ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំងបានបន្សល់ទុកវិនាកម្ម ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ….ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជិវិតប្រជាជនបារាំងត្រូវបាតបង់៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែល បណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
vrean.com Latest Questions
ទីក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាមានមុខងារដូចជា ៖ • ក្រុងភ្នំពេញ ជារាជធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឧស្សាហកម្ម ពាណិកម្ម វប្បធម៌ ទេសចរណ៍ និង ជាទីក្រុងកំពង់ផែ ។ • ក្រុងព្រះសីហុន ជាក្រុងកំពង់ផែទេសចរណ៍និងជាមជ្ឍមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មទៅថ្ងៃអនាគត • ក្រុងកែប ជាក្រុងទេសចរណ៍ • ក្រុងប៉ៃលិន ជាក្រុងសម្បូរត្បូងទទឹមត្បូងកណ្ដឿងនិងជាកន្លែងដែលទំនិញចេញចូលរវាងថៃនិងកម្ពុជា ។
ផែនការម៉ាសាល់បង្កើតឡើងក្នុងគោលបំណងដើម្បីស្ដាមុខមាត់ទ្វីបអឺរ៉ុបឡើងក្នុងគោលបំនងដើម្បីស្ដាមុខមាត់ទ្វីបអឺរ៉ុបឡើងវិញ។ បានជាសហភាពសូវៀតប្រឆាំងនឹងផែនការនេះមានទិសនទប់ស្កាត់ការរីកសាយនៃលទ្ធិកុំម្មុយនីស្ដតាមបណ្ដាប្រទេសលោកខាងលិខមួយចំនួននៅក្រោយសង្រ្គាមលោកលើទី២។
ដោយផ្អែកលើសំឡេងគាំទ្ររបស់ប្រជាជន សម្ដេច សីហនុបានបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាននាយករដ្ឋឋមន្ដ្រីពីររូបគឺព្រះអង្គម្ចាស់រណឫទ្ធិ ធ្វើជាបនាយករដ្ឋមន្ដ្រីទី១ ហើយសម្តេចហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីទី២។
នៅអ៊ីតាលីសាកលវិទ្យាល័យរដ្ឋមាន៤៧កន្លែង ហើយសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺសាកលវិទ្យាល័យ បូឡូញ៉ា ត្រូវបានកសាងនៅឆ្នាំ១១០០នៃគ.ស។
ក្រុមខ្មែរក្រហមទាំងនោះមានឯកសណ្ឋានពណ៌ខ្មៅ ឬពណ៌ អាចម៍សេះមានអាយុប្រហែល ១៥ ឡើងទៅហើយមានទឹកមុខមាំមិនរីករាយ នឹងការស្វាគមរបស់ប្រជាជនឡើយ ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។