Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើកំណកឈាមបណ្តាលមកពីអ្វី?
កំណកឈាមបណ្តាលមកពីប្លាកែតភ្ជិតកន្លែងរបួសនិងបញ្ចេញសារធាតុគីមីដែលធ្វើអោយប្លាកែតនៅក្បែរនោះស្អិតនិងផលិតភីប្រ៊ីនច្រើនដើម្បីរារាំងគោលិកាស គោលិកាក្រហម និងប្លាកែត បន្ទាប់មកឈាមក៏ខាប់អន្ធិលក្លាយជាកំណក។
កំណកឈាមបណ្តាលមកពីប្លាកែតភ្ជិតកន្លែងរបួសនិងបញ្ចេញសារធាតុគីមីដែលធ្វើអោយប្លាកែតនៅក្បែរនោះស្អិតនិងផលិតភីប្រ៊ីនច្រើនដើម្បីរារាំងគោលិកាស គោលិកាក្រហម និងប្លាកែត បន្ទាប់មកឈាមក៏ខាប់អន្ធិលក្លាយជាកំណក។
See lessតើកោសិកាឈាមមួយណាដែលផ្ទុកអេម៉ូក្លូប៊ីន?
កោសិកាឈាមដែលផ្ទុកអេម៉ូក្លូប៊ីនគឺ គោលិកាក្រហម។
កោសិកាឈាមដែលផ្ទុកអេម៉ូក្លូប៊ីនគឺ គោលិកាក្រហម។
See lessចូរប្រៀបធៀបគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា។
ប្រៀបធៀបគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា ៖ • គោលិកាក្រហម ជាគោលិកាឈាមក្រហមមានផ្ទុកអេម៉ូក្លូប៊ី-នដែលដឹកនាំអុកស៊ីសែនពាសពេញសារពាង្គកាយ ហើយវាមានរាងដូចជាថាសនិងគ្មានណ្វៃយ៉ូទេ។ • គោលិកាស ជាប្រភេទទូទៅមួយដែលទាក់ទងនិងការការពារប្រឆាំងនឹងការជ្រៀតចូលនៃមេរោគហើយវាមាន ណ្វៃយ៉ូ ។ • ប្លាកែត ជាចំណែកតូចៗនៃកោសិកា ដRead more
ប្រៀបធៀបគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា ៖
See less• គោលិកាក្រហម ជាគោលិកាឈាមក្រហមមានផ្ទុកអេម៉ូក្លូប៊ី-នដែលដឹកនាំអុកស៊ីសែនពាសពេញសារពាង្គកាយ ហើយវាមានរាងដូចជាថាសនិងគ្មានណ្វៃយ៉ូទេ។
• គោលិកាស ជាប្រភេទទូទៅមួយដែលទាក់ទងនិងការការពារប្រឆាំងនឹងការជ្រៀតចូលនៃមេរោគហើយវាមាន
ណ្វៃយ៉ូ ។
• ប្លាកែត ជាចំណែកតូចៗនៃកោសិកា ដែលមានកំណើតនៅក្នុងខួរឆ្អឹងវាជាកោសិកាឈាមដែលចូលរួមក្នុងកត្តាកំណកឈាម។
• ប្លាស្មា ជាសារធាតុរាវពណ៌លឿងខ្ចីដែលភាគច្រើនជាទឹកនិងសារធាតុចិញ្ចឹម សារធាតុខនិជ ឧស្ម័ន និងកាកសំណល់រលាយ។
តើនៅក្នុងខ្លួនមនុស្សមានឈាមជាមធ្យមប្រហែលប៉ុន្មានភាគរយ? ឧទាហរណ៍បញ្ចាក់
នៅក្នុងមនុស្សមានឈាមប្រហែល 8% នៃសារពាង្គកាយ ។ ឧទាហរណ៍ មនុស្សទម្ងន់ 45kg ឈាមដែលធ្វើចលនាក្នុងសារពាង្គ-កាយប្រហែល 3.6kg។
នៅក្នុងមនុស្សមានឈាមប្រហែល 8% នៃសារពាង្គកាយ ។ ឧទាហរណ៍ មនុស្សទម្ងន់ 45kg ឈាមដែលធ្វើចលនាក្នុងសារពាង្គ-កាយប្រហែល 3.6kg។
See lessតើឈាមជាអ្វី?
ឈាម គឹជាជាលិកាមួយបែបដែលបង្កឡើងពីគោលិកាក្រហម គោលិកាស ប្លាកែត ...
ឈាម គឹជាជាលិកាមួយបែបដែលបង្កឡើងពីគោលិកាក្រហម គោលិកាស ប្លាកែត …
See lessចូររៀបរាប់ពីរបត់ឈាមខ្លី របត់ឈាមវែង និងរបត់ឈាមកូរ៉ូណែ។
និយាយពីរបត់ឈាមខ្លី របត់ឈាមវែង និងរបត់ឈាមកូរ៉ូណែ ៖ • របត់ឈាមខ្លី ដំបូងឈាមចេញពីបេះដូងទៅកាន់សួតដោយដឹកនាំកាកសំណល់និងឧស្ម័នកាបូនិចនៃកោសិកាទៅឱ្យសួតបន្ទាប់មកឈាមចេញពីសួតដោយដឹកនាំអុកស៊ីសែនទៅបេះដូងវិញ ។( ជាដំណើរឈាមរវាងបេះដូង និងសួត)។ • របត់ឈាមវែង ឈាមចេញពីបេះដូងដោយដឹកនាំអាហារនិងអុកស៊ីសែនទៅឱ្យកោសិកានៃសារពាង្គកាRead more
និយាយពីរបត់ឈាមខ្លី របត់ឈាមវែង និងរបត់ឈាមកូរ៉ូណែ ៖
See less• របត់ឈាមខ្លី ដំបូងឈាមចេញពីបេះដូងទៅកាន់សួតដោយដឹកនាំកាកសំណល់និងឧស្ម័នកាបូនិចនៃកោសិកាទៅឱ្យសួតបន្ទាប់មកឈាមចេញពីសួតដោយដឹកនាំអុកស៊ីសែនទៅបេះដូងវិញ ។( ជាដំណើរឈាមរវាងបេះដូង និងសួត)។
• របត់ឈាមវែង ឈាមចេញពីបេះដូងដោយដឹកនាំអាហារនិងអុកស៊ីសែនទៅឱ្យកោសិកានៃសារពាង្គកាយបន្ទាប់មកឈាមដឹកនាំកាកសំណល់និងឧស្ម័នកាបូនិចពីកោសិកាចូលទៅបេះដូងវិញ។(ជាដំណើរឈាមរវាងបេះដូង និងកោសិកានៃសារពាង្គកាយ )។
• របត់ឈាមកូរ៉ូណែ បេះដូងមានសរសៃឈាមផ្សេងទៀតសម្រាប់ផ្គត់ផ្គង់សារធាតុចិញ្ចឹមនិង O2 ដល់កោសិកាបេះ-ដូង និងដកយកកាកសំណល់មកវិញ។
តើរបត់ឈាមចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
របត់ឈាមចែកចេញជាបីផ្នែកគឺ ៖ • របត់ឈាមខ្លីឬរបត់ឈាមក្នុងសួត • របត់ឈាមវែង(របត់ឈាមក្នុងបេះដូង) • របត់ឈាមកូរ៉ូណែ។
របត់ឈាមចែកចេញជាបីផ្នែកគឺ ៖
See less• របត់ឈាមខ្លីឬរបត់ឈាមក្នុងសួត
• របត់ឈាមវែង(របត់ឈាមក្នុងបេះដូង)
• របត់ឈាមកូរ៉ូណែ។
តើអាកទែ វ៉ែន និងសរសៃប្តូរមាននាទីដូចម្តេច?
នាទីរបស់អាកទែ វ៉ែន និងសរសៃប្តូរ ៖ • អាកទែ មាននាទីដឹកនាំឈាមចេញពីបេះដូងទៅកាន់គ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ ។ • វ៉ែន មាននាទីដឹកនាំឈាមពីគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយទៅកាន់បេះដូង ។ • សរសៃប្តូរ មាននាទីអាចអោយធាតុរាវនៃឈាមជ្រាបឆ្លងកាត់វាបាន។
នាទីរបស់អាកទែ វ៉ែន និងសរសៃប្តូរ ៖
See less• អាកទែ មាននាទីដឹកនាំឈាមចេញពីបេះដូងទៅកាន់គ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ ។
• វ៉ែន មាននាទីដឹកនាំឈាមពីគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយទៅកាន់បេះដូង ។
• សរសៃប្តូរ មាននាទីអាចអោយធាតុរាវនៃឈាមជ្រាបឆ្លងកាត់វាបាន។
តើសរសៃឈាមមានប៉ុន្មានបែប? អ្វីខ្លះ?
សរសៃឈាមមានបីបែបគឺ ៖ • អាកទែ • វ៉ែន • សរសៃប្តូរ។
សរសៃឈាមមានបីបែបគឺ ៖
See less• អាកទែ
• វ៉ែន
• សរសៃប្តូរ។
តើបេះដូងជាអ្វី?ស្ថិតនៅកន្លែងណា?
បេះដូងគឺជាសាច់ដុំមានពណ៌ក្រហមប្រហោងក្នុងដែលមានទំហំប៉ុនដៃក្តាប់។ វាស្ថិតនៅក្នុងប្រអប់ទ្រូងនៅចន្លោះសួតទាំងពីរ។
បេះដូងគឺជាសាច់ដុំមានពណ៌ក្រហមប្រហោងក្នុងដែលមានទំហំប៉ុនដៃក្តាប់។ វាស្ថិតនៅក្នុងប្រអប់ទ្រូងនៅចន្លោះសួតទាំងពីរ។
See less