សិលាប្រែកំណើតមានវាយភាព២ប្រភេទគឺ • វាយភាពក្រាមបន្ទះ មានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ។ ឧទាហរណ៍ បៃអូទីតមីកា សិលាឈ្នូណ ណាយស៍ ឬក្និស…។ • វាយភាពគ្មានក្រោមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ។ ឧទាហរណ៍ ថ្មម៉ាប និងក្វាតហ្សីត។
vrean.com Latest Questions
សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភពគ្មានក្រាមបន្ទះខុសគ្នាត្រង់ សិលាប្រែកំណើតវាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ។ ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែទេ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ។
គេចាត់ថ្នាក់សិលាកម្ទេចកំណទៅតាមរបៀបកកើតរបស់វា។
សិលាកម្ទេចកំណចែកជា ៣ក្រុម គឺសិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណគីមី និងសិលាកម្ទេចកំណសរីរាង្គ។
ថ្មកំបោរគីមីកកើតឡើងនៅពេលកាល់ស្យូមនិងកាបូណាតផ្សំគ្នាក្នុងទឹកសមុទ្រ ដោយកាល់ស៊ីតចេញពីសូលុយស្យុងទឹកសមុទ្រជាក្រោម។
ថ្មកំបោរគីមីផ្សំឡើងពីកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត។
?ថ្មកំបោរកើតឡើងពី • ថ្មកំបោរខ្លះកើតឡើងពីផ្កាថ្ម • សំណល់សត្វសមុទ្រប្រមូលផ្តុំនៅបាតសមុទ្រ បន្ទាប់មកពួកវាបង្ខាំភ្ជាប់គ្នាបង្កើតបានជាថ្មកំបោរផូស៊ីល។ • ថ្មកំបោរសរីរាង្គកើតពីសំបកសត្វកប់ក្នុងភក់នៅបាតសមុទ្រ។
ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។
លក្ខណៈពិសេសរបស់សិលាកម្ទេចកំណមាន ទម្រង់ស្រទាប់ ស្នាមជ្រួញ និងស្នាមប្រេះនៃភក។
ស្រទាប់នីមួយៗនៃសិលាកម្ទេចកំណខុសគ្នាអាស្រ័យលើប្រភេទ ទំហំ និងពណ៍នៃកម្ទេចកំណ។