ព្រះនរោត្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គថ្វាយរាជសម្បត្តិនេះទៅព្រះបាទនរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។
vrean.com Latest Questions
អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងនៅថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ១៨៥៥ ដោយព្រះបាទនរោត្តម សីហនុ ។ អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជាសកលនៅខែកញ្ញា ឆ្នាំ១៨៥៥ ។
បានជាព្រះបាទនរោត្តមសីហនុមានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋ្ខខ្មែរបានទទួលស្គាល់ព្រះអង្កថាជា ព្រះបិតាឯករាជ្យជាតិនិងសន្ដិភាពជាតិទោះបីជាព្រះអង្គចុះចេញពីរាជបល្ល័ក៏ដោយក៏ដោយក៏ប្រជាពលរដ្ឋនៅតែគោរព និងមានជំនឿលើព្រះអង្គដដែល ។
អង្គការនយោបាយសង្គមរាស្រ្ដនិយម គឺជាប្រភេទអង្គការមហាជនហើយដើម្បីឪ្យអង្គការនេះរឹងមាំគឺត្រូវតែមានការគាំទ្រពីមហាជនថ្នាក់មូលដ្ឋានជាចាំបាច់រួមនឹងកម្លាំងចលករមួយចំនួនទៀត ។
អង្គការនយោបាយសង្គមរាស្រ្ដនិយមត្រូវបានទទួលការគាំទ្រផ្នែកហរិញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាកពីសំណាក់សមាជិកនិងអ្នកមានទ្រព្យសម្បតិ្តក្នុងស្រុក ។
អង្គការនយោបាយសង្គមរាស្រ្ដនិយមបានគ្រប់គ្រងអំណាចពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
ក្រោយពីបង្កើតឡើងនូវអង្គការនយោបាយ សង្គមរាស្រ្ដនិយម គេបានរៀបចំសមាជជាតិឡើង ដើម្បីរៀបចំអនុម័តផែនការយុទ្ធសាស្រ្ដនយោបាយ ។
សមាជជាតិគឺវេទិកាចំហសម្រាប់ប្រជាជន និងអ្នកដឹកនាំនិងសួរដេញដោយគ្នាជុំវិញបញ្ហានយោបាយក្នុងនិងក្រៅប្រទេស ។ សមាជនេះត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្ដាលនៃអង្គការសង្គមរាស្រ្ដនិយម ដែលមានសម្ដេច ព្រះបាទ នរោត្តម សីហនុជាប្រធាន ។
សាលាបារាំងចុងបូព៌ាប្រទេសត្រូវបានបង្កើតឡើងនៅថ្ងៃទៅ ១៥ ខែធ្នូ ឆ្នាំ ១៨៩៨ នៅទីក្រុងហាណូយ ក្រោមគំនិតផ្គួចពីលោក ឌូមែរដែលជាអគ្គទេសាភិបាលឥណ្ឌូចិន ។
បានជាបារាំងបង្កើតសាលាចុងបូព៌ាប្រទេសនេះឡើងដើម្បីសិក្សាស្រាវជ្រាវអំពីចក្រភពខ្មែរជាពិសេសសិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទដែលមានច្រើនស្អេកស្អះនៅក្នុងប្រទេស សៀម វៀតណាម និងឡាវសព្វថ្ងៃ ។ សាលានេះប្រមូលផ្ដុំទៅដោយអ្នកប្រាជ្ញាបារាំងដែលមានជំនាញខុសៗគ្នាជាពិសេសជំនាញវត្ថុបុរាណវិទ្យា និងសិលាចារឹក ។