• នីកូទីនសារធាតុពុលនិងញៀនខ្លាំងបំផុត។ ប្រសិនបើគេចាក់វាមួយដំណក់បញ្ចូលទៅក្នុ្ងងកណ្ដុរ នោះវានិងស្លាប់ភ្លាម។ នីកូទីន៧ដំណក់ អាចសម្លាប់សត្វគោ១ក្បាលបាន។ កាលណាយើង…
vrean.com Latest Questions
សារធាតុចិញ្ចឹមត្រូវបានប្រើប្រាស់ដូចជា៖ a) គ្លីកូសែន ជាខ្លាញ់ដែលត្រូវបានបំបែកដោយដំណើរការរំលាយអាហាររបស់ក្រពះ និងត្រូវស្តុកទុកក្នុងថ្លើមដើម្បីយកទៅប្រើប្រាស់នៅពេលក្រោយ។ b) ស្ករងាយ : នៅក្នុងឈាមស្ករធ្វើដំណើរទៅសាច់ដុំ ដើម្បីផ្ដល់ថាមពល។ ស្ករលើសត្រូវស្តុកទុកនៅក្នុងថ្លើមក្រោមទម្រង់ជាគ្លីកូសែន។ c) ប៉ិបទីត ជាប្រូតេអ៊ីនដែលត្រូវបានបំបែកនៅក្នុងពោះវៀនតូច។ d) អាស៊ីតអាមីនេ : នៅក្នុងឈាម អាស៊ីតអាមីនេធ្វើដំណើរទៅកាន់សរីរាង្គផ្សេងៗដើម្បីបង្កើតប្រូតេ-អ៊ីនសម្រាប់ការលូតលាស់និងការជួសជុល ។ អាស៊ីតអាមីនេខ្លះទៀតស្ថិតនៅក្នុងថ្លើមបង្កើតប្រូតេអ៊ីននៅក្នុងឈាម។ ឧទាហរណ៍ ភីប្រ៊ីណូសែនសម្រាប់កំណកឈាម។ អាស៊ីតអាមីនេលើសត្រូវបានបំបែកហើយផ្ដល់ជាថាមពល។ e) អំបិលខនិជ ជាសារធាតុរ៉ែដែលមាននៅក្នុងចំណីអាហារដែលយើងបរិភោគ ជាទូទៅវាមិនត្រូវបានបំបែកដោយប្រព័ន្ធរំលាយអាហារឡើយ តែវានឹងក្លាយទៅជាអ៊ីយ៉ុងសម្រាប់ជ្រាបចូលទៅកាន់កោសិកាដែលត្រូវការ។ f) វីតាមីន ...
a) សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីរួមមួយ។ b) សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយកោសិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីរួមមួយ។ c) សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីផ្សេងៗ គ្នា។ d) សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយកោសិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីផ្សេងៗ គ្នា។ ឧទាហរណ៍ ក្រពះបង្កឡើងដោយជាលិកាអេពីតេល្យូម និងជាលិកាសាច់ដុំ។ជាលិកាទាំងនេះបំពេញនាទីរួមគ្នាដើម្បីឲ្យក្រពះបំពេញនាទីរបស់វា គឺរំលាយអាហារ។