កត្តាសំខាន់ៗដែលធ្វើឲ្យអត្រាស្លាប់របស់កុមារនៅកម្ពុជាមានកម្រិតខ្ពស់នៅឡើយមាន៖ • កង្វះអាហារូបត្ថម្ភ • ខ្វះការថែទាំពីឪពុកម្តាយ • សេវាកម្មផ្នែកសុខភាពពុំទាន់បានទូលំទូលាយ • កង្វះអនាម័យខ្លួនប្រាណ • ចំណីអាហារគ្មានអនាម័យ និងសំបូរដោយជាតិគីមី • ការប្រើប្រាស់ទឹកឆៅ ឬមិនស្អាត ។
vrean.com Latest Questions
ជនជាតិដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីមាន • ជនជាតិម៉ាឡេស៊ី ៥៣% • ជនជាតិចិន ៣៦% • ជនជាតិឥណ្ឌា ១១% ដើម្បីសំគាល់អត្តសញ្ញាណរបស់ខ្លួនជនជាតិនីមួយៗមាន • ជនជាតិចិន ៖ រៀនភាសាចិននិងអង់គ្លេស ភាគច្រើនធ្វើការនៅក្នុងក្រសួងផ្សេងៗនិងជាពាណិជ្ជករនៅតាមទីក្រុង • ជនជាតិឥណ្ឌា ៖ រៀនភាសាឥណ្ឌានៅតាមសាលារៀន និងជាអ្នកប្រកាន់ជំនឿហិណ្ឌូសាសនា • ជនជាតិម៉ាឡេស៊ី ៖ ជាម្ចាស់ស្រុក រៀនសូត្រភាសាម៉ាឡេស៊ីសហៅបាហាសាដែលប្រកាន់ជំនឿឥស្លាមសាសនា ។
បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទមកពី ៖ • បុព្វហេតុសាសនានៅសម័យនោះ • បុព្វហេតុសង្គ្រាមជាញឹកញាប់ក៏នាមទៅដល់ការផ្លាស់ប្តូររាជធានីដែរ • បុព្វហេតុកិត្តិយស និងមហិទ្ធិរទ្ធរបស់ព្រះរាជាមួយអង្គៗនៅសម័យនោះ • បុព្វហេតុប្រវត្តិសាស្រ្ត • បុព្វហេតុជាទម្លាប់បន្តវេនបន្តស្នាដៃ ។
បានជាខ្មែរដើមជឿលើព្រលឹងព្រោះថា៖ កាលដើមឡើយពួកគររស់នៅជាកុលសម្ព័ន្ធជាអ្នកដឹកនាំ ជាអ្នកទទូលខុសត្រូវ លើវាសនាកូនលើកុលសម្ពន្ធ័នៅបេលមានអាសន្នអន់ក្រ មេក្រុមកុលសម្ព័ន្ធ គឺជាអ្នកការពារសុខសុវត្ថិភាពឲ្យកូនក្រុមកុលសម្ព័ន្ធ ឬជាអ្នករកយុត្តិធម៌សព្វបែបយ៉ាងទាំងអស់ អំពើល្អរបស់មេក្រុមសម្ព័ន្ធនេះឯងធ្វើឲ្យជាប់នូវខួរក្បាលគ្រប់ៗគ្នារបស់កូនក្រុមកុលសម្ព័ន្ធដល់ពេលមេក្រុមកុលសម្ព័ន្ធស្លាប់ទៅ គេតែងតែលើកនរណាមួយដេលមានវីរភាពអង់អាចក្លាហាន មានគតិយុត្តិធម៌ជាអ្នកដឹកនាំបន្ត។ នៅពេលគេជួបឧបសគ្គ ឬជួបនិងបាតុភូតធម្មជាតិគេតែងតែពឹងសមត្ថភាពក្នុងខ្លួនគេឲ្យអស់ពីសមត្ថភាពហើយ ទើបគេពឹងលើកម្លាំងក្រៅខ្លួនរបស់គេទៀត កឺបន់ស្រន់អំពាវនាវរកព្រលឹងមេក្រុមកុលសម្ព័ន្ធរបស់គេឲ្យជួយដល់ពួកគេឲ្យចាកផុតពីគ្រោះថ្នាក់ ភាពអស្ចារ្យរបស់ព្រលឹងក្រៅខ្លួនដែលធ្វើឲ្យគេរួចពីគ្រោះថ្នាក់នេះ ហើយបណ្តោយឲ្យមានជំនឿលើព្រលឹងមេកុលសម្ព័ន្ធ ជាព្រលឹងរបស់វវីរជនដែលសព្វថ្ងៃនវហៅថា ជំនឿទៅលើអារក្ស អ្នកតាទើបប្រជាជនខ្មែរយើងសព្វថ្ងៃនៅតាមតំបន់ខ្ពស់ រាបនៅសេសសល់ការគោរពអារក្ស អ្នកតាបញ្ជាន់អាក្សរ ដើម្បីកសាងសួរសុំសេចក្តីសុខ គ្រប់បែបយ៉ាង ។ ជំនឿលើព្រលឹងទាំងអស់នោះហើយ ...
ចំនួនប្រជាជនសកម្មនៅកម្ពុជាក្នុងឆ្នាំ ២០០៨ មានបុរស និងស្រ្តីដែលធ្វើការងារលើវិស័យការងារទាំងបីគឺ កសិកម្ម ឩស្សាហកម្ម និងសេវាកម្មមានដូចជា៖ • ចំពោះវិស័យកសិកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះភាពច្រើនជាស្រ្តី និងមាននិន្នាការថយចុះនៅឆ្នាំ ២០០៨ • ចំពោះវិស័យឩស្សាហកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះមានការកើន • ឡើងគួរឲ្យកត់សម្គាល់គឺ ស្រ្តីមានចំនួនច្រើនជាងបុរស • ចំពោះវិស័យសេវាកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះ ក៏មានចំនួនកើនឡើង ឯចំនួនស្រ្តីវិញថ្វីត្បិតមានចំនួនតិចជាងបុរសក៏ដោយ តែបើប្រៀបធៀបនឹងឆ្នាំ១៩៩៨ មានសន្ទះកើនឡើងខ្លាំងជាងបុរស។
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
បានជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតជាក្រុមសាមគ្គីបង្កបង្កើនផល ដើម្បីជួយដល់ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា ដែលខ្វះមធ្យោបាយសំរាប់ ធ្វើកសិកម្ម ។
រៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្រ្តនិយម លើវិស័យកសិកម្ម ឩស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍មានដូចជា ៖ វិស័យកសិកម្ម ៖ • រដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយទឹក និងការប្រើប្រាស់ជី ។ វិស័យគមនាគមន៍ ៖ • ១៩៥៤: ពង្រីកកំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ • ១៩៥៦ : កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦ ...
រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិត ៖ • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ • ហាមប្រជុំលើសពី៥នាក់ឡើងទៅ • បិទសកលវិទ្យាល័យ • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់ • បំរាមគោចរ ពីម៉ោង៨យប់ ។
ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។