ក្នុងសង្រ្គាមលោកលើកទី ២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតេបានរំដោះទឹកដីបានយ៉ាងធំទូលាយមានអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង ។ ចំណែកប្រទេសសម័្ពន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ងជាពិសេសការវាយឡើងច្រាំង នៅន័រម៉ងឌី ។
vrean.com Latest Questions
ការប្រើប្រាស់ដីមិនសមស្របគឺៈ • ការកាប់បំផ្លាញព្រៃឈើនាំអោយបាត់បង់ជំរកសត្វព្រៃ និងត្រី ដីបាត់គុណភាព។ • ឯកវប្បកម្មនាំអោយដីខ្សោះជីជាតិខូចទិន្នផល។
វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេល ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្ដតំណែកវិល សុន បាននាំគ្នាកសាងសសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើន ហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។
ខ្មែរក្រហមបែងចែកសត្រូវជាពីរ ប្រភេទ ៖ ក. សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណៈរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិខ្មែរឥស្លាម • ជនជាតិភាគតិចវៀតណាម • បញ្ញាវន្ត • ជនក្បត់ជាតិដទៃ ។ ខ.សត្រូវខាងក្រៅ • សហរដ្ឋអាមេរិក • ប្រទេសវៀតណាម • ប្រទេសសៀម • អតីតសហភាពសូវៀត ។
រមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ដដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ៣៧គម ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិចតា តាមផ្លូវជាតិ៦៥បត់ស្ដាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្ដង ។ រមណីដ្ឋានសំបូរព្រៃគុកជារាជធានីចាស់ឈ្មោះថា ឥសានបុរៈពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយសវៈនិយម ។ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលំអទៅដោយចម្លាប់ពីលើ ឥដ្ឋចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋតែបច្ចុប្បន្នរបេះអស់ ។ ក្បាច់ផ្ទែរ ...
អាវុធប្រភេទលះដែលគេចាត់ទុកថាជាអាវុធប្រល័យលោក រួមមានអាវុធណឺត្រុងអាវុធ គីមីនិង អាវុធជីវសាស្រ្ដ ដែលមានលទ្ធភាពកម្ចេចភាវរស់ទាំងអស់នៅលើពីភពផែនដីយ៉ាងងាយ ។
ចំពោះស្តេចជាស្រ្តី មានទស្សនៈជំទាស់ ដូចខាងក្រោម • ទស្សនៈដែលទំនាស់មិនឱ្យស្រ្តីឡើងសោយរាជ្យដោយសំអាងថា បើតាមប្រពៃណីនៃការដោយរាជ្យតាំងពីដើមរហូតមកបាននិយាយថា បើស្តេចអង្គណាមួយក្រោយពេលសុគតពុំមានបុត្រាសោយរាជ្យបន្តនោះ គេមិនអាចយកក្សត្រីឱ្យឡើងសោយរាជ្យឡើងគឺគេត្រូវចំណោមពួកបាគូ • ទស្សនមួយទៀតបានពោលថាបើកាលណាស្តេចគ្មានបុត្រាសោយរាជ្យ គេត្រូវរើសក្សត្រាអង្គណាមួយដែលមានសាច់ឈាមស្តេចគ្រងរាជ្យឱ្យស្នងរាជ្យបន្ត ។ ឩទាហរណ៍ នៅក្នុងប្រវត្តិសាស្ត្រសម័យអាណាចក្រភ្នំ ។ ប៉ុន្តែសម័យក្រោយៗ មកទៀត ដែលមានរយៈកាលរាប់ពាន់ឆ្នាំ គេពុំឃើញមានស្រ្តីត្រូវបានជ្រើសតាំងឱ្យសោយរាជ្យឡើយ ។ នៅសម័យឩដុង្គក្រោយពីព្រះបាទអង្គចន្ទសោយទិវង្គតនៅក្នុងឆ្នាំ ១៨៣៤ ដោយពុំមានបុត្រាមានតែបុត្រី (បីព្រះអង្គ) ជាការពិបាកបំផុតក្នុងការជ្រើសតាំងព្រះរាជាមួយអង្គឱ្យស្នងរាជ្យ ។
ការធ្វើកូដកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ ។
តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។ ១. តួនាទីរបស់សហគមន៍ ជាគណៈកម្មការសាងសង់ និងឧបត្ថម្ភគាំទ្រសាលារៀន។ ២. ភារកិច្ចរបស់សហគមន៍ គឺ ប្រមូលកុមារឲ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀន បំផុសកូនចៅឲ្យទៅសាលារៀន តាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីអភិវឌ្ឍសាលារៀន។ ក. ការប្រមូលកុមារឲ្យចូលរៀនៈ • គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឲ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យ ...