ក្នុងនាមជាម្តាយឪពុក យើងត្រូវមនាគន្លឹះសម្រាប់អប់រំបណ្តុះបណ្តាលប្រាជ្ញាកូនដូចតទៅ ៖ • បង្កលក្ខណៈឲ្យកូនបានសិក្សារៀនសូត្រនូវសិល្ប៍សាស្រ្តគ្រប់យ៉ាងតាមសម័យនិយម ទៅតាមលទ្ធភាពរបស់យើង និងដែលកូនអាចទៅបាន ។ • ណែនាំកូនឲ្យចូលចិត្តការអាន និងអានតែសៀវភៅណាដែលមានប្រយោជន៍ • បើកឪកាសឲ្យកូនសាកសួរ និងជម្រុញកូនឲ្យចេះឆ្ងល់ ចេះសួរ មិនគប្បីធុញទា្រន់ចំពោះសំណួរនឡើយ • លើកទឹកចិត្តកូនឲ្យមានឪកាសបញ្ចេញយោបលពិភាក្សាគ្នាជាមួយខ្លួន និងជាមួយអ្នកប្រាជ្ញកវីបណ្ឌិត ហើយចៀសវាងការបង្រ្គបគំនិតកូន • ផ្តល់ឪកាស និងជម្រុញកូនឲ្យចេះគិតគូរចេះរកហេតុផលដោយខ្លួនគេ ដោយមាតាបិតាគ្រាន់តេជាអ្នកដឹកនាំ មិនមែនចេះជួយគំនិតគិតគូរទាំងអស់នោះទេ • រៀបចំនិងជួយឲ្យកូនមានឪកាស និងអនុវត្តនូវអ្វីដែលគេរៀនចេះ ហើយមានប្រយោជន៍ និងដាក់កិច្ចការហ្វឹកហាត់អ្វីមួយឲ្យគេធ្វើបាន និងបានអនុវត្ត • លើកទឹកចិត្តកូនឲ្យចេះសរសេរអត្ថបទជារឿង ...
vrean.com Latest Questions
តាមព្រះពុទ្ធសាសនាបានណែនាំឱ្យប្រកាន់នូវសេចក្តីសុខ៤ ប្រការមាន៖ • សុខកើតពីការមានទ្រព្យដែលបានពីអំពើសុចរិត • សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន • សុខកើតពីការមិនជំពាក់បំណុលគេ • សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស។
កន្លងមកប្រទេសកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិដូចជា ៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការធ្វើឲ្យខូចខាតហេដ្ឋារចនាគមនាគមន៍ និងសង្គម ។
ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារាំងខ្មែរ ផ្ទេរផ្នែកយុត្តិធម៍ និងប៉ូលីសមកឲ្យខ្មែរ ។ • ថ្ងៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្ពីពីការប្រគល់អធិបតេយ្យ ភាពផ្នែកយោធាកម្ពុជាទាំងមូល ។
រដ្ឋាភិបាលរបស់ប្រទេសមួយនិងដោះស្រាយអំពីបញ្ហាជនភៀសខ្លួនដែលជ្រកកោននៅក្នុងប្រទេសរបស់ខ្លួនដូចជា ៖ • រកទីកន្លែងដែលមានសុវត្ថិភាព អនាម័យ ជំរក ផ្តល់គ្រឿងឩបភោគ • ផ្តល់ថ្នាំពេទ្យ បរិភោគ សាលារៀន • ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសដើមវិញរឺប្រទេសទី៣ ដែលពួកគេចង់ទៅតាមលទ្ធភាពជាក់ស្តែង ។
សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន ៖ • ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។ • ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ ។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ច និងវប្បធម៌ ។ • ស្រ្តីជនជាតិ មានសិទ្ធិទទួលបាននូវកិច្ចការពារទប់ទល់នឹងអំពើហិង្សា និងការរំលោភបំពានខាងផ្លូវភេទ ។ • ជនជាតិភាគតិច មានសិទ្ធិមានតំណាងក្នុងការធ្វើសេចក្តីសម្រេចនិងចូលរួមក្នុងនយោបាយជាតិ ។
របបសង្គមរាស្រ្តនិយមចាប់ផ្តើមពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
ត្បូងរតនគិរី ត្បូងកណ្តៀងដែលត្រូវបានធ្វើអាជីវកម្មមិនអាចកើឡើងវិញទេ ព្រោះវាជាប្រភេទរ៉ែដែលជាធនធានមានបរិមាណកំនត់ ហើយកើតឡើងយ៉ាងយឺតៗបំផុតនិងប្រើពេលរាប់លានឆ្នាំ។
វិធានការថ្មីញូរឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយលោករ៉ូសឺវែល ។
នាយកទាហានគ្រប់ជាន់ថ្នាក់ជាពិសេសលោក លន់ នន់ (ប្អូន លន់ នល់ ) ។