គេចាត់ទុកសិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា។
vrean.com Latest Questions
សិលាម៉ាក់ម៉ា ជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ាដែលចុះត្រជាក់ ហើយកករឹងនៅក្នុងសំបកផែនដី។
ភាពខុសគ្នារវាងទឹកនិងម៉ាក់ម៉ា គឺថាទឹកកកនៅសីតុណ្ហភាព ០ អង្សា ចំនែកម៉ាក់ម៉ានិងកំអែភ្នំភ្លើងកកនៅសីតុណ្ហភាពចន្លោះពី ៧០០អង្សា ទៅ ១២៥០អង្សា។
ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាង គឺពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ។ • សីតុណ្ហភាពៈ កំណើតសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលអោយរ៉ែក្នុងសិលារលាយ។ រ៉ែផ្សេងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ។ • សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើអោយរ៉ែស្ថិតក្នុងលក្ខណៈរឹង បើគ្មានសម្ពាធក្តៅរុលឡើងមកជិតផ្ទៃលើ សម្ពាធត្រូវបានថយចុះ ហើយរ៉ែអាចរលាយបាន។ • សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិច ជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ។ សារធាតុទាំងនេះបញ្ចុះចំនុចរលាយនៃសិលា ហើយកកើតជាម៉ាក់ម៉ា។
សិលាម៉ាក់ម៉ា ខុសគ្នាដោយសារសមសាធាតុ និងល្បឿននៃការចុះត្រជាក់។
ហ្វែលស៊ិច (Felsic) ជាសិលាដែលមានពណ៍ភ្លឺ ហើយស្រាលព្រោះវាសម្បូរធាតុស៊ីលីស្យូម អាលុយមីញ៉ូម សូដ្យូម និងប៉ូតាស្យូម។
ម៉ាហ្វិច (Mafic) ជាសិលាពណ៍ក្រមៅមានទម្ងន់ជាងសិលាហ្វែលស៊ិច ព្រោះវាសម្បូរធាតុដែក ម៉ាញេស្យូម និងកាល់ស្យូម។
ដើម្បីអភិរក្សធនធានរ៉ែគឺត្រូវៈ • រកធនធានដទៃទៀតមកជំនួស • កំនែច្នៃជាថ្មី • កាត់បន្ថយការប្រើប្រាស់ និងប្រើប្រាស់ដោយសន្សំសំចៃ។ • ឧទាហរណ៍ៈ គំនររថយន្តចាស់ៗ សំបកកំប៉ុងធ្វើពីលោហៈអាចយកមកកែច្នៃជាថ្មី ជសម្ភារៈប្រើប្រាស់ផ្សេងៗឡើងវិញ។
មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំនែច្នៃជាថ្មី បានផ្តល់សារប្រយោជន៍ចំពោះបរិស្ថានៈ • ព្យារយៈពេលនៃការផ្គត់ផ្គង់រ៉ែ តាមការកាត់បន្ថយបរិមាណរួបធាតុដែលត្រូវទាញយក។ • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី។ • មានការពុលតិច និងធ្វើអោយខូចខាតដីតិច។ • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង។ • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ។
ដើម្បីធ្វើអោយសកម្មភាពកំណែច្នៃជថ្មីប្រព្រឹត្តទៅបានល្អ ត្រូវទុកដាក់សំរាមតាមផ្នែក ដើម្បីងាយស្រួលយកទៅកែច្នៃជាថ្មី ដូចជា ប្លាស្ទិច កែវ កំប៉ុង យានយន្តចាស់ៗ ឬ របស់របរប្រើប្រាស់ពីលោហៈ។