធម្មជាតិ គឺជាកេតនភ័ណ្ឌដែល មនុស្សបានទទួលជាពិសេសពីធម្មជាតិ ។
កាលវិទ្យា គឹជាវិជ្ជាស្យង់នៃកាលបរិច្ឆេទ ( ថ្ងៃ ខែ ឆ្នាំ ) សម្រាប់ចុះកាលកំណត់នៃហេតុការណ៍អាក្រក់ ឬល្អណាមួយ ដើម្បីឲ្យអ្នកសិក្សាដឹងពីរយៈពេលនៃប្រព្រឹត្តការណ៍ទាំងនោះ ។
លោក គ្រូតឆូវ បានចាត់ទុកខ្លួនគាត់ថាជាអ្នកនយោបាយដែើស្មោះត្រង់ចំពោះអ្នកដឹកនាំលេនីន ដោយចោទរបបស្ដាលីន ថាជារបបដើរខុសផ្លូវធ្វើឲ្យខូចខាតដល់សង្គម។ គាត់បានដើរតួនាទីជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងនយោធា ដែលបន្សល់ទុកពីរបបស្ដារលីន។
សង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រុវបានបញ្ចប់តាមរយៈសនិ្ធសញ្ញាអេវីយ៉ង ។