មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ
vrean.com Latest Questions
?ថ្មកំបោរកើតឡើងពី • ថ្មកំបោរខ្លះកើតឡើងពីផ្កាថ្ម • សំណល់សត្វសមុទ្រប្រមូលផ្តុំនៅបាតសមុទ្រ បន្ទាប់មកពួកវាបង្ខាំភ្ជាប់គ្នាបង្កើតបានជាថ្មកំបោរផូស៊ីល។ • ថ្មកំបោរសរីរាង្គកើតពីសំបកសត្វកប់ក្នុងភក់នៅបាតសមុទ្រ។
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ដីមានភាពខុសៗគ្នាអាស្រ័យលើកអាកាសធាតុ សណ្ធានដី សិលាមេ ពេលវេលា និងសកម្មភាពភាវៈមានជីវិត។
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ ។
ទឹកមានសារៈសំខាន់ ចំពោះភាវៈរស់ ដូចជាជួយទ្រទ្រង់ជីវិតប្រសិនបើគ្មានទឹកទេ ជីវិតនៅលើផែនដីក៏គ្មានដែរ ។
គេបានសិក្សាតាមទស្សនៈ ២ យ៉ាងគឹ៖ • ទស្សនៈវេទនាៈ វាអាចណែនាំ និងផ្លាស់ប្តូរជីវិតខាងក្នុងរបស់យើង និងផ្តល់ឱ្យយើងនូវការត្រេកត្រអាល ការពេញចិត្ត មិនពេញចិត្ត ការឈឺចាប់ មោទនភាព…។ • ទស្សនៈបញ្ញាៈ វាមានលក្ខណៈជាអ្នកណែនាំ ជាបំណកប្រែពីវត្ថុ បាតុភូតផ្សេងៗឱ្យយើងដឹង និងស្គាល់។
កម្អែភ្នំភ្លើងមាន៤ប្រភេទ៖ • មានពណ៏ខ្មៅស្រអាប់សម្បូរធាតុដែកនិងម៉ាញ៉េស្យូម • មានពណ៏ភ្លឺថ្លាសម្ពូធាតុដែក និងម៉ាញ៉េស្យូមដែរ ប៉ុន្តែមានសមាសធាតុស៊ីលីកាត • មានសមាសភាពគីមីសម្បូរធាតុដែក និងម៉ាញ៉េស្យូម • មាបន្ទុកបរិមាណឧស្ម័នដ៏ច្រើន ដូចជាចំហាយទឹក និងឧស្ម័នកាបូនិច។
បានជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតជាក្រុមសាមគ្គីបង្កបង្កើនផល ដើម្បីជួយដល់ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា ដែលខ្វះមធ្យោបាយសំរាប់ ធ្វើកសិកម្ម ។
ដើម្បីទាញយករ៉ែ គេប្រើមធ្យោបាយ ២បែបគឺ ការបូមយកនិងការជីកយក ។