vrean.com Latest Questions
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
ភាពវីកវងនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ មានបាតុកម្ម សង្គ្រាមស៊ីវិល ផ្តួលរលំរដ្ឋាភិបាល ។
រូបារម្មណ៍ ឬមនោគតិ ជាសត្តិសម្រាប់នឹកគិតដោយផ្អែកលើរូបភាព រូបារម្មណ៍ ឬមនោគតិ មាន២បែប៖ ១.មនោគតិរំលឹកឡើងវិញៈ ជារូបភាពនៃព្រឹត្តិការណ៍ដែលកន្លងទោហើយធ្វើឱ្យុលេចឡើងក្នុងអារម្មណ៍ហាក់ដូចជានូវថ្មីៗ។ ២.មនោគតិបង្កើតៈ ជាមនោគតិដែលបំបែករូបភាពទាំងឡាយក្នុងលំនឹកដើម្បីសំយោគជារូបភាពថ្មី។
អំពើឆន្ទៈ ជាអំពើប្រកបដោយញាណដឹកនាំឆ្ពោះទៅរក សម្រេចបំណងមួយជាក់លាក់ដែលមនុស្សតែងតែជ្រើសរើសដោយគិតទុកជាមុននូវមធ្យោបាននិងរបៀបធ្វើ។ ជាអំពើប្រកបដោយការដឹងខ្លួន ឬការភ្ញាក់រលឹកជានិច្ច។
ប្រៀបធៀបចិត្តញាណ និងសីលញាណ ចិត្តញាណ • ជាប្រាប់ឱ្យដឹងនូវការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាព • ជាអព្ភន្តរញាណដែលប្រាប់ពីភាពពិតនៃចិត្តឱ្យស្គាល់និងដឹងពីសញ្ចេតនានិងសកម្មភាពដែលយើងបានធ្វើ។ សីលញាណ • ឱ្យដឹងនិងញ៉ាំឱ្យបំពេញករណីកិច្ចជាអ្នកណែនាំឱ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផង និងជាអ្នកកត់រកយុត្តិធម៌ផង • ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកវិភាគនៃពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។
វិសមភាពរបស់មនុស្សក្នុងពេលបច្ចុប្បន្នរួមមាន៖ • លក្ខខណ្ឌដ៏ពិបាកក្នុងការរស់នៅ • កង្វះខាតប្រាក់កាស • ការនឿយហត់ក្នុងការធ្វើការងារច្រើនម៉ោងក្នុងមួយថ្ងៃ • ភាពកង្វក់នៃបរិស្ថានរស់នៅដែលធ្វើឱ្យខូតសុខភាពរាងកាយ • បញ្ញាចុះអន់ខ្សោយជាលំដាប់ដោយសារគ្មានសមត្ថភាពរីកចំរើន • អសន្តិសុខ • ភាពក្រីក្រ
ដំបូងអាស៊ានបង្កើតឡើងមានប្រទេស ៥ ជាសមាជិក គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងងហ្វីលីពីន ។ នៅទីក្រុងបាងកក (ប្រទេសថៃ) នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧ ។
ការយល់ស្របជាមូលដ្ឋាន គឺតម្លៃគំរូ និងឥរិយាបថដែលមានលក្ខណៈសាមញ្ញប៉ុន្តែសំខាន់បំផុត ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃដូចដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើអ្នកវិញ។ នេះគេហៅថា ច្បាប់មាសនៃជីវិតផ្តោតសំខាន់លើខ្លឹមសារនៃការយោគយល់ ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធ ជំនឿមិនមែនសាសនា នៅលើពិភពលោក ហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពដូចនេះគេអាចចាត់ទុកថាវាជាមាតានៃសីលធម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឺម៉ង់ អ៊ីម៉ាទុយអែលកាន្ត ហៅច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាតនៃសហអត្តិភាពរបស់មនុស្សនៅលើភពផែនដី។ ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញ្ញ របស់់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូ និងតម្លៃសីលធម៌ជាច្រើនទៀតដែលដែលផ្សំពីជំនឿសាសនា និងជំនឿផ្សេងៗទៀតមានដូចជា ការគោរពសិទ្ធិមនុស្ស ការស្រលាញ់អាណិត ...
បានជាកើតមានកតិកាសញ្ញាអន្តរជាតិពីព្រោះ៖ • ដើម្បីឱ្យស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ • ទទួលស្គាល់សេចក្តីថ្លៃថ្នូរពីកំណើត • ទទួលស្គាល់សេចក្តីថ្លៃថ្នូរពីកំណើត • ការប្រឆាំងនឹងការរើសអើង និងការប្រកាន់ពូជសាសន៍។