គោលនយោបាយជា យុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៃវិស័យអប់រំមាន ៖ • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។
vrean.com Latest Questions
មាត្រាទី៣៥ ជំពូក៣ ខាងលើបានបញ្ជាក់រួចហើយពីសិទ្ធិចូលរួមក្នុងការគ្រប់គ្រងប្រទេសជាតិលើគ្រប់វិស័យរបស់ពលរដ្ធ។
ដើម្បីតម្រូវការទីផ្សារតើអាឡឺម៉ង់ខាងលិចបានអភិវឌ្ឍសេដ្ឋកិ្ចរបស់ខ្លួនដូចជា៖ • បើកចំហទីផ្សារអាឡឺម៉ង់កាន់តែធំទូលាយថែមទៀត • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស។
តុលាការជាន់ខ្ពស់នៅបារាំងមានសមាជិក៩រូប មានអាណត្ដិ៩ឆ្នាំ ត្រូវបានជ្រើសតាំងដោយប្រធានាធិបតី និងប្រធានសភាទាំង២។
ដើម្បីលុបបំបាច់សង្គ្រាម យើងម្នាក់ៗ មានកាតព្វកិច្ចធ្វើឲ្យមានសន្តិភាពផងដែរ គឺធ្វើយ៉ាងណាឲ្យអ្នកកាន់អំណាចប្រកាន់សីលធម៏យុត្តិធម៏អ្នកមានទ្រព្យចេះធ្វើទាន មនុស្សទូទៅចេះភាវនាដើម្បីកើតចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមក គឺមេត្តា មុទិតា ករុណាឮនិងឩបេក្ខា ដើម្បីឲ្យមនុស្សខិតចូលជិតគ្នា ទុកចិត្តគ្នា។
នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបែងចែកនយោបាយជា២ប្លុកគឺ៖ • ប្លុកមូលធននិយម ( មនោគមន៏វិជ្ជាសេរី) : ដឹកនាំដោយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង • ប្លុកសង្គមនិយម ( មនោគមន៏វិជ្ជាកុម្នុនីស្ត) : ដឹកនាំដោយសហភាពសូវៀត
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖ • កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។ • កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។ • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០ • ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។ • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។ • កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។ • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ...
ការអប់រំមធ្យមសិក្សាមានគោលបំណង ៖ • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការរអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌ • ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានលក្ខណៈសម្បត្តិបន្តទៅឩត្តមសិក្សាឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ • អាចចូលរួមក្នុងជីវភាពសង្គម ។
នៅសម័យកម្ពុជាប្រជាធិតេយ្យ(ប៉ុល ពត)ពាក្យថាអង្កការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំង អង្កការនីតិបញ្ញាតិ្ដ នីតិប្រតិបត្ដិនិង អំណាចតុលាការ។ អង្ការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា។