គោលការណ៍ច្បាស់អន្ដរជាតិមានដូចជា ៖ • គោលការណ៍នៃសិទ្ធិសមាភាពនិងសិទ្ធិស័្វយសំរេចដោយខ្លួនឯងរបស់ប្រជាជបទាំងឡាយ ។ • គោលការណ៍នៃសមភាពអធិបតេយ្យ និងឯករាជ្យភាពរបស់រដ្ឋទាំងអស់ ។ • គោលការណ៍មិនជ្រៀតជ្រែត ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋផងដែរ ។ • គោលការណ៍នៃការហាមប្រាម មិនឪ្យមានការគំរាមគំហែង ឬ ការប្រើប្រាស់កំលាំង ។ • គោលការណ៍នៃការគោរពជាសកល និងអនុវត្តនូវសិទ្ធិមនុស្ស និងស៊េរីភាពមូលដ្ឋានសំរាប់ គ្រប់ៗគ្នា ។
vrean.com Latest Questions
នយោបាយអព្យាក្រឹតរបស់កម្ពុយជាត្រូវបានកំណត់យកនៅឆ្នាំ១៩៥៤តាមការទាមទាររបស់ប្រទេសចិននិងសហភាពសូរៀតដើម្បីបញ្ជៀសមិនឲ្យសហរដ្ឋអាមេរិចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
និយោជកអាចឱ្យកុមារម្នាក់ដែលអាយុ១៥ឆ្នាំធ្វើការងារនៅក្នុងសិប្បកម្មរោងឬចក្ររបស់ខ្លួននូវការងារណាដែលមិនប៉ះពាល់ដល់សុខភាព និងការសិក្សាឡើយ ។
ក្នុងរបបប្រជាធិបតេយ្យបែបចម្រុះដូចជានៅប្រទេសបារាំងជាដើម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ មួយគឺបោះឆ្នោតរើសសមាជិកសភាហើយសមាជិកសភាបក្ខឈ្នះ ជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាល។ មួយទៀតពលរដ្ឋបោះឆ្នោតរើសប្រធានាធិបតី ឲ្យតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផង មានប្រធានាធិបតីផង។
ការអប់រំមានឥទ្ធិពល យ៉ាងខ្លាំងចំពោះអាពាហ៏ពិពាហ៏ លទ្ធភាពបង្កើតកូន និងមរណភាព។ មានន័យថាប្រសិនបើស្រ្តីនិងបុរសនៅតែបន្តការសិក្សា បានវែងឆ្ងាយ នោះពួកគេនឹងពន្យាការរៀបអាពាហ៏ពិពាហ៏ទាំងនៅវ័យក្មេងដែរ ហើយលទ្ធភាពបង្កើតពីនេះទៅទៀតអត្រាមរណភាពរបស់កុមារទាប។ ម៉្យាងទៀតបើពួកគេ បានទទួលការអប់រំបានច្រើននោះពួកគេនឹងមានការយល់ដឹងច្រើនពីផលវិបាកនៃការមានកូនច្រើន ដែលជាមួយហេតុធ្វើឲ្យគ្រួសារពួកគេប្រឈមនឹងបញ្ហាជីវភាពគ្រួសារក្រីក្រជាដើម ។
ប្រទេសកម្ពុជាអាណានិគមបារាំងពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនឹងការ លើកក្សត្រអង្គវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សត្រអង្គនេះពុំមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូនិង ស៊ីវត្ថា ។
ជនជាតិដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីមាន • ជនជាតិម៉ាឡេស៊ី ៥៣% • ជនជាតិចិន ៣៦% • ជនជាតិឥណ្ឌា ១១% ដើម្បីសំគាល់អត្តសញ្ញាណរបស់ខ្លួនជនជាតិនីមួយៗមាន • ជនជាតិចិន ៖ រៀនភាសាចិននិងអង់គ្លេស ភាគច្រើនធ្វើការនៅក្នុងក្រសួងផ្សេងៗនិងជាពាណិជ្ជករនៅតាមទីក្រុង • ជនជាតិឥណ្ឌា ៖ រៀនភាសាឥណ្ឌានៅតាមសាលារៀន និងជាអ្នកប្រកាន់ជំនឿហិណ្ឌូសាសនា • ជនជាតិម៉ាឡេស៊ី ៖ ជាម្ចាស់ស្រុក រៀនសូត្រភាសាម៉ាឡេស៊ីសហៅបាហាសាដែលប្រកាន់ជំនឿឥស្លាមសាសនា ។
បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទមកពី ៖ • បុព្វហេតុសាសនានៅសម័យនោះ • បុព្វហេតុសង្គ្រាមជាញឹកញាប់ក៏នាមទៅដល់ការផ្លាស់ប្តូររាជធានីដែរ • បុព្វហេតុកិត្តិយស និងមហិទ្ធិរទ្ធរបស់ព្រះរាជាមួយអង្គៗនៅសម័យនោះ • បុព្វហេតុប្រវត្តិសាស្រ្ត • បុព្វហេតុជាទម្លាប់បន្តវេនបន្តស្នាដៃ ។