វិធីសាស្ត្រផ្ដាច់បារីមានដូចតទៅ៖ • បោះបារីនិងចានគោះក្រញមបារីចោល • នៅឆ្ងាយពីអ្នកជក់បារី ព្រោះការឃើញគេជក់បារីនាំឱ្យមានចំណង់ជក់ • កុំផឹកគ្រឿងស្រវឹង ឬកាផែក្នុងដំណាក់កាលដំបូងនៃការឈប់ជក់បារី។ គួរបរិភោគបន្លែនិងផ្លែឈើឱ្យបានច្រើន។ • ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងហាត់-ប្រាណទៀងទាត់ដើម្បីឲ្យអារម្មណ៍ល្អ • សុំការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្កិ។
vrean.com Latest Questions
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖ • ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំ- ជក់។ • ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។ • ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពត៌មាន និងតាមសៀវភៅសិក្សា។ • ហាមឃាត់ការឃោសនាលក់បារីតាមគ្រប់រូបភាពនិងមធ្យោបាយផ្សេងៗ ។ • បង្កើតច្បាប់ហាមជក់បារីនៅតាមមន្ទីពេទ្យ ភោជនីដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងធ្វើការ កន្លែងសារធារណៈផ្សេងៗ…។ • បង្កើតច្បាប់ហាមឃាត់លក់បារីឱ្យក្មេងៗ។
ផ្សែងបារីផ្ដល់ផលប៉ះពាល់ទៅដល់ការិយាល័យនិងទីប្រជុំជនដូចជា ៖ ផ្សែងបារីដែលហុយវិលវល់ក្នុងកន្លែងធ្វើការ ក៏ជាមូល-ហេតុបណ្ដាលឱ្យការប្រមូលអារម្មណ៍ ការពិចារណា ភាពឆ្លាតវៃថយចុះ។ ដូចនេះ គុណភាពការងារមិនល្អប្រសើទេ។ លើសពីនេះទៀតការជក់បារីនៅកន្លែងធ្វើការប៉ះពាល់ដល់សីលធម៌ ជាពិសេសរំលោភសិទ្ធិអ្នកមិនជក់បារីទៀតផង។
ការជក់បារីបណ្ដាលឱ្យកុមារទទួលផលប៉ះពាល់ ដូចជា៖ • ការលូតលាស់យឺត ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ • ប្រព័ន្ធស៊ាំចុះខ្សោយដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។ • ចំពោះកុមារដែលមានជំងឺប្រចាំកាយស្រាប់ដូចជា ជំងឺហឺត ជំងឺបេះដូង ជំងឺសរសៃប្រសាទជាដើម ការជក់បារីរបស់ឪពុកម្ដាយ ធ្វើឱ្យសភាពជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរឡើង។ • ផ្ដល់គំរូអាក្រក់ដល់កូននិងយកតម្រាប់តាមឪពុកម្ដាយដែលជាអ្នកជក់បារី។
ស្ត្រីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីប្ដី ឬអ្នករួមការងារអាចមានគ្រោះថ្នាក់ចំពោះម្ដាយនិងទារកក្នុងផ្ទៃ ។ ជាទូទៅ ទារកដែលកើតពីម្ដាយជាអ្នកស្រូបផ្សែងបារីជាប្រចាំក្នុងអំឡុងពេលមានផ្ទៃពោះច្រើនកើតមកមិនគ្រប់ ទំងន់ មិនគ្រប់លក្ខណៈ សុខភាពទារកទន់ខ្សោយ ប្រាជ្ញាមិនឆ្លាតវៃ កូនកើតមកស្លាប់ភ្លាម ឬកើតមិនគ្រប់ខែ។
ការជក់បារីបណ្ដាលឱ្យកើតជម្ងឺមហារីកនៅលើ សរីរាង្គផ្សេង ដូចជាមាត់ បំពង់ក សួត ក្រពះ ថ្លើម ប្លោកនោម។ ដោយឡែកតាមការស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា មហារីកសួត៨០%បណ្ដាលមកពីការជក់បារី។ ឱកាសកើតជំងឺមហារីកស្របគ្នានឹងចំនួនបារីដែលបានជក់ មានន័យថាបើជក់បារីកាន់តែច្រើន ឱកាសកើតជំងឺមហារីកក៏កាន់តែច្រើនដែរ។