កុមារប្រភេទដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់គឺ • កុមារកំព្រា អនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ • កុមារដែលទទួលការរំលោភបំពានឬការកែងប្រវ័ញ្ចផ្លូវភេទ • កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ • កុមារជាជនភៀសខ្លួន • កុមារដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ • កុមារពិការ(កុមារពិការភ្នែកគថ្លង់ពិការអាវៈយវៈ ពិការខួរក្បាលនិងកុមារបាត់បង់សមត្ថភាពមួយចំនួនទៀត ) • កុមារជាជនជាតិភាគតិច • កុមារដែលមានជម្ងឺអេដស៍ • កុមារដែលមានបញ្ហា ឬទំនាស់ផ្នែកច្បាប់ ។
vrean.com Latest Questions
ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញាសា្មរតី សព្ចោតនា និងសុខសុវត្ថិភាពរបស់កុមារ ។
លក្ខណសម្បត្តិមាន៤ប្រការនោះ គឺៈ • អំពើ និងសកម្មភាពប្រកបដោយកុសល “កម្ម” • មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារប្រចាំថ្ងៃ ”វិជ្ជា” • មានឆន្ទះគោរពច្បាប់របស់ប្រទេសជាតិ “ធម្ម” • មោះមុតខាងសីលធម៏ និងមនុស្សធម៏ “បញ្ចសីល”
ប្រទេសបារាំងសព្វថ្ងៃស្ថិតនៅក្នុងរបបសាធារណរដ្ឋទី ៥ ។
ព័ត៌មានដែលពុំគួរចុះផ្សាយរួមមានខាងក្រោម ៖ • ព័ត៌មានដែលធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ • អន្តរាយដល់ទំនាក់ទំនងប្រទេសដទៃ • មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្រ្តីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម • មានការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញរត្ថុរបស់បុគ្គល ឬអង្គភាពចំណាយនិងលាតត្រដាងពីបទបញ្ជា ឬការត្រួតពិនិត្យរបស់ស្ថាប័នហិរញ្ញរត្ថុ • ប៉ះពាល់ដល់សិទ្ធិជនណាម្នាក់ ដែលនាមឲ្យមានការជំនុំជម្រះក្តីដោយអយុត្តិធម៌ • មានគ្រោះថ្នាក់ដល់មន្រ្តីដេលអនុញ្ញាតច្បាប់ ឬត្រូវបំពេញបេសកម្មរបស់ខ្លួន • ព័ត៌មានដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដោយញុះញង់ដោយផ្ទាល់ឲ្យមនុស្សម្នាក់ ឬច្រើននាក់ប្រព្រឹត្តអំពើ់ហឹង្សា…។
ការស្គាល់ពីវប្បធម៌របស់ជាតិខ្លួនច្បាស់លាស់តែមួយមុខពិត ជាមិនទាន់គ្រប់គ្រាន់ទេ ត្រូវស្គាល់វប្បធម៌បរទេសបន្ថែមទៀត ដើម្បីប្រៀបធៀបរកចំណុចខ្លាំង និងខ្សោយ និងជ្រើសរើសយកអ្វីដែលល្អរបស់គេយកមកកែច្នៃឲ្យសមស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។
សារធាណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
លទ្ធិប្រជាធិបតេយ្យត្រូវការឲ្យមានការបោះឆ្នោត ព្រោះថាប្រជាពលរដ្ឋមិនអាចទៅគ្រប់គ្រងរដ្ឋទាំងអស់គ្នាបានទេ។ គេចាំបាច់ត្រូវតែជ្រើសរើសតំណាងតាមមតិភាគច្រើន ឲ្យទៅធ្វើការជំនួសគេ។ សំខាន់ជាងនេះ គឺចៀសវាងសង្គ្រាមបង្ហូរឈាម។ ការបោះឆ្នោតជួយឲ្យមានការប្តូរអ្នកដឹកនាំដោយអហឹង្សាតាមរយៈសន្លឹកឆ្នោត មិនមែនដោយគ្រាប់កាំភ្លើងឡើយ។
រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយដែលសរីរាង្គឥន្ទ្រីយារម្មណ៍មិនបានជួបប្រទះក្នុងបច្ចុប្បន្ន។
ពិធីបុណ្យចូលឆ្នាំមានរយៈពេលបីថ្ងៃ ។ ក្នុងពិធីបុណ្យនេះតភ្ជាប់ពិធីបុណ្យនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖ • ភ្នំខ្សាច់តំណាងឲ្យបពិត្រ នៃលោធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល ៥ ដែលភ្នំកណ្ដាលតំណាងឲ្យភ្នំសុមេរុ និងកំពូល ៤ ទៀតតំណាងឲ្យទ្វីបទាំងបួន ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញ ភ្នំសុមេរុ ។ • ការពូនភ្នំខ្សាច់ជាការកសាង “ វាលុកចេតិយ” ដែលតំណាងឲ្យ ...