បាតុភូមិធម្មជាតិដែលកំពុងតែគំរាមកំហែងពិភពលោកសព្វថ្ងៃនេះរួមមានការរំញ្ជូយដីដោយសារកម្លាំងធម្មជាតិ ហើយវាអាស្រ័យទៅនឹងសកម្មភាពរបស់មនុស្ស ដែលបានបំផ្លាញធម្មជាតិ ។
vrean.com Latest Questions
មនុស្សបានបង្កមហរាយនៃបរិស្ថានឡើងគឺ កាលណា មនុស្សមានកំណើន កាន់តែខ្លាំង សេចក្ដីត្រូវការសម្ភារៈក៏កាន់តែច្រើនដែរ ។ ដូច្នេះដើម្បីបម្រើ សេចក្ដី ត្រូវការរបស់ខ្លួន មនុស្សបានកែច្នៃទាញយកប្រយោជន៍ពីប្រភពធម្មជាតិកាន់តែខ្លាំង ។
គេបានរកឃើញសារធាតុពុលជាង ២០០ មុខ នៅតំបន់ឧស្សាហកម្មស្លដែកចម្រាញ់ប្រេងកាត ផលិតផលគីមី និងរោងចក្រផលិតដី ។
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗ គឺ បរិយាកាស អាកាសធាតុ ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី (សម្រាប់ដំណាំនិងព្រៃឈើ) រុក្ខជាតិ និងសត្វ ។
នៅពេលដែលស្រទាប់អូសូនកាន់តែស្ដើងទៅៗ នៅតំបន់ប៉ូលខាងជើង និងត្បូង វាអាចធ្វើឪ្យសីតុណ្ហភាព ផែនដីមានកំណើន កើនឡើងដែលមានអាចបណ្ដាលឪ្យគ្រោះថ្នាក់បំផុតដល់ភាវរស់នៅលើផែនដី ដោយពន្លឺកាំស្មើស្វាយអ៊ុលត្រាបញ្ចាំងពីព្រះអាទិត្យ ។
សារធាពុលបរិយាកាស បានបង្កឪ្យមានការ កខ្វក់អាកាស ភ្លៀងអាស៊ីត បំពុលរុក្ខជាតិ ជីវិតមនុស្ស និងសត្វនៅលើភពផែនដីទាំងមូល ។
បញ្ហាកង្វក់ទឹកស្អាតនៅលើពិភពលោក បានក្លាយជាបញ្ហាចោទយ៉ាងខ្លាំងនៅលើពិភពលោក សព្វថ្ងៃនេះ។ គេសង្កេតឃើញថា ទឹកទន្លេ បឹងបានស្រកចុះ និងទឹកមួយចំនួនទៀតបានចាប់ផ្ដើមរីកស្ងួត…។ សេចក្ដីត្រូវការទឹកកាន់តែកើនឡើង តែបរិយាកាសទឹកកាន់តែថយចុះ ដោយសារតែសេចក្ដីត្រូវការលើវិស័យកសិកម្ម គេបានបូមទឹកស្រោច ស្រពអស់យ៉ាងច្រើន ដែលបណ្ដាលឪ្យបឹង ស្ទឹង និងទន្លេតូចៗ បានរីងស្ងួតហួតហែង។
គ្រោះអាសន្ននៃផែនដីបានកើតឡើងដោយសារ ការរិចរិលស្រទាប់ដំាំដំណាំ ដែលបណ្ដាលឪ្យមានបម្រែបម្រួលដីពីដីព្រៃឈើទៅជាវាលល្ហល្ហេវ គ្មានដំណាំ គ្មានព្រៃឈើ ខ្សោះប្រើការលែងកើត ។
ប្រភពសំខាន់ដែលនាំឪ្យខូចស្រទាប់ដីមាន ២ យ៉ាងគឺ ៖ ការប្រើជីសរីរាង្គ និងថ្នាំពុលក្នុងការដាំដំណាំ ។ ការកាប់ទន្រ្ទានព្រៃឈើ ។
កំណើនប្រជាជនច្រើនបានបង្កឪ្យមានបញ្ហាស្មុគស្មាញមួយចំនួនដូចជា បញ្ហាឧបត្ថថាមពល សុវត្ថិភាព ស្បៀអាហារ បញ្ហាជនអន្ដោប្រវេសន៍ ។ ល ។