លោកអាដេម៉ាឡឺក្លែរជារ៉េស៊ីដង់បារាំង ។ សម្រាប់ខ្មែរយើងគាត់បានធ្វើកិច្ចការមួយចំនួនដូចជា ៖ • និពន្ធសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជាយើងចាប់តាំងពីសម័យកាលកកើតរដ្ឋដំបូង ឬអាណាចក្រភ្នំរហូតដល់សម័យក្រោយអង្គរដោយគាត់បានចាត់ទុកថាប្រទេសកម្ពុជាជាមាតុភូមិទីពីររបស់គាត់ ។ • ជីកកកាយនូវមរតកអតីតកាលរបស់ខ្មែរ ដែលបានកប់បាត់ឪ្យរស់ឡើងវិញដើម្បីជាប្រយោជន៍ឪ្យខ្មែរយើងមានទំនុកចិត្តនិងមានមោទនជាតិនៃភាពរុងរឿងសម័យអង្គរ ព្រមទាំងពញាក់ស្មារតីឪ្យចេះរួបរួមសាមគ្គីគ្នាឡើងវិញ ។
vrean.com Latest Questions
សន្ធិសញ្ញាបារាំង សៀមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ បារាំងបាននាំយកមកឪ្យវិញនូវខេត្តមួយចំនួនដែលសៀមបានរំលោភយកទៅដូចជា ខេត្តបាត់ដំបង និងមហានគរ ( សៀមរាប ) ដែលជាបេះដូងខ្មែរ ។
នៅឆ្នាំ ១៩០៤ សៀមបានប្រគល់ខេត្តមួយចំនួនមមកឪ្យយើងវិញដូចជា ម្លួព្រៃ ទន្លេរពៅ និងកោះកុង ដោយសារតែមានការគាបសង្កត់ពីសំណាក់បារាំង ។
នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ ក្នុងវិស័យសិក្សាធិការបារាំងបានធ្វើកំណែទម្រង់ដូចជា ៖ • លើកស្ទួយវប្បធម៌ជាតិខ្មែរ និងដាក់ទោសទៅដល់ឪពុកម្ដាយណាដែលមិនបញ្ជូនកូនឪ្យទៅរៀន ។ • យកចិត្តទុកដាក់លើការបង្កើតសាលាវត្ត សាលា តាមឃុំសាលាបឋមសិក្សាបារាំង ។ • នៅឆ្នាំ ១៩០៤ បង្កើតសាលាមធ្យមសិក្សាគឺវិទ្យាល័យព្រះស៊ីសុវត្ថិ ។ • នៅឆ្នាំ ១៩១៥ បង្កើតឪ្យមានគណៈកម្មការរៀបចំវចនានុក្រមខ្មែរ ដើម្បីធ្វើឪ្យភាសាជាតិមានលក្ខណៈប្រាកដនិយម ។
នៅរជ្ជកាលព្រះបាទ ស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ នៅក្នងវិស័យកសិកម្មបារាំងបានធ្វើដដូចតទៅ ៖ • នៅឆ្នាំ១៩២៤ បារាំងបាននាំយកពូជដើមកៅស៊ូពីប្រទេសប្រេស៊ីលមកដាំនៅជាប់កំពង់ចាមលើផ្ទៃដី ១២៥ពាន់ហិចតា ។ • ដើម្បីលើកស្ទួយជីវភាពកម្មករបារាំងបានផ្ដល់ផ្ទះ មួយខ្នងសម្រាប់គ្រួសារកម្មករនីមួយៗដោយផ្ទះនីមួយៗមានច្បារដំណាំនិងអាចចិញ្ចឹមសត្វដើម្បីបំពេញសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ។ • បង្កើតមន្ទីរពេទ្យនៅជិតរោចក្រចម្រាញ់ជ័រសម្រាប់ព្យាបាលកម្មករ ។ • រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យកម្មករទាំងអស់ត្រូវបានដឹកជញ្ជូនទៅទស្សនាខ្សែភាពយន្ដដើម្បីកំសាន្ដ ។
នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស បារាំង បានកសាងសមិទ្ធិផលដូចជា ៖ • កសាងផ្លូវគមនាគមន៍ភាគច្រើនគឺជា ផ្លូវដែលគេបានប្រើប្រាស់នៅសម័យចក្រភពខ្មែរ ។ • នៅឆ្នាំ ១៩២៨ បានកសាងស្ពាសនឆ្លងកាត់ទន្លេបាសាក់គឺ ស្ពានព្រះមុនីរង្សដែលមានប្រវែង២៩២ ម ។ • នៅឆ្នាំ ១៩៣២ បារាំងបានកសាងផ្លូវរថភ្លើងមួយខ្សែប្រវែង ២៧៥ គមដោយភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់អារញ្ញប្រទេសសៀមកាត់តាមប៉ោយប៉ែត ។
គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជន និងប្រទេសខ្មែរមានដូចជា ៖ • បង្ខំប្រជាជនខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូចជាពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វ ពាហនៈពន្ធលើយានយន្ដ ។ ល ។ • កេណ្ឌប្រជាជនខ្មែរឪ្យចូលបម្រើកងទ័ពបារាំងក្នុងសង្រ្គាមលោកលើកទី ១ និងលើកទី ២ ដែលបានបណ្ដាលឪ្យប្រជាជនមួយចំនួនបានស្លាប់និងរបួសក្នុងសមរភូមិ ។ • កាត់ខេត្តត្រាចរបស់ខ្មែរទៅឪ្យសៀមកាន់កាប់វិញ ។ • ប្រមូលយកវត្ថុកេតនភ័ណ្ឌរបស់ខ្លួនទៅកាន់ប្រទេសបារាំង ។
ព្រះបាទនរោត្តម សីហនុបានយាងចូលក្រុងទីភ្នំពេញនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ហើយត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈទទួលយ៉ាងខ្លាំងពោលគឺប្រកបទៅដោយស្នូរទះដៃ និងសម្លេងជ័យឃោសន៍យ៉ាងកងរំពង ។
ប្រទេសកម្ពុជាយើងបានប្រារព្ធពីធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ ១៩៥៣ នៅពីមុខព្រះបរមរាជវាំងដោយខាងបារាំងមានលោក ឧត្តម សេនីយ៍ ឡង់ក្លាតបានចូលរួម ។
ពួកវៀតមិញបានចូលលាក់ខ្លួនកម្ពុជាយើងនៅឆ្នាំ១៩៤៩ គាំទ្រដោយពួកខ្មែរឥស្សរៈ ។