កត្តាដែលធ្វើឪ្យប្រជាជនប្រទេសជឿលឿន មនអាយុវែងជាងបណ្ដាប្រជាជន ប្រទេសសតតិយលោក គឺ បញ្ហាសុខាភិបាល សិក្សាធិការ និងការថែទាំបរិស្ថានធម្មជាតិ ឪ្យបានល្អ ។
vrean.com Latest Questions
កំណើនប្រជាជនខ្លាំងភាគច្រើន គឺកើតមានឡើងទៅលើប្រទេសអន់ថយ ដែលទើបតែចង់សង្រ្គាមឬ ទើបទទួលបានឯករាជ្យ ។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន គេបានធ្វើដូចតទៅ ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើរៀបចំដី ជម្រើពូជ ។ • ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោក បដិវត្តន៍បៃតង ។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសសកលលោក ។ • បង្កើតឧបករណ៍នេសាទធំៗ ឪ្យមានលទ្ធភាពពង្រីងផលិតផលនេសាទសមុទ្រ ដើម្បីជួយផ្គត់ផ្គងកង្វះខាតម្ហូបអាហារ ។
នៅពាក់កណ្ដាលទសវត្សឆ្នាំ ៨០ និងដើមទសវត្សឆ្នាំ៩០បញ្ហាសំខាន់ បានលេចឡើងគឺ ៖ • បញ្ហាសន្ដិសុខស្បៀង និងកង្វះខាតអាហារ ។ • បញ្ហានេះបណ្ដាល មកពីមូលហេតុដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចលើទីផ្សារពិភពលោក ។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការគ្រឿងបរិភោគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ ៖ • ទាមទារឪ្យមានរចនាសម្ព័ន្ធផលិតកម្មឪ្យកាន់តែប្រសើរឡើង ។ • ពង្រីងផលិតកម្ម ចិញ្ចឹមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះសាច់ ស៊ុត ….. និងផលិតផល សមុទ្រ ។
នៅឆ្នាំ ២០៣០ គេបានទស្សន៍ទាយថា បើសិនជាតម្រូវការស្បៀងអាហារកាន់តែមានកម្រិតខ្ពស់នៅ និងនាំឪ្យមានកង្វះខាតគ្រឿងឧបភោគកាន់តែខ្លាំង ។
មុននឹងបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាល របស់ខ្លួនគឺ សៀម និង យួន ។ ពួកនេះបានឆក់ប្លន់ទ្រព្យសម្បត្តិ និងទឹកដីខ្មែរ ។
ព្រះរាជាដែលបានពឹងបារាំងឪ្យមកធ្វើជាអាណាព្យាបាលលើខ្មែរ គឺព្រះបាទអង្គឌួងដើម្បីជួយការពារទឹកដីខ្មែរ ។
ព្រះបាទអង្គឌួងជាបុត្ររបស់ព្រះបាទ អង្គអេង ។ ព្រះអង្គជាព្រះរាជាដែលមានព្រះទ័យសេ្នហាជាតិមោះមុត ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។ ព្រះអង្គបានសោយរាជ្យពីឆ្នាំ ១៨៤០ ដល់ឆ្នាំ ១៨៦០ ។
ព្រះអង្គឌួងមានស្នាមព្រះហស្ថជាច្រើនដូចជា ៖ • ជាអ្នកវិនិពន្ធផ្នែកអក្សរសាស្រ្ដខ្មែរ • ធ្វើកំណែទម្រង់ផ្នែករដ្ឋបាល • បង្កើតប្រាក់ថ្មី • កសាងហេដ្ឋារចនាសម័្ពន្ធថ្មីៗ ដូចជា ផ្លូវពីឧដុង្គទៅកំពត កាត់តាមស្រុកឈូក តភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មី ។ • កសាងកំពង់ផែថ្មី ដើម្បីជំនួសកំពង់ផែចាស់ដែលប្រទេសអណ្ណមបានយក ។