បានជាព្រះបាទអង្គឌួងយល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ពីមហាអំណាចណាមួយ ពីព្រោះព្រះអង្គបានយល់ឃើញថា ប្រទេសកម្ពុជាបានធ្លាក់ដុនដានទៅៗ និងឈានទៅដល់ការបែងចែកទឹកដីប្រទេសជាពីរដោយប្រទេសសៀម និងយួនដែលយកទន្លេមេគង្គជាព្រំប្រទល់ហើយពេលនោះ ប្រទេសកម្ពុជាយើងនឹងបាត់បង់ពី ផែនទីពិភពលោក ។
vrean.com Latest Questions
ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី ៣ ព្រះបាទអង្គឌួង បានពឹងបព្វជិត កាតូះះះលិកមួយអង្គនាម បីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៨៤៨មកម្លេះ ។ បព្វជិតអង្គនេះបានធានាថា នឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយមន្ដ្រីខ្មែរ២ នាក់ទៀតគឺ កុយដឺម៉ុងតេវ៉ូ និងប៉ែន ព្រមទាំងសួយអាករ ទៅជាមួយផងដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុងបារាំងប្រចាំនៅសិង្ហបុរី ប៉ុន្ដែត្រូវទទួលបរាជ័យ ។
បន្ទាប់ពបរាជ័យ ព្រះបាទអង្គឌួងបានផ្ញើសារលិខិត ២ លើកទៀត ទៅកាន់បារាំងដើម្បីសុំឪ្យបារាំងធ្វើអន្តរាគមន៍យកទឹកដីកូសាំងស៊ីន ដែលបានបាត់បង់នៅឆ្នាំ ១៨៤១ ព្រមទាំងបានពន្យល់បារាំងថា កោះត្រឡាចគឺជាទឹក ដីរបស់ខ្មែរ ។ ចំណែកឯទឹកដីមួយផ្នែកធំទៀតនៅត្រើយទន្លេមេគង្គដែលប្រទេសអណ្ណាមបានយកនោះគឺ ព្រះអង្គមិនតវ៉ាឡើយ ។
នៅថ្ងៃទី ០១ កញ្ញា ១៨៥៨ មានបេសកកម្មរួមគ្នាមួយរបស់ទ័ពបារាំង និងអេស្បាញ បានចូលដល់ក្រុងដាណាង ដើម្បីជួយស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសល់ពីការសម្លាប់របស់សេ្ដចអណ្ណាម ។
ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូក ក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោយជាទឹកដីរបស់ខ្មែរ ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ ពីព្រោះព្រះអង្គបានសោទីវង្គតនៅទី ១៨ ខែតុលា ឆ្នាំ ១៨៦០ ។
ក្រោយពីពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យគឺដោយសារទន្លេមេគ្គងមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ ។
កត្តាដែលបានធ្វើឪ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ភាពស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក លូ ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ • បារាំងបានយល់ថា ប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទន្លេ ដែលជាគមនាគមន៍ ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារ អឺរ៉ុប ។ • កម្ពុជាសមានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិច ដែលអាចឪ្យពួកបារាំងបង្កើតជាដំណាំ កសិកម្មបានផលច្រើន ។ • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃ និងភ្នំ ប្រកបទៅដោយឈើមានគុណភាព ខ្ពស់ ...
ព្រះបាទអង្គឌួង បានសោយទីវង្គត់នៅឆ្នាំ១៨៦០ ហើយព្រះរាជាអង្គណាឡើយជំនួសគឺ ព្រះបាទ នរោត្តម ឬ អង្គវតី ។
លោកដឺឡា ក្រង់ឌីឃែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ ជាមួយកម្ពុជាគាត់បានធ្វើដូចជាតទៅ ៖ • ចាត់តាំងមេបញ្ជាការជើងទឹកឌូដា ដឺឡាក្រេឪ្យចូលមកទំនាក់ទំនងក្នុង ការជួយធ្វើអន្ដរាគមន៍យកគ្រឿងបញ្ចក្សត្រពីប្រទេសសៀម ដើម្បីអភិសេក ព្រះអង្គឡើងសោយរាជ្យតាមប្រពៃណី ។ • ជួយការពារប្រទេសកម្ពុជា ឪ្យផុតពីនឹមត្រួតត្រាសៀម និងយួនដោយធានាថានឹងយកទឹកដីកូសាំងស៊ីនមកឪ្យខ្មែរិញ ។
លោក ឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីចុះសន្ធិសញ្ញាសម្ងាត់មួយជាមួយខ្មែរ ។