បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តម សីហនុ ព្រោះតែការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាពគ្រាន់តែជាឧបករណ៍ពង្រីងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ៨៦ ក្នុងចំណោម៨៩សំឡែង ដើម្បីដកព្រះបាទសម្ដេចនរោត្តម សីហនុចេញពីតំណែង ។
vrean.com Latest Questions
លោកគ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំ ១៩៥៩ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសឪ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល ២០ ឆ្នាំ ។
អាស៊ានមានន័យថា “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ។
ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូតខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងដូចតទៅ ៖ • ចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា ។ • បង្ហាញពីការចេះសាមគ្គី រូបរួមគ្នាជាធ្លុងមួយក្នុងការកសាង សហគមន៍ • លះបង់នូវអំពើអាក្រក់ទាំងឡាយ • រំ ឭក នឹកគុណនិងសងគុណបុព្វការីជន • ជួយបន្ធូរសតិអារម្មណ៍ឲ្យមានភាពធូរស្បើយមួយកម្រិត • រក្សាបាននូវកេមរតកវប្បធម៌ដ៏ល្អរបស់ខ្មែរ • ជាអត្តសញ្ញាណនៃជាតិខ្មែរ ។ល។
នៅពេលដែលព្រះបាទ នរោត្តម សីហនុ ធ្វើព្រះរាជបូនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសវិញពួកស្ដាំនិយមបានឈប់បង្កជម្លោះហើយបានរួបរួមជាមួយរាជវាំងនឹងរដ្ឋាភិបាល ។ ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០ ០០០នាក់បានស័្មគ្រចិត្តបម្រើក្នុងកងជីវពលនារីក្លាហានដោយបានហ្វឹកហាត់យ៉ាងសកម្មហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្ដើមឯករាជ្យជូនជាតិមាតុភូមិឪ្យបានទោះបីត្រូវបូជាជីវិតក៏ដោយ ។
មនុស្សបានបង្កមហរាយនៃបរិស្ថានឡើងគឺ កាលណា មនុស្សមានកំណើន កាន់តែខ្លាំង សេចក្ដីត្រូវការសម្ភារៈក៏កាន់តែច្រើនដែរ ។ ដូច្នេះដើម្បីបម្រើ សេចក្ដី ត្រូវការរបស់ខ្លួន មនុស្សបានកែច្នៃទាញយកប្រយោជន៍ពីប្រភពធម្មជាតិកាន់តែខ្លាំង ។
ប្រយោជន៍ដែលប្រជាជនទទួលបានពីគោលនយោបាយស្តិពីការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្នុងការកសាងស្ពាន ថ្នល់គឺ ៖ • សិស្ស និស្សិតអាចធ្វើដំណើរទៅសាលារៀនបានស្រួល • ចំណេញពេលវេលាដល់ប្រជាជន អាចសល់ពេលវេលាទៅប្រកបការងារ ឬរបរផ្សេងទៀតដើម្បីរកប្រាក់ចំណូល • កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះ មិនចំណាយប្រាក់លើការទិញ គ្រឿងបន្លាស់ យានយន្ត មិនងាយខូច ពន្យាពេលជួសជុល • សន្សំសំចៃប្រែងឥន្ធនៈ ផ្លូវល្អល្បឿនថេរ ប្រើប្រេងអស់តិច ឯតម្លៃឈ្នូលក្នុងការធ្វើដំណើរក៏ទាប • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗ ដែលបណ្តាលមកពីធូលីហុយ មិនចំណាយលើការទិញថ្នាំព្យាបាល ឬកាត់បន្ថយពីការគ្រាំគ្រាដោយសារផ្លូវលាក់ ឬគ្រោះថ្នាក់ផ្សេងៗ ...
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។