Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរបបអាហារមានន័យដូចម្តេច?
របបអាហារមានន័យថាអាហារដែលយើងបរិភោគរាល់ថ្ងៃ។
របបអាហារមានន័យថាអាហារដែលយើងបរិភោគរាល់ថ្ងៃ។
See lessនៅពេលសារពាង្គកាយបាត់បង់ជាតិទឹក តើយើងអាចបន្ថែមជាតិទឹកដោយវិធីណា?
នៅពេលសារពាង្គកាយបាត់បង់ជាតិទឹក យើងអាចបន្ថែមជាតិទឹកដោយការផឹកទឹក ផឹកទឹកដោះគោ បរិភោគអាហារមានជាតិទឹក ទឹកផ្លែឈើ ឬភេសជ្ជៈផ្សេងៗ ។
នៅពេលសារពាង្គកាយបាត់បង់ជាតិទឹក យើងអាចបន្ថែមជាតិទឹកដោយការផឹកទឹក ផឹកទឹកដោះគោ បរិភោគអាហារមានជាតិទឹក ទឹកផ្លែឈើ ឬភេសជ្ជៈផ្សេងៗ ។
See lessតើទឹកមានសារៈសំខាន់ឬទេ? ហេតុអ្វី?
ទឹកមានសារៈសំខាន់ណាស់ ។ព្រោះវាជួយរក្សាសីតុណ្ហភាពសារ- ពាង្គកាយឱ្យនៅធម្មតា និងជាធាតុបង្កសំខាន់នៃឈាម ដែលដឹកនាំអាហារទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ។
ទឹកមានសារៈសំខាន់ណាស់ ។ព្រោះវាជួយរក្សាសីតុណ្ហភាពសារ- ពាង្គកាយឱ្យនៅធម្មតា និងជាធាតុបង្កសំខាន់នៃឈាម ដែលដឹកនាំអាហារទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ។
See lessតើវីតាមីន C មាននៅក្នុងអ្វីខ្លះ? មាននាទីដូចម្តេច? តើវីតាមីននីមួយៗមាននាទីដូចគ្នាឬទេ? ព្រោះអ្វី?
វីតាមីន C មាននៅក្នុងបន្លែនិងផ្លែឈើជាច្រើនដូចជា ប៉េងប៉ោះ បន្លែបៃតង ក្រូច ល្ហុង ស្វាយ…។ មាននាទីធ្វើឱ្យស្បែក និងអញ្ចាញធ្មេញមានសុខភាពល្អ។
វីតាមីន C មាននៅក្នុងបន្លែនិងផ្លែឈើជាច្រើនដូចជា ប៉េងប៉ោះ បន្លែបៃតង ក្រូច ល្ហុង ស្វាយ…។ មាននាទីធ្វើឱ្យស្បែក និងអញ្ចាញធ្មេញមានសុខភាពល្អ។
See lessតើវីតាមីនអ្វីជួយអោយឆ្អឹងនិងធ្មេញរឹងមាំ?យើងបានវាមកពីណា?
វីតាមីនដែលជួយអោយឆ្អឹងនិងធ្មេញរឹងមាំគឺ វីតាមីន D ។ យើងបានវាមកពីការបរិភោគត្រី ទឹកដោះគោ ប៊័រ ថ្លើមត្រី ប្រេងឆា……។
វីតាមីនដែលជួយអោយឆ្អឹងនិងធ្មេញរឹងមាំគឺ វីតាមីន D ។ យើងបានវាមកពីការបរិភោគត្រី ទឹកដោះគោ ប៊័រ ថ្លើមត្រី ប្រេងឆា……។
See lessចូររៀបរាប់ពីនាទីសំខាន់របស់អាហារការពារ។
នាទីសំខាន់របស់អាហារការពារមាន ៖ • វីតាមីន មាននាទីសំខាន់ជួយអោយលូតលាស់បានល្អ ជួយក្នុងដំណើរការបញ្ចេញថាមពលពីអាហារនិងរ៉ាប់រងនូវការលូតលាស់របស់កោសិកាថ្មីៗបានត្រឹមត្រូវ។ • អំបិលខនិជ មាននាទីជារូបធាតុសាងសង់ឬជួសជុលក្នុងតម្រូវការនៃសកម្មភាពផ្សេងៗរបស់សារពាង្គកាយ។
នាទីសំខាន់របស់អាហារការពារមាន ៖
See less• វីតាមីន មាននាទីសំខាន់ជួយអោយលូតលាស់បានល្អ ជួយក្នុងដំណើរការបញ្ចេញថាមពលពីអាហារនិងរ៉ាប់រងនូវការលូតលាស់របស់កោសិកាថ្មីៗបានត្រឹមត្រូវ។
• អំបិលខនិជ មាននាទីជារូបធាតុសាងសង់ឬជួសជុលក្នុងតម្រូវការនៃសកម្មភាពផ្សេងៗរបស់សារពាង្គកាយ។
តើអាហារប្រភេទណាដែលចាត់ទុកជាអាហារសាងសង់?
អាហារដែលមានផ្ទុកប្រតេអ៊ីនច្រើនដែលគេចាត់ទុកជាប្រភេទអាហារសាងសង់មានដូចជា សាច់ ត្រី មាន់ ស៊ុត ទឹកដោះ សណ្តែងសៀង………។
អាហារដែលមានផ្ទុកប្រតេអ៊ីនច្រើនដែលគេចាត់ទុកជាប្រភេទអាហារសាងសង់មានដូចជា សាច់ ត្រី មាន់ ស៊ុត ទឹកដោះ សណ្តែងសៀង………។
See lessដូចម្តេចហៅថាអាហារសាងសង់?
អាហារសាងសង់គឺជាអាហារផ្តល់នូវសារធាតុគីមីសំខាន់ៗដែលត្រូវការសំរាប់ការលូតលាស់ និងជួសជុលឡើងវិញនូវផ្នែកដែលបាត់បង់។
អាហារសាងសង់គឺជាអាហារផ្តល់នូវសារធាតុគីមីសំខាន់ៗដែលត្រូវការសំរាប់ការលូតលាស់ និងជួសជុលឡើងវិញនូវផ្នែកដែលបាត់បង់។
See lessតើអាហារលីពីតមានប៉ុន្មានប្រភេទ? ចូររៀបរាប់។
អាហារលីពីតមានពីរប្រភេទគឺ ៖ • លីពីត(ខ្លាញ់ឆ្អែត)មានប្រភពមកពី ខ្លាញ់សត្វ ប័រ ទឺកដោះគោ…..។ នៅសីតុណ្ហភាពទាប ខ្លាញ់ឆ្អែតកក។ • លីពីត(ខ្លាញ់មិនឆ្អែត)មានប្រភពពីរុក្ខជាតិដូចជា ប្រេឆា ប្រេងស-ណ្តែក ប្រេងល្ង…..។ នៅសីតុណ្ហភាពទាប ខ្លាញ់មិនឆ្អែតនៅតែរាវ(មិនកក)។
អាហារលីពីតមានពីរប្រភេទគឺ ៖
See less• លីពីត(ខ្លាញ់ឆ្អែត)មានប្រភពមកពី ខ្លាញ់សត្វ ប័រ ទឺកដោះគោ…..។ នៅសីតុណ្ហភាពទាប ខ្លាញ់ឆ្អែតកក។
• លីពីត(ខ្លាញ់មិនឆ្អែត)មានប្រភពពីរុក្ខជាតិដូចជា ប្រេឆា ប្រេងស-ណ្តែក ប្រេងល្ង…..។ នៅសីតុណ្ហភាពទាប ខ្លាញ់មិនឆ្អែតនៅតែរាវ(មិនកក)។
តើអាហារប្រភេទគ្លុយស៊ីតមានអ្វីខ្លះ? ហើយមាននៅក្នុងអ្វីខ្លះ ?
អាហារប្រភេទគ្លុយស៊ីតមាន អាមីដុង ស្តរងាយ សែលុយឡូស។
អាហារប្រភេទគ្លុយស៊ីតមាន អាមីដុង ស្តរងាយ សែលុយឡូស។
See less