សិលាម៉ាក់ម៉ាមាន២ប្រភេទគឺៈ • សិលាជ្រៀតៈ ជាក្រុមសិលាម៉ាក់ម៉ាដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី។ គេអាចហៅសិលាជ្រៀតបានម៉្យាងទៀតថា សិលាព្លុយតូនីក។ • សិលាភ្នំភ្លើសៈ ជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី។
vrean.com Latest Questions
ព្លុយតូនីច គឺជាកំណកំណើតសិលាជ្រៀតដែលមានរាងមូលធំដូចបាល់ឡុង កើតពីការចុះត្រជាក់នៃម៉ាក់ម៉ាជ្រៅក្នុងដី។
សិលាជ្រៀតមានវាយភាពគ្រាប់គ្រើម ព្រោះមានកម្តៅហ៊ុំព័ទ្ធធ្វើអោយវាចុះត្រជាក់យឺត។ គេអោយឈ្មោះកំណកំណើតសិលាជ្រៀតទៅតាមទំហំនិងរបៀបជ្រៀតចូលទៅក្នុងមជ្ឍដ្ឋានជុំវិញ។
សិលាជ្រៀត គឺជាក្រុមសិលាម៉ាក់ម៉ា ដែលឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី។ គេអាចហៅសិលាជ្រៀតបានម៉្យាងទៀតថា សិលាព្លុយតូនីក។
សិលាភ្នំភ្លើង គឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី។
នៅកម្ពុជាគេសង្គេតឃើញពុយមីសនៅតាមទីវត្តអារាមមួយចំនួន ហើយប្រជាជនខ្មែរហៅសិលានេះថា “ថ្មអណ្តែតទឹក”។ ប្រជាជនខ្មែរយល់ថាថ្មអណ្តែតទឹកជាវត្ថុស័ក្តិសិទ្ធិ ដើម្បីបន់ស្រន់សុំសេចក្តីសុខ។
សិលាកម្ទេចកំណ គឺជាប្រភេទសិលាដែលកើតមកពីបំណែក ឬកម្ទេចកំណត្រូវបានដឹកជញ្ជួនពីកន្លែងមួយទៅកន្លែងមួយទៀត តាមដំណើរនៃសំណឹក ដែលចាក់បង្ករទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នាបានជាសិលាកម្ទេចកំណ។
ខ្យល់ ទឹក ទឹកកក ពន្លឺព្រះអាទិត្យ និងទំនាញបណ្តាលអោយសិលាពុកផុយទៅជាបំណែកតូចៗ។ បំណែកសិលា ឬកម្ទេចកំណត្រូវបានដឹកជញ្ជួនពីកន្លែងមួយទៅកន្លែងមួយទៀតតាមដំណើរនៃសំណឹក។ ចុងបញ្ចប់ កម្ទេចកំណទាំងឡាយបានចាក់បង្ករទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នាបានជាសិលាកម្ទេចកំណ។
ការកកើតនៃប្រភេទសិលានីមួយៗគឺៈ • សិលាម៉ាក់ម៉ាៈ កើតពីការចុះត្រជាក់នៃម៉ាក់ម៉ា • សិលាកម្ទេចសិលាៈ កើតពីបំណែកសិលា ឬកម្ទេចកំណទាំងឡាយដែលបានចាក់បង្ករទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នា។ • សិលាប្រែកំណើតៈ កើតពីការផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំ ដោយទទួលរងនូវលំនាំកំណើតដោយសារកម្តៅ ឬសម្ពាធ។
វាយភាពសិលា គឺទំហំ ទ្រង់ទ្រាយ និងទីតាំងនៃគ្រាប់។ វាយភាពសិលាមាន បីប្រភេទ គឺ៖ • វាយភាពគ្រាប់មដ្ឋៈ សិលាដែលកើតឡើងពីគ្រាប់តូចៗ។ ឧទាហរណ៍ ល្បាប់ម៉ដ្ឋ ឬដីឥដ្ឋ គេហៅថាវាយភាពគ្រាប់ម៉ដ្ឋ។ • វាយភាពគ្រាប់គ្រើមៈ សិលាដែលកើតឡើងពីគ្រាប់ធំៗដូចជាគ្រាប់ក្រួស គេហៅថាវាយភាពគ្រាប់គ្រើម • វាយភាពគ្រាប់មធ្យមៈ សិលាដែលមានវាយភាពនៅចន្លោះគ្រាប់ម៉ដ្ឋនិងគ្រាប់គ្រើម។