ការជក់បារីបណ្ដាលឱ្យកើតជម្ងឺមហារីកនៅលើ សរីរាង្គផ្សេង ដូចជាមាត់ បំពង់ក សួត ក្រពះ ថ្លើម ប្លោកនោម។ ដោយឡែកតាមការស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា មហារីកសួត៨០%បណ្ដាលមកពីការជក់បារី។ ឱកាសកើតជំងឺមហារីកស្របគ្នានឹងចំនួនបារីដែលបានជក់ មានន័យថាបើជក់បារីកាន់តែច្រើន ឱកាសកើតជំងឺមហារីកក៏កាន់តែច្រើនដែរ។
vrean.com Latest Questions
អ្នកជម្ងឺបាត់បង់លទ្ធភាពដកដង្ហើមបន្តិចម្ដងៗ។ ពេលមានជំងឺហើមសួត ជញ្ជាំងខណ្ឌរវាងកូនថង់សួតត្រូវបានធ្លាយហើយបង្កើតបានថង់សួតធំៗចំនួន2-3 ដែលធ្វើឱ្យអុកស៊ីសែនជ្រាបចូលទៅក្នុងសរសៃឈាមបានតិចតួច ។ ជាយថាហេតុ ផ្ទៃសួតទាំងមូលរបស់អ្នកជំងឺរួមតូច ដែលតម្រូវឱ្យអ្នកជំងឺហើមសួត ដង្ហក់រកខ្យល់។
គេចែករូបផ្គុំសារពាង្គកាយមនុស្សជាបួនកម្រិតគឺកោសិកា ជាលិកា សរីរាង្គ ប្រព័ន្ធសរីរាង្គ ឬប្រដាប់។ -កោសិកា ជាច្រើនប្រភេទដូចគ្នាផ្គុំគ្នាបានជា ជាលិកា។ -ជាលិកា ផ្សេងៗផ្គុំគ្នាបានជាសរីរាង្គ។ -សរីរាង្គផ្សេងៗផ្គុំគ្នាបានជាប្រព័ន្ធសរីរាង្គឬប្រដាប់។ -ប្រព័ន្ធសរីរាង្គឬប្រដាប់ធ្វើការរួមគ្នាបង្កើតបានជាសារ – ពាង្គកាយមួយ។
a) មើម : ដើមនៅក្នុងដី ដែលមានផ្ទុកសារធាតុបម្រុង (ដំឡូងបារាំង)។ b) មើមក្លែបៈ ជាដើមដែលមានផ្លែក្រោមដីជាគុម្ព (ខ្ទឹមស) c) មើមស្រកាស្លឹក : ប្រភេទដើមក្នុងដីដែលផ្សំឡើងដោយពន្លក មើម និងស្រកាស្លឹកយ៉ាងច្រើនព្រមជាមួយឫសស្ញែនៅពីក្រោម (ខ្ទឹមបារាំង)។ d) មើមគ្រាប់ៈ ជាដើមក្នុងដីដែលមានផ្លែជាចង្កោម (សណ្តែកដី)។ e) មើមក្ដៀង : ជាដើមក្នុងដីដែលមានថ្នាំង f) ចន្លោះថ្នាំងក្នុងស្រកាស្លឹក ហើយថ្នាំងនិងពន្លកមានឫសស្ញែតូចៗដុះពីក្រោមដី ...
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖ a) ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។ ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។ b) ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពីមនុស្ស។ឧទាហរណ៍ ស្ថានប្រព័ន្ធវាលស្រែមួយ មនុស្សជាអ្នកកំណត់លក្ខខណ្ឌឱ្យ ដូចជា ភ្ជួរ រាស់ដី ស្ទូងស្រូវ ដាក់ជី បញ្ចេញ ឬបញ្ចូលទឹកជាដើម…។ ដូចនេះភាវ:រស់មិនអាចលូតលាស់ដោយឯកឯងដូចស្ថានប្រព័ន្ធធម្មជាតិបានទេ។មនុស្សធ្វើសកម្មភាពដើម្បីទទួលផលពីស្ថានប្រព័ន្ធវាលស្រែ។
a) ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធព្រៃ និងស្ថានប្រព័ន្ធទីក្រុង។ b) ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធធម្មជាតិនិងប្រព័ន្ធច្នៃប្រឌិត។ c) ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធសត្វ និងស្ថានប្រព័ន្ធរុក្ខជាតិ។ d) ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធក្នុងទឹក និងស្ថានប្រព័ន្ធលើដី។
a) អ្នកបំបែកជាសារពាង្គកាយដែលចិញ្ចឹមជីវិតដោយស៊ីសាកសពសត្វ ឬរុក្ខជាតិ(បាក់តេរី ផ្សិតសត្វល្អិត ដង្កូវ…)។ b) អ្នកបំបែកជាសារពាង្គកាយដែលស៊ីសាច់ជាអាហារដោយឆ្លងកាត់ការចម្អិន (មនុស្ស ឆ្កែ ឆ្មា…)។ c) អ្នកបំបែកជាសារពាង្គកាយដែលស៊ីរុក្ខជាតិពុកផុយជាអាហារ (ម្រើមព្រះ ក្អែប ខ្យាដំរី…)។ d) អ្នកបំបែកជាសារពាង្គកាយដែលស៊ីគម្រង់សាកសពសត្វជាអាហារ (ត្មាត អន្ទង់ ដង្កូវ…)។
a) ក្រុមមំសាសីជាសារពាង្គកាយ(សត្វស៊ីសាកសព)ស៊ីសាកសពជាអាហារ។ ឧទាហរណ៍ ដង្កូវ ត្មាត អន្ទង់…។ b) ក្រុមមំសាសីជាសារពាង្គកាយ(សត្វស៊ីសាច់)ស៊ីសាច់ជាអាហារ។ឧទាហរណ៍ ខ្លា ក្រពើ ចចក …។ c) ក្រុមមំសាសីជាសារពាង្គកាយ(សត្វស៊ីរុក្ខជាតិ)ស៊ីរុក្ខជាតិជាអាហារ ។ឧទាហរណ៍ ទន្សាយ ក្តាន់ ពពែ…។ d) ក្រុមមំសាសីជាសារពាង្គកាយ (សត្វស៊ីស្លែ) ស៊ីស្លែ និងរុក្ខជាតិក្នុងទឹកជាអាហារ។ ឧទាហរណ៍ ខ្យង គ្រុំ ខ្ចៅ…។
a) ក្រុមរុក្ខាសីជាសារពាង្គកាយ(សត្វស៊ីសាច់)ស៊ីសាច់ជាអាហារ។ ឧទាហរណ៍ចចក ខ្លា ខ្លាឃ្មុំ…។ b) ក្រុមរុក្ខាសីជាសារពាង្គកាយ(សត្វស៊ីរុក្ខជាតិ)ស៊ីរុក្ខជាតិជអាហារ ។ឧទាហរណ៍ ទន្សាយ ក្តាន់ ពពែ…។ c) ក្រុមរុក្ខាសីជាសារពាង្គកាយ (សត្វស៊ីសាកសព)ស៊ីសាកសពជាអាហារ។ ឧទាហរណ៍ ដង្កូវ ត្មាត អន្ទង់…។ d) ក្រុមរុក្ខាសីជាសារពាង្គកាយ (សត្វស៊ីស្លែ) ស៊ីស្លែ និងរុក្ខជាតិក្នុងទឹកជាអាហារ។ ឧទាហរណ៍ ខ្យង គ្រុំ ខ្ចៅ…។
a) ភាវ:រស់បរជីព ជាសារពាង្គកាយដែលមិនអាចផលិតអាហារដោយខ្លួនឯងបានទេ ហើយវាស៊ីភាវ:រស់ដទៃជាអាហារ។ ភាវ:រស់បរជីព មានក្រុម២គឺ រុក្ខាសី និងមំសាសី។ b) ភាវ: រស់បរជីព ជាសារពាង្គកាយដែលផលិតអាហារដោយខ្លួនឯងតាមការធ្វើរស្មីសំយោគដោយទាញយកថាមពលពន្លឺព្រះអាទិត្យ ។ភាវៈរស់បរជីពមាន២ក្រុមគឺ អ្នកបំបែក និងរុក្ខាសី។ c) ភាវ: រស់បរជី ពជាសារពាង្គកាយដែលមិនអាចផលិតអាហារដោយខ្លួនឯងតាមការធ្វើរស្មីសំយោគដោយទាញយកថាមពលពន្លឺព្រះអាទិត្យបានទេ ។ភាវៈរស់បរជីពមាន២ក្រុមគឺ អ្នកបំបែក និងរុក្ខាសី។ d) ភាវ: រស់បរជីព ជាសារពាង្គកាយដែលផលិតអាហារដោយខ្លួនឯងតាមការធ្វើរស្មីសំយោគដោយទាញយកថាមពលពន្លឺព្រះអាទិត្យ ។ភាវៈរស់បរជីពមាន២ក្រុមគឺ រុក្ខាសី និងមំសាសី។