តាមការស្រាវជ្រាវ គ្រឿងស្រវឹងផ្តល់ផលប៉ះពាល់ដល់ស្ត្រីខុសពីបុរសដូចជា៖ ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ។ ពីព្រោះរាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាងនិងជាតិទឹកតិចជាងរាងកាយបុរស។ ស្ត្រីងាយនឹងខូចថ្លើម ហើយទទួលរងផលប៉ះពាល់ដល់សុខភាពផ្សេងៗទៀតជាងបុរស ។ ម៉្យាងទៀតស្រ្តីទទួលទានគ្រឿងស្រវឹងច្រើន ប្រឈមមុខនឹងការកើតជំងឺមហារីកដោះ និងរោគស្ត្រី ជាងស្រ្តីមិនទទួលទានគ្រឿងស្រវឹង។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹងប្រែប្រួលតាមវដ្ដរដូវរបស់ស្រ្តី ដោយសារកម្រិតខុសៗគ្នានៃអរម៉ូន ។ ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតត្រូវការពេលវេលាដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយយូរជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត ។ ដោយសារមូលហេតុនេះ ...
vrean.com Latest Questions
ការទទួលទានស្រាច្រើនឬផឹករយៈពេលយូរអង្វែងអាចប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយដូចជា មហារីកមាត់ បំពង់អាហារ ថ្លើម កើនសម្ពាធឈាម បេះដូងរីក រលាកក្រពះ ដំបៅក្រពះ ឈាមក្នុងក្រពះ រលាកថ្លើម ក្រិនថ្លើម រលាកលំពែង…។
ការងូតទឹកឬហាត់ប្រាណមិនអាចធ្វើឱ្យឆាប់ស្វាងស្រវឹងទេ។ព្រោះការស្វាងស្រវឹងត្រូវការពេលវេលា។
អាល់កុល និងស្រាខុសគ្នាដោយអាល់សុទ្ធគ្មានពណ៌និងគ្មានរសជាតិទេ។ ចំណែកស្រាមានពណ៌និងរសជាតិផ្សេងៗគ្នា ដោយសារធាតុផ្សំដទែទៀតដែលគេបន្ថែម។
វិធីខាងលើមិនអាចបន្លប់ចំណង់បានយូខ្លាំងទេ(បានតែរយៈពេល 3-5mnប៉ុណ្ណោះ)។ ចូរអនុវត្តវិធីខាងលើនេះរាល់ពេលមានចំណង់ជក់បារីរហូតលែងមានអារម្មណ៍ទាំងនេះកើតឡើង។
វិធីទប់ទល់នឹងចំណង់ខ្លាំងនៃការជក់បារីមាន៖ • ក្រេបទឹកបន្តិចម្ដងៗឱ្យអស់១ឬ២កែវ • ដកដង្ហើមវែងៗបាន៣ទៅ៤ដង • ធ្វើការងារបន្លប់ការចង់ជក់បារី ដើរជុំវិញផ្ទះ ទំពារស្ករកៅស៊ូ ធ្វើពលកម្មស្រាលៗ អានសៀវភៅ ជជែកលេងជាមួយអ្នកមិនជក់…។ • ហាត់ប្រាណឬលេងកីឡា • ចំពោះអ្នកជឿសាសនា អាចអង្គុយសមាធិ ភាវនាធម៌។