សង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រុវបានបញ្ចប់តាមរយៈសនិ្ធសញ្ញាអេវីយ៉ង ។
vrean.com Latest Questions
ក្នុងឆ្នាំ ១៩៥៥ នៅប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗ ៖ • ០២ មីនា ១៩៥៥ សម្តេចសីហនុ ចុះចេញពីរាជបល្ល័ង • ២២ មីនា ១៩៥៥ សម្តេចសីហនុ បានបង្កើតអង្គការសង្គមរាស្រ្តនិយម • ២៥ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមរៀបចំសមាជ ។
សិទ្ធិមនុស្សចែកចេញជា ៖ • សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម • សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត • សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើស្របតាមសមត្ថភាពរបស់ខ្លួន សិទ្ធិក្នុងការធ្វើជំនួញ សិទ្ធិមានកម្មមសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន • សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ សិទ្ធិទទួលការអប់រំ សិទ្ធិប្រើប្រាស់ភាសានិងគោរពប្រពៃណី ទំនៀមទម្លាប់របសស់ខ្លួន • សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត • សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា ...
ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ ។
វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។ បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖ វិមជ្ឍការ • គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ • អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក • មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ • ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល • តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ • មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ...
អនុសញ្ញាស្តីពីសិទ្ធិកុមារ ជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឳកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា ។
នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជាជាពីរ គឺ ៖ • មនោគមវិជ្ជាសេរី ( មូធននិយម) • មនោគមវិជ្ជាសង្គមនិយម (កុំមុយនីស្ត ) ។
គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះរបស់អាស៊ាន ៖ • រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធីឱ្យទាន់ពេលវេលាតាមរយៈកិច្ចសន្យា ការប្រឹក្សាយោបល់ និងចរចារ ។ • អាស៊ានត្រូវរក្សានិងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ។
សង្គ្រាមស៊ីវិលបណ្តាលឲ្យខូចខាតដូចជា ៖ • បំផ្លាញកេរ្តី៍ឈ្មោះខ្មែរ និងក្តីសុខរបស់រាស្រ្ត • ប្រជាជនព្រាត់ប្រាស់គ្រួសារ • អសន្តិសុខ ចោរកម្ម អាណាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារ • បំផ្លាញហេដ្ឋានរចនាសម្ព័ន្ធ និងអាយុជីវិតមនុស្ស សត្វ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឲ្យធ្វើទាហាន • រាស្រ្តខ្មែរ ១លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០%-៨០% ...