ខេត្តស្វាយរៀង មាន ៧ ស្រុក ៨០ឃុំ និង ៦៩០ ភូមិ។
vrean.com Latest Questions
ដែលហៅថា យុវជន គឺជាមនុស្សដែលស្ថិតនៅចន្លោះនៃវ័យក្មេង និងមនុស្សចាស់ ។ បម្រែបម្រួលការអភិវឌ្ឍ និងបម្លាស់ប្តូរលក្ខណៈមុនពេលឈានដល់វ័យយុវជនគឺ • ភាពសិទ្ធិស្នាល៖ ចាប់ផ្តើមបង្កើតភាពស្និទ្ធស្នាល ហើយឈានទៅរកការបង្កើតទំនាក់ទំនង់ស្នេហា • ភាពទៀងត្រង់៖ ចេះស្គាល់តម្លៃ ចេះកំណត់តម្លៃ ចេះឲ្យតម្លៃដោយទទួលពីឪពុកម្តាយ សាលារៀន មិត្តភ័ក្រ្ត… • បញ្ញ៖ ចេះគិតពិចារណា ចេះអភិវឌ្ឍពីគំនិតរូបីទៅអរូបី • សមត្ថភាព៖ មានសមត្ថភាពចេះដោះស្រាយ ចង់ឲ្យអ្នកដទៃឃើញពីមោទនភាពរបស់ខ្លួន …។ • ភាពក្លាហាន
កំណើនអក្ខរភាពនៃប្រជាជនកម្ពុជាកើតឡើងដោយសារ ការអនុវត្តគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាបាន សាងសង់គ្រឹះស្ថានសិក្សាគ្រប់ភូមិសិក្សាទូទាំងប្រទេស និងបានប្រមូលកុមារ គ្រប់អាយុឲ្យចូលរៀនហើយការចូលរៀនដោយមិនបង់ប្រាក់ឡើង ។
មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ៖ • នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារ • ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់ប្រទេសនីមួយៗ • តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់មានចែងនៅក្នុងអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស • ផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍មនុស្សធំ • កុមារងាយរងគ្រោះជាងមនុស្សធំ ហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសការកេងប្រវ័ញ្ចពលកម្ម និងការរំលោភបំពានផ្សេងៗ • កុមារពុំមានសមត្ថភាពគ្រប់គ្រងក្នុងកិច្ចការពារខ្លួននៅចំពោះមុខច្បាប់ • កុមារមិនទាន់មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ • នៅក្នុងសង្គមជាច្រើនគេតែងតែគិតថាកុមារជាកម្មសិទ្ធិរបស់មាតាបិតា សង្គមខ្លះទៀតគេយល់ថាកុមារជាមនុស្សអាចធ្វើការងារបាន ហើយសង្គមខ្លះទៀតគេគិតថាកុមារមិនទាន់អាចចូលរួមជួយសង្គមបានឡើយ ។
បានជាបារាំងជំទាស់មិនឲ្យអង់ភ្លេសចូលជាសមាជិកផ្សាររួមអឺរ៉ុបព្រោះអង់ភ្លេសគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។ បារាំងចង់រក្សាឯករាជ្យ និងអធិបតេយ្យភាព មិនចង់ឲ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប ។
ដែលហៅថាសីលធម៌ គឺជាក្បួនច្បាប់គន្លងដ៏ល្អសម្រាប់អប់រំទូន្មានប្រៀនប្រដៅមនុស្សឲ្យដើរទៅរកផ្លូវល្អ។
របបមាតាធិបតេយ្យមានកំណើតតាំងពីពេលសម័យព្រះនាងលីវ យី គ្រងរាជ្យប្រទេសនៅស.វទី១ នៃនគរគោកធ្លក ។ ហើយផ្នត់គំនិតនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ។ ឧទាហរណ៍ ពាក្យហៅប្រចាំថ្ងៃ មេសោរ មេទ័ព… ...
• បណ្ដាលប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណនិគមបរទេសមាន៖ ប្រទេសកម្ពុជាក្រោមអាណនិគមបារាំងទទួលបានឯករាជ្យនៅថ្ងៃទី០៩វិច្ឆិកា១៩៥៣ • ប្រទេសវៀតណាមក្រោមអាណានិគមបារាំង • ប្រទេសឡាវក្រោមអាណានិគមបារាំង • ប្រទេសឥណ្ឌូនេស៊ីក្រោមអាណនិគមហូឡង់ • ប្រទេសម៉ាឡេស៊ីក្រោមអាណានិគមអង់គ្លេស • ប្រទេសសិង្ហបុរីក្រោមអាណនិគអង់គ្លេសនិងក្រោយមកជារដ្ឋមួយនៃសហព័ន្ធម៉ាឡេស៊ិ • ប្រទេសហ្វីលិពីនក្រោមអាណនិគមអេស្បាញនិងសហរដ្ឋអាមេរិក • ប្រទេសប្រ៊ុយណេក្រោមអាណានិគមអង់គ្លេស • ប្រទេសភូមាក្រោមអាណានិគមអង់គ្លេស
នៅប្រទេសអ៊ីតាលីផ្ទៃដីកម្មមានចំនួន៤០%កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែមិនលើសពី៥ហិតា។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជិវភាពមិនទាន់ល្អ។
គណបក្សចាញ់ឆ្នោត ត្រូវតែប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតជាដាច់ខាត ព្រោះថា ការប្រគល់អំណាចឲ្យនោះ គ្រាន់តែជាការប្រគល់ឲ្យបណ្តោះអាសន្នតែប៉ុណ្ណោះ។ ថ្ងៃក្រោយគណបក្សចាញ់អាចមានឳកាសត្រឡប់មកកាន់អំណាចវិញនៅពេលបោះឆ្នោតលើកក្រោយ។