ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ គឺនៅថ្ងៃទី ២៣ មីនា ឆ្នាំ ១៩៧០សម្តេចនរោត្តមសីហនុបានថ្លែងការណ៍នៅទីក្រុងប៉េកាំង ដោយប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភានៃរបបសាធារណៈរដ្ឋខ្មែរ ។ ដើម្បីប្រកាសពីបំណងចង់បង្កើតរណសិរ្សរូបរួមជាតិ និងកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា ។
vrean.com Latest Questions
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ ត្រូវមានធាតុផ្សំសំខាន់ៗ ចំនួន៤ ដែលមិនអាចខ្វះបានគឺ ៖ • ដែនដី ឬទឹកដី ៖ ដែនដី ដែនទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រគល់ អធិបតេយ្យភាពជាតិ ។ • ប្រជាជន ប្រជារាស្ត្រ ៖ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៌ • អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល ...
ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-១៩៣៣លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅដូចជា ៖ • ភ្នាក់ងាររដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឲ្យបានច្រើន បង្កើតការងារ បង្កើតផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសម្បែង ។ • ភ្នាក់ងារយុវជន មានទិសដៅ ដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨-២៥ឆ្នាំ ។
អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដោយអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីរគឺ សមាសធាតុ និងវាយភាព។
អ្នកដឹកនាំត្រូវតែមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសឲ្យបានញឹកញ្ជាប់ និងសិ្នទ្នសា្នល ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យយល់អំពីកម្មវិធីនយោបាយ គំរោងការរបស់ខ្លួនទើបប្រជាពលរដ្ឋចូលរួម និងគាំទ្រ។
ពុទ្ធិមាន៣ប្រភេទគឺ៖ • ពុទ្ធិសាមញ្ញៈ ចំណេះដឹងធម្មតាដែលបានមកដោយគ្មានការត្រួតពិនិត្យ • ពុទ្ធិស្យង់ៈ ចំណេះដឹងច្បាស់លាស់ល្អិតល្អន់បានពីពិសោធន៍ • ពុទ្ធិទស្សនវិជ្ជាៈ ចំណះដឹងទូលំទូលាយ ល្អិតល្អន់។
ប្រទេសព្រុយមាននាទីសំខាន់ជាងគេក្នុងចក្រភពអាឡឺម៉ង់ ព្រោះ ប្រទេសនេះមានតំណាងរាស្រ្តចំនួន ២៣៦ នាក់ក្នុងសភារ៉ៃស្តាកក្នុងសមាជិកទាំងអស់ ៣៩៧ នាក់ ។ នៅក្នុងសភាប៊ុនដេស្រាតប្រទេសនេះអាចធ្វើឱ្យរដ្ឋធម្មនុញ្ញគ្មានបំលាស់ប្តូរអ្វីសោះក៏បានដែរ ។ ម៉្យាងទៀត អធិការបតីសុទ្ធតែជនជាតិព្រុសហើយព្រះចៅធិរាជអាឡឺម៉ង់ក៏ជាព្រះរាជានៃប្រទេសព្រុសដែរ ។
លោកអាធួរភីលីពទៅអូស្ត្រាលីតាមមធ្យោបាយនាវា ១១គ្រឿង ។ ក្នុងគោលបំណង យកទណ្ឌិត (អ្នកទោស) ចំនួន ៧១៧ នាក់ក្នុងនោះស្រ្តីចំនួន ១១៨ នាក់ មកទម្លាក់នៅកំពង់ផែហ្សាក់សុន គឺជាទីតាំងនៃក្រុងស៊ីដនីសព្វថ្ងៃ ។
ឯករាជ្យឥណ្ឌនេស៊ីទទួលបានពេញលេញដោយសារ ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៍ានយោបាយត្រឹមត្រូវ គឺលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគល់ឯករាជ្យអោយឥណ្ឌនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកហូឡង់ ។ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៥០ (សៀវភៅចាស់ ១៩៤៩) ។
ឥទ្ធិពលនៃសង្គមសម្ភារៈនិយម បានជម្រុញឪ្យសហភាពសូវៀតត្រូវទិញ សម្ភារៈទំនើបៗជាច្រើនពីអឺរ៉ុបខាងលិច ជាពិសេសគ្រឿងអគ្គីសនី និងគ្រឿងអេឡិចត្រូនិច ដូចជា ចង្រ្កានបាយ ទូរទឹកកក ម៉ាស៊ីនត្រជាក់ វិទ្យុ ម៉ាស៊ីបោកខោអាវ ម៉ាស៊ីចនបូមធូលី ម៉ាស៊ីនថត ទូរទស្សន៍ ។ ល ។