ចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យដែលនិពន្ធដោយប៉ុល ពត ។
vrean.com Latest Questions
ព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នទៅលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ១០ ដែលមានជាអាទិ៍ • កតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចុះហត្ថលេខាឆ្នាំ ១៩៩២ • កតិសញ្ញាអន្តរជាតិសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៍ ឆ្នាំ ១៩៩២ • អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មឆ្នាំ ១៩៩២ • អនុញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះបទឩក្រិដ្ឋប្រល័យពូជសាសន៍ ឆ្នាំ ១៩៥០ • អនុសញ្ញាស្តីពីការលុបបំបាច់ចោលរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ឆ្នាំ ១៩៩២ • អនុសញ្ញាស្តីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៨៣ • អនុសញ្ញាស្តីពីសិទ្ធិកុមារ ឆ្នាំ ១៩៩២
នៅពាក់កណ្ដាលទសវត្សឆ្នាំ ៨០ និងដើមទសវត្ស ៩០ បញ្ហាសំខាន់ៗដែលបានលេចឡើងគឺបញ្ហាសន្ដិសុខស្បៀងនិងកង្ខះខាតអាហារ។ បញ្ហានេះបណ្ដាលមកពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចលើទីផ្សារពិភពលោក។
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ ។
ប្រៀបធៀបវិបត្តិហិរញ្ញវត្ថុរវាងប្រទេសបារាំង និងអង់គ្លេស វិបត្តិហិរញ្ញវត្ថុនៅប្រទេសបារាំងមានសភាពធ្ងន់ធ្ងរជាងនៅអង់គ្លេស ។ • បារាំងខ្ចីប្រាក់ពីប្រទេសនានាយ៉ាងសន្ធឹកសន្ធាប់ពិសេសពីសហរដ្ឋអាមេរិក • ប្រទេសបារាំងខូចខាតក្នុងសង្គ្រាមលោកលើកទី១ ធ្ងន់ធ្ងរដូចនេះត្រូវការថវិកា • ប្រាក់ប្រង់ចុះថោកដូចក្រដាសកាសែត • ផលិតផលក្នុងស្រុកពុំអាចនាំចេញបាន • អ្នកអត់ការងារធ្វើច្រើនពេក ។
ប្រៀបធៀបគោលការណ៍ការរាងលទ្ធិសេរីនិយម អភិរក្សនិយម និងសង្គមនិយម ៖ ក. លទ្ធិសេរីនិយម • គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូល រួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។ • ពួកសេរីនិយមទាមទារកាត់បន្ថយសកម្មភាពអំណាចរដ្ឋតាមច្បាប់និងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។ ដោយឈរឈើគោលការណ៍សេរីភាពបុគ្គលពួកសេរីនិយមបានធ្វើសេចក្ដីសម្រេចចិត្តបញ្ហាបុគ្គលដោយអះអាងថា មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើភាពសុខ ដុមរមនារបស់ខ្លួនឯង ។ • ក្នុងវិស័យសេដ្ឋកិច្ច ពួកសេរីនិយមមានគោលការណ៍គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែងរវាងសហគ្រិន ដោយគ្មានអ្នកនៅពីក្រោយ ...
អាស៊ានមានកិច្ចប្រជុំសំខាន់ៗ ៖ • សន្ធិសិទ្ធកំពូលអាស៊ាន • កិច្ចប្រជុំអាស៊ានតាមផ្នែក • កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន • កិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន • កិច្ចប្រជុំរដ្ឋមន្ដ្រីតាមផ្នែក • កិច្ចប្រជុំរដ្ឋមន្ដ្រីផ្សេងៗទៀតរបស់អាស៊ាន • កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ដ្រី • កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ • កិច្ចប្រជុំថ្នាក់មន្ដ្រីជាន់ខ្ពស់ឬ មានបទពិសោធន៍ • កិច្ចប្រជុំពិគ្រោះយោបល់រួម • កិច្ចប្រជុំលេខាធិការដ្ខានជាតិអាស៊ាន • កិច្ចប្រជុំគណៈកម្មាធិការអាស៊ានក្នុងបណ្ដាប្រទេសទី៣ • កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន ។
ការរៀបចំគ្រួសារមាន លក្ខណៈខុសគ្នាអាស័្រយលើកត្តាដូចជា ៖ • ភាពជាសកលរបស់គ្រួសារ គ្រួសារត្រូវបានគេរកឃើញថាមាន គ្រប់សង្គមទាំងអស់ក្នុងផងដែរគ្រួសារនីមួយៗបានធ្វើសង្គមនីយកម្មដល់សមាជិកជំនាន់ក្រោយរបស់ពួកគេហើយបានធ្វើឪ្យមានការវិវត្តន៍រីកចំរើនឥតឈប់ឈរ ។ • ផ្អែកលើការយល់ចិត្តគ្នា គ្រួសារជាឯកកត្តាសំខាន់របស់សង្គមដូច្នោះ ហើយឪពុកម្ដាយមានកត្តាសំខាន់របស់ជាអាណាព្យាបាលដល់កូនហើយពួកមានទំនាក់ទំនង់គ្នាយ៉ាងជិតយ៉ាងជិតសិទ្ធិ និងរស់នោប្រកបដោយយោគគ្នារឹងមាំ • ឥទ្ធិពលនៃការអប់រំ នៅពេលដែលសមាជិកនៅក្នុងគ្រួសារមានការអប់រំបានល្អធ្វើឪ្យគេ អាចមានការរស់នៅតាមភាពជាចេះដឹង ។ • ទំហំគ្រួសារ • ទីតាំងគ្រួសារនៅក្នុងរចនាសម័្ពន្ធសង្គម មានន័យថាប្រើគ្រួសារណារស់នៅក្នុងរចនាសម្ព័ន្ធណាមួយនោះគេរៀបចំខ្លួនតាមនោះ ។ • ការទទួលខុសត្រូវក្នុងគ្រួសារ គ្រួសារមាននាទីជាអ្នកបង្កើតជំនាន់ក្រោយរបស់ពួកគេ គ្រួសារជាកន្លែងសម្រាប់ធ្វើសង្គមកម្ម និងសមាជិកម្នាក់ៗមានភារកិច្ចតស៊ូដើម្បីគ្រួសារសង្គមជាតិរបស់ពួកគេ • កាគោរពបទបញ្ជាសង្គម • លក្ខណៈអចិន្រ្ដៃយ៏ ...
គោលនយោបាយជា យុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៃវិស័យអប់រំមាន ៖ • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។
មាត្រាទី៣៥ ជំពូក៣ ខាងលើបានបញ្ជាក់រួចហើយពីសិទ្ធិចូលរួមក្នុងការគ្រប់គ្រងប្រទេសជាតិលើគ្រប់វិស័យរបស់ពលរដ្ធ។