ការជំរុញទឹកចិត្តគឺធ្វើដំណើរនៃការពន្យល់ពីប្រពល់ភាព នឹងការតស៊ូរបស់បុគ្គលម្នាក់ ដើម្បីប្រឹងប្រែងដើម្បីសម្រេចគោលបំណង ។
vrean.com Latest Questions
សមាជជាតិសម្រេចសមិទ្ធិផលដូចជាការប្រឆាំអំពើពុករលួយការកំណត់ភាសាខ្មែរជាភាសាផ្លូវការ ។ ល ។
ដែលហៅថាគុណធម៌ពិតគឺជា សីលតម្លៃរបស់បុគ្គល ដែលមានមនោសញ្ចេតនារស់ ។
ក្រុមខ្មែរក្រហមទាំងនោះមានឯកសណ្ឋានពណ៌ខ្មៅ ឬពណ៌ អាចម៍សេះមានអាយុប្រហែល ១៥ ឡើងទៅហើយមានទឹកមុខមាំមិនរីករាយ នឹងការស្វាគមរបស់ប្រជាជនឡើយ ។
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួន២១ខេត្តគឺ ៖ • កំពង់ស្រកាត្រី • រោងដំរី • ព្រៃនគរ • ផ្សំអំបិល • មេស • គោះគង • ព្រែកឬស្សី • លុងហោ • ព្រះត្រពាំង • ផ្សារដែក • មាត់ជ្រូក • បារាជ • ឃ្លាំង • ពាម • ក្រមួនស • ពលលាវ • ពាមបារាជ • ទួលតាមោក • ព្រះសួគ៌ា • អូកាប់ • ឈ្មោះថ្មី ...
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស៍ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០ រំលងអាធាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ។ ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ។
នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖ • ទំនិញឡើងថ្លៃលើសកម្រិត • ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព • អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត • ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល • គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្នុងសង្គម ។ ហើយដើម្បីទប់ស្កាត់អំពើពុករលួយយើងត្រូវ៖ • ជ្រើសរើសអ្នកដឹកនាំល្អដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់ • សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន • ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែលមានអំណាច និងបានកិត្តិស័ព្ទ ស្ថាប័ននោះមុខជាទាញមនុស្សល្អៗមកជិតខ្លួនឲ្យធ្វើការហើយច្រានមនុស្សពុករលួយឲ្យឃ្លាតឆ្ងាយ ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសហូឡង់និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
ដែលហៅថាកម្មផល គឺជាអំពើផល អំពើដែលធ្វើហើយទទួលបានផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានផលអាក្រក់ ។
តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។