បញ្ហាកង្ចក់ទឹកស្អាតនៅលើពិភពលោក បានក្លាយេះបញ្ហាចោទយ៉ាងខ្លាំងនៅលើពិភពលោក សព្វថ្ងៃនេះ។គេសង្កេតឃើញថាទឹកទន្លេបឹងបានស្រកចុះនិងទឹកមួយចំនួនទៀតបានចាប់ផ្ដើមរីងស្ងួត។សេចក្ដីត្រូវការទឹកកាន់តែកើនឡើង តែបរិយាកាសទឹកកាន់តែថយចុះ ដោយសារតែសេចក្ដីត្រូវការលើវិស័យកសិកម្មគេបានបូមទឹកស្រោច ស្រពអស់យ៉ាងច្រើន ដែលបណ្ដាលឲ្យបឹងស្ទឹងនិងទន្លេតូចៗបានរីងស្ងួតហួតហែង។
vrean.com Latest Questions
ទិវាសិទ្ធិនារី ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៨ មីនា មិនដែលខានឡើយ ។ គ្រប់ស្ថាប័នក្រសួង មន្ទីររដ្ឋនិងឯកជន ត្រូវ ៖ • រៀបចំចងបដារ ពាក្យស្លោក (ពាក់ព័ន្ធនឹងការលើកកម្ពស់ស្រ្តី) • មានការចែកអំណោយ ឬពិធីជប់លៀងជូនស្រ្តី ឬជនអំណោយដល់អ្នកម្តាយ • មានការរៀបចំពិធីសូតមន្ត លើករាសី(ជំនឿសាសនា) • លេងល្បែងប្រជាប្រិយតាមអង្គភាពផ្សេងៗ • ធ្វើពិធីមិទ្ទេញ ប្រារព្ធថ្ងៃ ៨ មីនា
ការបង្រួបបង្រួមប្រទេសអាឡឺម៉ង់ប្រព្រឹត្តទៅដូចជា : • ធ្វើឲ្យរូបិយប័ណ្ណ ឯកភាពតែមួយ ( ១ កក្កដា ១៩៩០) • ឯកភាពផ្នែកនយោបាយ ( ៣ តុលា ១៩៩០) • សម្ព័ន្ធមិត្តទាំងបួនអាមេរិក បារាំង អង់គ្លេស រូស៊ី ដកទ័ពចេញពីរអាឡឺម៉ង់ ។
សេដ្ឋកិច្ចប្រទេសឡាវ ពឹងផ្អែកទៅលើ ៖ • វិស័យកសិកម្មឩស្សាហកម្ម • វិស័យកសិកម្ម • វិស័យសិប្បកម្ម • វិស័យពាណិជ្ជកម្ម ។
ខេត្តបាត់ដំបងមានចំនួន៨ ស្រុក ៦៦ឃុំ និង ៤៨៣ ភូមិ។
បានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់ បុព្វបុរសជាតិពីព្រោះ ស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជាភស្តុតាង បញ្ចាក់ថាបុព្វបុរសខ្មែរ មានទេពកោសល្យប្រកប ដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រូតលើគ្នាដោយគ្មានប្រើ ដែកសសៃឬ បាយអ្វីឡើយ ដោយមានជំហរឹងមាំទ្រាំទ្រ បាននិងអាកាសធាតុរាប់សតវត្ស ។ ម៉្យាងទៀតស្ថាបត្យកម្មផ្នែកចម្លាក់ ក៏បញ្ជាក់ពីសក្ខីភាពថា ជនជាតិខ្មែរក៏ជនជាតិដែលចរិតឧស្សាហ៍ព្យាយាម តស៊ូ អំណត់ទេក៏មិនអាចសម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យ ជាច្រើនដែលរំលេចនូវក្បូរក្បាច់រចនារស់រវើក ល្វត់ល្វន់តាមក្បាច់លិប លៀន លោត ...
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការចូលរួមកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឲ្យបានខ្លាំងក្លាដូចជា ៖ • ចូលរួមបង្កបង្កើនផល • បង់ពន្ធអាករជូនរដ្ឋ • គោរពច្បាប់រដ្ឋ • ថែរក្សាលើកតម្កើង វប្បធម៌ប្រពៃណីជាតិ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ក្នុងការគ្រប់គ្រង់ និងអភិវឌ្ឍប្រទេសជាតិ • ការពារនិង ចេះគោរពសិទ្ធិមនុស្ស • ថែរក្សានិង ការពារបរិស្ថាន • ថែរក្សា និងការពារទ្រព្យសម្បត្កិសាធារណៈ ។
មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ ៖ • សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា • សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណែងរបស់ខ្លួន • សិទ្ធិស្នើ សិទ្ធិតវ៉ាទៅអាជ្ញាធរអប់រំមានសមត្ថកិច្ចតាមឋានានុក្រមព្រមទាំងមានសិទ្ធិប្តឹងទៅតុលាការ • សិទ្ធិចូលរួមផ្តល់ធនធានយ៉ាងពេញលេញក្នុងការគាំទ្រនិងអភិវឌ្ឍវិស័យអប់រំ • សិទ្ធិចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ។
រ៉េផ្លិច គឺក្នុងការស់នៅមនិស្សទទួលអំពើមេជ្ឈដ្ធានខាងក្រៅ។
សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់រំលូតកូននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ១៩៩៧ នាសម័យប្រជុំសភាលើកទី៨នីតិកាលទី ១ ។ ច្បាប់នេះបានអនុញ្ញាតឱ្យមានការរំលូតកូនពីគ្រូពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងករណី ៖ • ទារកក្នុងផ្ទៃមានអាយុក្រោម១២អាទិត្យ • ទារកក្នុងផ្ទៃលូតលាស់ធំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ • ទារកក្នុងផ្ទៃមានជំងឺមិនអាចព្យាបាល នៅពេលកើត • សុខភាពម្តាយមិនធានាថានឹងអាចឱ្យមានកូនបាន ។ ឩទាហរណ៍ ម្តាយមានជំងឺខ្សោយបេះដូង ។