រដ្ឋពីរដែលសហរដ្ឋអាមេរិចបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវៃនៅឆ្នាំ១៩៥៩ ។
vrean.com Latest Questions
ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ផ្ទៃពណ៌ក្រហម មានរូបប្រាសាទអង្គរវត្ត កំពូលបីពណ៌លឿង ជានិមិត្តនៃប្រពៃណីនិងប្រជាជនកម្ពុជា ដែលជាអ្នកការពារនិងស្ថាបនាប្រទេសកម្ពុជាឪ្យថ្ដុំថ្កើងរុងរឿង។
ចាប់តាំងពីឆ្នាំ ១៩៧៥-១៩៧៩ តើសហរដ្ឋអាមេរិកបានជួបវិបត្តិដូចជា ៖ • ការរីសាយភាយនៃលទ្ធិកុំមុយនីសនៅអាមេរិកខាងត្បូង • សង្គ្រាមវៀតណាម • វិបត្តិប្រេងកាត • ជម្លោះអេស៊ីប និងអ៊ីស្រាអែល ។
លោកហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧ មក។ ក្នុងកំណែទម្រង់នេះគាត់បានធ្វើដូចតទៅ៖ • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេសចូលមកបណ្ដាក់ទូន។ • បំផុសឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ច ទីផ្សារសេរី។ • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ • ដោះលែងអ្នកទោសនយោបាយទាំងអស់ ឪ្យបានសេរីភាពឡើងវិញ • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ៥ ឆ្នាំ • បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ...
អង្គការនយោបាយសង្គមរាស្រ្ដនិយមបានគ្រប់គ្រងអំណាចពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
នីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមាន២រូបមន្ត៖ • ទី១៖ បង្កើតសភារួចទើបបង្កើតរដ្ឋាភិបាល តាមក្រោយតាមសម្លេង ៥០% បូកមួយតាមរយៈការបោះឆ្នោតជាសម្ងាត់ • ទី២៖ បង្កើតរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ តាមរយៈការបោះឆ្នោតជាកញ្ចប់ ។
ជញ្ជាំងក្រុងប៊ែកឡាំង ត្រូវបានកសាងសងឡើងពី បេតុងយ៉ាងក្រាល និងរាយលួសបន្លាខាងលើ ហើយមានចំងាយ ៤៣ គម ។ ជញ្ជាំងនេះត្រូវបានកសាងសងឡើង ដើម្បីទប់ស្កាត់ជនភាសខ្លួនមកពីអាឡឺម៉ង់ខាងកើត ។
ក្រោយការប្តូរនយោបាយរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចជប៉ុនមានលក្ខណៈរីកចម្រើន (ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ) ។
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩តើលោកប្រធានាធិបតីហ្រ្វង់គ្លីនរូស្វែលបានប្រើយុទ្ធសាស្ត្រដូចជា៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិលដើម្បីបង្កើតមុខរបបឲ្យបានច្រើន • បង្កើតភ្នាក់ងារកិច្ចការសាធារណៈដើម្បីជួយកសិករបង្កើនប្រាក់ចំណូល • បង្កើតភ្នាក់ងារមូលនិធិសាជីវកម្មកម្ចីដើម្បីជួយប្រាក់ដល់ប្រជាជន • បង់ការប្រាក់ឲ្យម្ចាស់បំណុលចៀសវាការបាត់បង់ផ្ទះសម្បែង • បង្កើតភ្នាក់ងារយុវជនដើម្បីជួយដល់យុវជនឲ្យបោះជំរំនៅជនបទ • ដាំដើមឈើនៅវាលទំនាប • ជួយបង្កើតច្បាប់ដើម្បីជួយដល់ធនាគារឲ្យបើកឡើងវិញដោយឲ្យប្រាក់កម្ចីពីរដ្ឋ។
កត្តា ដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនិស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឈន៍ កសិកម្ម។ • វិបត្ដិខាងសង្គមដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ។