Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសារពាង្គកាយបរាសិតបំផ្លាញសារពាង្គកាយធ្មួលដូចម្ដេច?
សារពាង្គកាយបរាសិតបំផ្លាញសារពាង្គកាយធ្មួល ដោយវាធ្វើឱ្យសកម្មភាពមេតាបូលីសរបស់សារពាង្គកាយធ្មួលចុះខ្សោយ ឬផ្អាក និងជាយថាហេតុសម្លាប់ធ្មួល។
សារពាង្គកាយបរាសិតបំផ្លាញសារពាង្គកាយធ្មួល ដោយវាធ្វើឱ្យសកម្មភាពមេតាបូលីសរបស់សារពាង្គកាយធ្មួលចុះខ្សោយ ឬផ្អាក និងជាយថាហេតុសម្លាប់ធ្មួល។
See lessតើបរាសិតភាពជាអ្វី?តើធ្មួលជាអ្វី?
បរាសិតភាពជាទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្នុង ឬលើសារពាង្គកាយធ្មួលហើយទទួលផលប្រយោជន៍ពីធ្មួល។ -ធ្មួលគឺជាកន្លែងទទួល ឬស្នាក់នៅ(ជម្រក)សម្រាប់សារពាង្គកាយដទៃផ្សេងទៀត។
បរាសិតភាពជាទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្នុង ឬលើសារពាង្គកាយធ្មួលហើយទទួលផលប្រយោជន៍ពីធ្មួល។
See less-ធ្មួលគឺជាកន្លែងទទួល ឬស្នាក់នៅ(ជម្រក)សម្រាប់សារពាង្គកាយដទៃផ្សេងទៀត។
តើភាពប្រជួយកើតឡើងដោយភាវ:រស់ណាខ្លះ?ចូររកឧទាហរណ៍។ (សង្កេតរូបភាពនៅក្នុងសៀវភៅវជីវវិទ្យាថ្នាក់ទី៧បន្ថែម)
ភាពប្រជួយ កើតមាននៅក្នុងចំណោមភាវ:រស់ដូចជា រុក្ខជាតិ ប្រូទីស និងផ្សិត។ឧទាហរណ៍ កណ្ដៀររស់នៅក្នុងកំណាត់ឈើពុកមួយ។ វាស៊ីឈើប៉ុន្តែមិនអាចរំលាយឈើបានឡើយ។ ឈើមិនអាចប្រើប្រាស់ជាថាមពលនៅក្នុងសារពាង្គកាយកណ្ដៀរ។ មានតែប្រូទីសមួយប្រភេទដែលរស់នៅក្នុងប្រដាប់រំលាយអាហាររបស់កណ្ដៀរ ដែលអាចរំលាយឈើបាន។ ដូចនេះប្រូទីសរំលាយឈើសម្រាបRead more
ភាពប្រជួយ កើតមាននៅក្នុងចំណោមភាវ:រស់ដូចជា រុក្ខជាតិ ប្រូទីស និងផ្សិត។ឧទាហរណ៍ កណ្ដៀររស់នៅក្នុងកំណាត់ឈើពុកមួយ។ វាស៊ីឈើប៉ុន្តែមិនអាចរំលាយឈើបានឡើយ។ ឈើមិនអាចប្រើប្រាស់ជាថាមពលនៅក្នុងសារពាង្គកាយកណ្ដៀរ។ មានតែប្រូទីសមួយប្រភេទដែលរស់នៅក្នុងប្រដាប់រំលាយអាហាររបស់កណ្ដៀរ ដែលអាចរំលាយឈើបាន។ ដូចនេះប្រូទីសរំលាយឈើសម្រាប់កណ្ដៀរ ហើយកណ្ដៀរក៏អាចប្រើឈើដែលរំលាយជាថាមពល។ប្រូទីសជ្រកក្នុងខ្លួនកណ្ដៀរ។ប្រូទីសក៏ប្រើឈើជាថាមពលសម្រាប់ពួកវាដែរ។
See lessដូចម្តេចដែលហៅថាភាពប្រជួយ?
ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទអាស្រ័យគ្នា និងទទួលផលពីគ្នាទៅវិញទៅមក។
ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទអាស្រ័យគ្នា និងទទួលផលពីគ្នាទៅវិញទៅមក។
See lessដូចម្តេចដែលហៅថាសហប្រាណ? តើទំនាក់ទំនងសហប្រាណមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
សហប្រាណជាទំនាក់ទំនងមួយដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្បែរ លើ ឬក្នុងសារពាង្គកាយមួយផ្សេងទៀតហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ -ទំនាក់ទំនងសហប្រាណមានបីប្រភេទគឺ៖ ភាពប្រជួយ ភាពបន្លម និងបរាសិតភាព។
សហប្រាណជាទំនាក់ទំនងមួយដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្បែរ លើ ឬក្នុងសារពាង្គកាយមួយផ្សេងទៀតហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
See less-ទំនាក់ទំនងសហប្រាណមានបីប្រភេទគឺ៖ ភាពប្រជួយ ភាពបន្លម និងបរាសិតភាព។
តើទំនាក់ទំនងរវាងភាវរស់ និងភាវរស់មានប៉ុន្មានបែបសំខាន់ៗ? អ្វីខ្លះ?
ទំនាក់ទំនងរវាងភាវរស់ និងភាវរស់មានបីបែបសំខាន់ៗគឺ • ការប្រកួតប្រជែង • ជីវភាព(សត្វរំពា) • សហប្រាណ
ទំនាក់ទំនងរវាងភាវរស់ និងភាវរស់មានបីបែបសំខាន់ៗគឺ
See less• ការប្រកួតប្រជែង
• ជីវភាព(សត្វរំពា)
• សហប្រាណ
តើស្ថានប្រព័ន្ធ និងសហគមន៍ខុសគ្នាដូចម្តេច?
ស្ថានប្រព័ន្ធមួយមានបរិស្ថានរូប និងបរិស្ថានជីវៈ។ ចំណែកសហ-គមន៍គឺជាបរិស្ថានជីវៈនៅកន្លែងណាមួយតែប៉ុណ្ណោះ។
ស្ថានប្រព័ន្ធមួយមានបរិស្ថានរូប និងបរិស្ថានជីវៈ។ ចំណែកសហ-គមន៍គឺជាបរិស្ថានជីវៈនៅកន្លែងណាមួយតែប៉ុណ្ណោះ។
See lessតើស្ថានប្រព័ន្ធ និងសហគមន៍ខុសគ្នាដូចម្តេច?
ស្ថានប្រព័ន្ធមួយមានបរិស្ថានរូប និងបរិស្ថានជីវៈ។ ចំណែកសហ-គមន៍គឺជាបរិស្ថានជីវៈនៅកន្លែងណាមួយតែប៉ុណ្ណោះ។
ស្ថានប្រព័ន្ធមួយមានបរិស្ថានរូប និងបរិស្ថានជីវៈ។ ចំណែកសហ-គមន៍គឺជាបរិស្ថានជីវៈនៅកន្លែងណាមួយតែប៉ុណ្ណោះ។
See lessតើស្ថានប្រព័ន្ធធម្មជាតិ និងស្ថានប្រព័ន្ធច្នៃប្រឌិតខុសគ្នាដូចម្ដេចខ្លះ? (សង្កេតរូបភាពនៅក្នុងសៀវភៅជីវវិទ្យាថ្នាក់ទី៧បន្ថែម)
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖ • ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។ ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។ • ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពី មនុស្ស។ឧទាហរណ៍ ស្ថាRead more
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖
See less• ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។
ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។
• ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពី
មនុស្ស។ឧទាហរណ៍ ស្ថានប្រព័ន្ធវាលស្រែមួយ មនុស្សជាអ្នកកំណត់លក្ខខណ្ឌឱ្យ ដូចជា ភ្ជួរ រាស់ដី ស្ទូងស្រូវ ដាក់ជី បញ្ចេញ ឬបញ្ចូលទឹកជាដើម…។
ដូចនេះ ភាវ:រស់មិនអាចលូតលាស់ដោយឯកឯងដូចស្ថានប្រព័ន្ធធម្មជាតិបានទេ។មនុស្សធ្វើសកម្មភាពដើម្បីទទួលផលពីស្ថានប្រព័ន្ធវាលស្រែ។
តើស្ថានប្រព័ន្ធមានប៉ុន្មានបែប? អ្វីខ្លះ?
ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធធម្មជាតិនិងប្រព័ន្ធច្នៃប្រឌិត។
ស្ថានប្រព័ន្ធមានពីរបែបគឺស្ថានប្រព័ន្ធធម្មជាតិនិងប្រព័ន្ធច្នៃប្រឌិត។
See less