មេដឹកនាំឥស្សរៈសំខាន់ៗ ដែលបានចុះចូលជាមូយនឹងរដ្ឋាភិបាលវិញមានឈ្មោះដូចជា សាវ៉ាង វង្ស និងទ្រង់ចន្ទ វង្សី ។ ការចុះចូលនេះធ្វើឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៨៥៤ ។
vrean.com Latest Questions
ប្រតិបត្តិការមហាសាមគ្គី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបណ្ដេញ ពួកវៀតមិញឪ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តចាប់ពីខេត្តបាត់ដំបង់ រហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ ប្រតិបត្តិការនេះគឺត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ ។
សម្រាប់កម្ពុជា សន្និសីទក្រុងហ្សឺណែច ឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងមួយចំនួនដូចជា ៖ • កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅកម្ពុជា ។ • សេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស ។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពី ការដកទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាព នៃប្រទេសនៅឥណ្ឌូចិន ។ • សេចក្ដីថ្លែងការណ៍របស់ខ្លួន ទាក់ទងទៅនឹងកិច្ចព្រមព្រៀងក្រុង ហ្សឺណែវ ។ • សេចក្ដីថ្លែងការណ៍បិទ សន្និសីទ ...
នៅក្នុងសន្និសីទនេះគេបានចុះកិច្ចព្រមព្រៀងមួយចំនួយ ។ កិច្ចព្រមព្រៀងទាំងនេះ បាននាំមកនូវគុណសម្បត្តិ ដល់ប្រជាជនស្ថេរភាពសង្គម និងនយោបាយ កម្ពុជាយើងដូចជា ៖ • សកម្មភាពយោធាទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនៅលើលើទឹកដីខ្មែរចាប់ពីថ្ងៃទៅ ០៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ ។ • ការដកកងទ័ពបរទេស ( វៀតណាម ) ចេញពីទឹកដីកម្ពុជាឪ្យអស់ក្នុងអំឡុងរយៈពេល៩០ ថ្ងៃ ។ • កម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល ៣០ថ្ងៃ ។ • រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាសល់អតីតអ្នកចូលរួមចលនាតស៊ូធានាដល់សិទ្ធពលរដ្ឋការពារជីវិត ...
ប្រភពនៃលេចឡើងដនូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយមដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំងដែលកាន់កាប់ភូមិខាងត្បូងបានប្រយុទ្ធគ្នា ដើម្បីទឹកដីអាណា និគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាម វិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦ សង្រ្គាមទាមទារឯករាជ្យបានផ្ទុះឡើងដោយបានរីករាលដាលគ្រប់ទីកន្លែង ពេញប្រទេសវៀតណាមហើយក៏បានរីករាលដាលចូលប្រទេសកម្ពុជា បង្កើតឪ្យមានចលនាតស៊ូប្រដាប់អាវុធ មួយគឺចលនាតស៊ូខ្មែរឥស្សរៈ ។
នៅកម្ពុជាចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំដោយបក្សកុំមុយនីស្ដឥណ្ឌូចិន ចលនានេះបានរីករាលដាសនៅពេលដែលកងទ័ពពវៀតណាមខាងជើងបានចូលមកប្រទេសកម្ពុជាបានធ្វើឪ្យការប្រយុទ្ធ ប្រឆាំងនឹងពួកអាណានិគមបារាំងកាន់តែមានភាពខ្លាំងឡើងៗ ។ នៅរវាងឆ្នាំ ១៩៤៧ ដល់់ឆ្នាំ ១៩៤៨ ដោយមានការគាំទ្រពីសំណាក់កងទ័ព វៀតណាមរណៈសិរ្សខ្មែរឥស្សរៈបានកសាងមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេស លុះមកដល់ចុងឆ្នាំ១៩៤៩ កងទ័ពឥស្សរៈក៏បានពង្រីកតំបន់កាន់កាប់របស់ខ្លួន នៅលើផ្ទៃដី ១ ភាគ៣នៃប្រទេសទាំងមូលដែលមានប្រជាជនប្រហែល ១លាននាក់បានរស់នៅ ។
សម្ដេចព្រះបាទនរោត្តម សីហនុ បានយាងចេញពីកម្ពុជាទៅបារាំងនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ហើយបានប្រគល់កិច្ចការប្រទេសជាតិឪ្យទៅព្រះរាជបិតា ព្រះអង្គគឺព្រះបាទ នរោត្តម សុរាម្រិត និងឯកឧត្តមប៉ែន នុត ដែលជាឧបនាយករដ្ឋមន្រ្ដី។
បានជាព្រះអង្គយាងចេញទីបារាំង គឺដើម្បីជួយជាមួយលោកប្រធានាធិបតីបារាំង វុំាងសង់ អូរីយ៉ូល ស្ដីពី បញ្ហាឯករាជ្យជាតិកម្ពុជា ។ នៅប្រទេសបារាំងព្រះអង្គបានផ្ញើសារលិខិតទៅកាន់លោកប្រធានាធិបតីបារាំង ក៏ប៉ុន្ដែជាលទ្ធផលគឺ ត្រូវបានបរាជ័យ ។
សារលិខិតរបស់ព្រះអង្គដែលបានផ្ញើទៅកាន់លោកវុំាងសង់ អូរីយ៉ូលមានសេចក្ដីថានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំង ខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្ដល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនរបស់ខ្ញុំគឺការនាំមកនូវឯករាជ្យពេញលេញ ជូនមាតុភូមិ ។ នៅក្នុងន័យនេះ បើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការ យោធា ហរិញ្ញវត្ថុ និងសេដ្ឋកិច្ចទេនោះ នោះឈ្មោះថាប្រទេសកម្ពុជាមិនបានទទួលឯករាជ្យពេញលេញឡើយ ។
បានជាព្រះអង្គយាងចេញពីបារាំងវិញពីព្រោះបារាំងមិនអើពើទៅនឹងសារលិខិត និងសំណើររបស់ព្រះអង្គ ។ ព្រះអង្គក៏យាងទៅកាន់ប្រទេស កាណាដា និងសហរដ្ឋអាមេរិក បន្ដទៀត ។ នៅទីនោះព្រះអង្គបាន ៖ • នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៥៣ ព្រះអង្គបានធ្វើសន្និសីទ កាសែតមួយតាមរយៈវិទ្យុកាណាដា ដោយបញ្ជាក់ថាការផ្សប់ផ្សាយរបស់ពួកឥស្សរៈនិងកុំមុយនីស្ដមាសនឥទ្ធិពល ។ • យ៉ាងខ្លាំងក្លាក្នុងការទាក់ទាញប្រជាជនដែលធ្វើឪ្យប៉ះពាល់ឯករាជ្យភាពនៃប្រទេសកម្ពុជា ។ • នៅទីក្រុង តូរ៉ង់តូ ព្រះអង្គបានប្រកាសថា លទ្ធផលនៅតែអវិជ្ជមានដដែល ...