Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើវ៉ាគុយអូលជាអ្វី?
វ៉ាគុយអូលជាថង់មួយក្នុងស៊ីតូប្លាស ដែលបំពេញទៅដោយសារធាតុរាវម៉្យាង(រសវ៉ាគុយអូល)។ ក្នុងវ៉ាគុយអូលផ្ទុកអាហារ សារធាតុផ្សេងៗដែលកោសិកាត្រូវការនិងកាកសំណល់។
វ៉ាគុយអូលជាថង់មួយក្នុងស៊ីតូប្លាស ដែលបំពេញទៅដោយសារធាតុរាវម៉្យាង(រសវ៉ាគុយអូល)។ ក្នុងវ៉ាគុយអូលផ្ទុកអាហារ សារធាតុផ្សេងៗដែលកោសិកាត្រូវការនិងកាកសំណល់។
See lessតាមនាទីរបស់បា្លស តើគេចែកប្លាសជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
តាមនាទីរបស់ប្លាស គេចែកប្លាសជា៣ប្រភេទ៖ • ក្លរ៉ូប្លាសគឺជាប្លាសផ្ទុកពណ៌បៃតងហៅថា ក្លរ៉ូភីល។ • អាមីឡូប្លាសគឺជាប្លាសគ្មានពណ៌ ដែលផ្ទុក អាមីដុង។ • ក្រូម៉ូប្លាស គឺជាប្លាសមានផ្ទុកពណ៌ផ្សេងៗក្រៅពីក្លរ៉ូភីល ជួនកាលពណ៌លឿង ហៅថា សង់តូភីល។ជួនកាលពណ៌ក្រហម ហៅថា ការ៉ូតែន។
តាមនាទីរបស់ប្លាស គេចែកប្លាសជា៣ប្រភេទ៖
See less• ក្លរ៉ូប្លាសគឺជាប្លាសផ្ទុកពណ៌បៃតងហៅថា
ក្លរ៉ូភីល។
• អាមីឡូប្លាសគឺជាប្លាសគ្មានពណ៌ ដែលផ្ទុក
អាមីដុង។
• ក្រូម៉ូប្លាស គឺជាប្លាសមានផ្ទុកពណ៌ផ្សេងៗក្រៅពីក្លរ៉ូភីល ជួនកាលពណ៌លឿង ហៅថា
សង់តូភីល។ជួនកាលពណ៌ក្រហម ហៅថា
ការ៉ូតែន។
តើប្លាសជាអ្វី? តើប្លាសផ្ទុកសារធាតុអ្វី?
ប្លាសជាធាតុកោសិកានៅក្នុងស៊ីតូប្លាសដែលមានរូបរាងផ្សេងៗ ភាគច្រើនមានរាងស្វ៊ែ។ ប្លាសផ្ទុកនៅសារ-ធាតុផ្សេងៗដែលវាសម្រាំងបានដូចជាអាមីដុងជាដើម។
ប្លាសជាធាតុកោសិកានៅក្នុងស៊ីតូប្លាសដែលមានរូបរាងផ្សេងៗ ភាគច្រើនមានរាងស្វ៊ែ។ ប្លាសផ្ទុកនៅសារ-ធាតុផ្សេងៗដែលវាសម្រាំងបានដូចជាអាមីដុងជាដើម។
See lessតើភ្នាសសែលុយឡូសជាអ្វី?
ភ្នាសសែលុយឡូសជាភ្នាសដែលធ្វើឱ្យកោសិការុក្ខជាតិរឹងមាំមានរូបរាងជាក់លាក់ ខុសពីកោសិកា សត្វ។
ភ្នាសសែលុយឡូសជាភ្នាសដែលធ្វើឱ្យកោសិការុក្ខជាតិរឹងមាំមានរូបរាងជាក់លាក់ ខុសពីកោសិកា
See lessសត្វ។
ហេតុអ្វីបានជារុក្ខជាតិមានលក្ខណៈរឹងមិនទន់ដូចស្បែកមនុស្សព្រមទាំងមានស្លឹកពណ៌បៃតង ផ្កា និងផ្លែមានពណ៌ផ្សេងៗ?
បានជារុក្ខជាតិមានលក្ខណៈរឹងមិនទន់ដូចស្បែកមនុស្ស ព្រមទាំងមានស្លឹកពណ៌បៃតង ផ្កានិងផ្លែមានពណ៌ ផ្សេងៗដោយសាររុក្ខជាតិមានលក្ខណៈពិសេសគឺ វាមានភ្នាសខាងក្រៅជាភ្នាសសែលុយឡូស មានប្លាសនិងវ៉ាគុយអូល។
បានជារុក្ខជាតិមានលក្ខណៈរឹងមិនទន់ដូចស្បែកមនុស្ស ព្រមទាំងមានស្លឹកពណ៌បៃតង ផ្កានិងផ្លែមានពណ៌
See lessផ្សេងៗដោយសាររុក្ខជាតិមានលក្ខណៈពិសេសគឺ វាមានភ្នាសខាងក្រៅជាភ្នាសសែលុយឡូស មានប្លាសនិងវ៉ាគុយអូល។
តើអេឡូដេជារុក្ខជាតិដូចម្ដេច?
អេឡូដេជារុក្ខជាតិដែលច្រើនដុះនៅក្នុងបឹង។ វាមានស្លឹកតូចៗស្ដើង ផ្គុំគ្នាបីៗតាមថ្នាំនីមួយៗ។
អេឡូដេជារុក្ខជាតិដែលច្រើនដុះនៅក្នុងបឹង។ វាមានស្លឹកតូចៗស្ដើង ផ្គុំគ្នាបីៗតាមថ្នាំនីមួយៗ។
See lessតើរូបផ្គុំកោសិការុក្ខជាតិមានអ្វីខ្លះ?
រូបផ្គុំកោសិការុក្ខជាតិនីមួយៗមានដូចជា៖ • ណ្វៃយ៉ូ : មានរាងស្វ៊ែឬពងក្រពើ។ • ស៊ីតូប្លាស : ព័ទ្ធជុំវិញណ្វៃយ៉ូនិងវ៉ាគុយអូល។ • វ៉ាគុយអូល : ប្រហោងធំមួយមានទំហំធំប្រហែលទំហំរបស់កោសិកាដែលផ្ទុកសារធាតុ-ផ្សេងៗ។ • ភ្នាសស៊ីតូប្លាស : ព័ទ្ធជុំវិញស៊ីតូប្លាស។ • ភ្នាសសែលុយឡូស : ជាភ្នាសព័ទ្ធពីក្រៅភ្នាស- ស៊ីតូប្លាស។
រូបផ្គុំកោសិការុក្ខជាតិនីមួយៗមានដូចជា៖
See less• ណ្វៃយ៉ូ : មានរាងស្វ៊ែឬពងក្រពើ។
• ស៊ីតូប្លាស : ព័ទ្ធជុំវិញណ្វៃយ៉ូនិងវ៉ាគុយអូល។
• វ៉ាគុយអូល : ប្រហោងធំមួយមានទំហំធំប្រហែលទំហំរបស់កោសិកាដែលផ្ទុកសារធាតុ-ផ្សេងៗ។
• ភ្នាសស៊ីតូប្លាស : ព័ទ្ធជុំវិញស៊ីតូប្លាស។
• ភ្នាសសែលុយឡូស : ជាភ្នាសព័ទ្ធពីក្រៅភ្នាស-
ស៊ីតូប្លាស។
តើប្រព័ន្ធប្រសាទមាននាទីដូចម្ដេច?
ប្រព័ន្ធប្រសាទមាននាទីសំខាន់ក្នុងការបញ្ជារាល់សកម្មភាពរបស់សារពាង្គកាយឱ្យមានភាពស៊ីសង្វាក់គ្នា។
ប្រព័ន្ធប្រសាទមាននាទីសំខាន់ក្នុងការបញ្ជារាល់សកម្មភាពរបស់សារពាង្គកាយឱ្យមានភាពស៊ីសង្វាក់គ្នា។
See lessតើប្រព័ន្ធសរីរាង្គនីមួយៗក្នុងសារពាង្គកាយបំពេញមុខងារស៊ីសង្វាក់គ្នាឬទេ? ចូរលើកឧទាហរណ៍បញ្ជាក់។
រាល់សរីរាង្គនៃប្រព័ន្ធសរីរាង្គនីមួយៗក្នុងសារពាង្គកាយតែងតែបំពេញមុខងារស៊ីសង្វាក់គ្នា។ ឧទាហរណ៍ ពេលលេងកីឡា ឬហាត់ប្រាណ យើងឃើញថាប្រព័ន្ធសាច់ដុំត្រូវការកថាមពលច្រើនដើម្បីធ្វើសកម្មភាព ដូចនេះវាត្រូវស្រូបយកឧស្ម័នO2និងបញ្ចេញឧស្ម័នCO2ច្រើនជាងពេលមិនធ្វើសកម្មភាព។ ជាមួយគ្នានេះដែរបេះដូងរបស់យើងធ្វើការខ្លាំងក្លាទើបអាចRead more
រាល់សរីរាង្គនៃប្រព័ន្ធសរីរាង្គនីមួយៗក្នុងសារពាង្គកាយតែងតែបំពេញមុខងារស៊ីសង្វាក់គ្នា។
See lessឧទាហរណ៍ ពេលលេងកីឡា ឬហាត់ប្រាណ យើងឃើញថាប្រព័ន្ធសាច់ដុំត្រូវការកថាមពលច្រើនដើម្បីធ្វើសកម្មភាព ដូចនេះវាត្រូវស្រូបយកឧស្ម័នO2និងបញ្ចេញឧស្ម័នCO2ច្រើនជាងពេលមិនធ្វើសកម្មភាព។ ជាមួយគ្នានេះដែរបេះដូងរបស់យើងធ្វើការខ្លាំងក្លាទើបអាចផ្ដល់O2គ្រប់គ្រាន់សម្រាប់ការចំណាយថាមពលក្នុងការធ្វើសកម្មភាពរបស់ប្រព័ន្ធសាច់ដុំបាន។
តើផ្នែកទ្រូង និងពោះមានសរីរាង្គអ្វីខ្លះ?
ផ្នែកទ្រូង និងពោះមានសរីរាង្គ ៖ • ផ្នែកទ្រូងមានសរីរាង្គដូចជា មានសួតពីរ និងបេះដូងមួយ។ • ផ្នែកពោះមានសរីរាង្គដូចជា មានក្រពះ ថ្លើម ប្រម៉ាត់ ពោះវៀន លំពែង។ នៅខាងក្រោយពោះវៀនមានតម្រង់នោម២ដែលទាក់ទងនឹងប្លោកនោម។
ផ្នែកទ្រូង និងពោះមានសរីរាង្គ ៖
See less• ផ្នែកទ្រូងមានសរីរាង្គដូចជា មានសួតពីរ និងបេះដូងមួយ។
• ផ្នែកពោះមានសរីរាង្គដូចជា មានក្រពះ ថ្លើម ប្រម៉ាត់ ពោះវៀន លំពែង។ នៅខាងក្រោយពោះវៀនមានតម្រង់នោម២ដែលទាក់ទងនឹងប្លោកនោម។