មូលហេតុនាំអោយមានដំណើរពុកផុយមេកានិចរួមមាន • កំណកនិងការរលាយ • សីតុណ្ហភាព • ការលូតលាស់នៃរុក្ខជាតិ • សកម្មភាពសត្វ
vrean.com Latest Questions
មូលហេតុនៃដំណើរពុកផុយគីមីរួមមាន • សកម្មភាពទឹកអុកស៊ីសែន • កាបូនឌីអុកស៊ីត • សារពាង្គកាយមានជីវិត • និងភ្លៀងអាស៊ីត។
សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំរបស់វា។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ។
សិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅ និងសម្ពាធក្នុងសំបកផែនដី។
សិលាដែលអាចក្លាយទៅជាសិលាប្រែកំណើតមាន សិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតដែរ។
លំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពចន្លោះពី ៥០អង្សា ទៅ ១០០០អង្សា។ ហើយសិលានឹងក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពខ្ពស់ជាង១០០០អង្សា។
លំនាំប្រែកំណើតរបស់សិលាមាន ២យ៉ាង គឺ • លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា • លំនាំប្រែកំណើតដោយប៉ះទង្គិច។
លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា គឺជាវិធីមួយដែលសិលាអាចទទួលរងលំនាំប្រែកំណើតបាន គឺដោយការប៉ះជាមួយម៉ាក់ម៉ា។ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឃដ្ឋានជុំវិញសិលា។ លំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ាកើតឡើងក្បែរសិលាម៉ាក់ម៉ាជ្រៀតប៉ុណ្ណោះ។
លំនាំប្រែកំណើតដោយប៉ះទង្គិច កើតមាននៅពេលសម្ពាធដ៏ខ្លាំងសង្កត់លើសិលាដែលកប់យ៉ាងជ្រៅពីក្រោមសិលាផ្សេងទៀត ឬនៅពេលផ្ទាំងសំបកផែនដីប៉ះទង្គិចគ្នា។ សម្ពាធនិងកំណើនសិតុណ្ហភាពដែលកើតឡើងនៅក្រោមលក្ខខណ្ឌនេះបណ្តាលអោយខូចទ្រង់ទ្រាយ និងផ្លាស់ប្តូរសមាសធាតុគីមី។ សិលាប្រែកំណើតប្រភេទនេះភាគច្រើនស្ថិតនៅក្រោមកំណកំណើតសិលាទ្វីប។
វាយភាពសិលាមានសារៈសំខាន់ក្នុងការចាត់ថ្នាក់សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។