Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរនិយាយពីឬសស្នឹងនិងឬសស្ញែ។
- ឫសស្នឹង មានឫសកែវនិងឫសរយាង។ ភាគច្រើនមាននៅលើរុក្ខជាតិឌីកូទីលេដូន។ ឧទាហរណ៍ ដើមសណ្ដែក។ - ឫសស្ញែ គ្មានឫសកែវ ហើយភាគច្រើនឫសស្ញែមាននៅលើរុក្ខជាតិម៉ូណូកូទីលេដូនហើយឫសលូតលាស់ស្មើគ្នាទាំងអស់។ ឧទាហរណ៍ ស្មៅ។
– ឫសស្នឹង មានឫសកែវនិងឫសរយាង។ ភាគច្រើនមាននៅលើរុក្ខជាតិឌីកូទីលេដូន។
See lessឧទាហរណ៍ ដើមសណ្ដែក។
– ឫសស្ញែ គ្មានឫសកែវ ហើយភាគច្រើនឫសស្ញែមាននៅលើរុក្ខជាតិម៉ូណូកូទីលេដូនហើយឫសលូតលាស់ស្មើគ្នាទាំងអស់។
ឧទាហរណ៍ ស្មៅ។
តើឫសចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ឫសចែកចេញជា២ប្រភេទគឺ ៖ ឫសស្នឹង ឫសស្ញែ។
ឫសចែកចេញជា២ប្រភេទគឺ ៖
See less ឫសស្នឹង
ឫសស្ញែ។
តើឫសមាននាទីសំខាន់ដូចម្ដេចខ្លះ?
ឫសមាននាទីសំខាន់ដូចតទៅ ៖ • នាទីទ្រទ្រង់ : ភ្ជាប់ដើមទៅនិងដី • នាទីស្រូប : ស្រូបទឹកនិងអំបិលខនិជ រលាយពីក្នុងដី • នាទីដឹកនាំ : ដឹកនាំទឹកនិងអំបិលខនិជទៅ ដើម • នាទីផ្ទុកអាហារបម្រុង : ផ្ទុកសារធាតុចិញ្ចឹម។
ឫសមាននាទីសំខាន់ដូចតទៅ ៖
See less• នាទីទ្រទ្រង់ : ភ្ជាប់ដើមទៅនិងដី
• នាទីស្រូប : ស្រូបទឹកនិងអំបិលខនិជ
រលាយពីក្នុងដី
• នាទីដឹកនាំ : ដឹកនាំទឹកនិងអំបិលខនិជទៅ
ដើម
• នាទីផ្ទុកអាហារបម្រុង : ផ្ទុកសារធាតុចិញ្ចឹម។
នៅផ្នែកខាងចុងនៃឬសមានអ្វីខ្លះនិងមាននាទីដូចម្តេច?
នៅផ្នែកខាងចុងនៃឬសនីមួយៗមានសរីរាង្គម៉្យាងគ្របពីលើហៅថាក្បាលឬស វាមាននាទីការពារចុងឬសក្នុងការដុះលូតលាស់ និងនៅផ្នែកខាងលើនេះបន្តិចមានរោមឆ្មារៗជាច្រើនដុះយ៉ាងក្រាស់ហៅថារោមជញ្ជក់វាមាននាទីស្រូបយកទឹកនិងអំបិលខនិជ។
នៅផ្នែកខាងចុងនៃឬសនីមួយៗមានសរីរាង្គម៉្យាងគ្របពីលើហៅថាក្បាលឬស វាមាននាទីការពារចុងឬសក្នុងការដុះលូតលាស់ និងនៅផ្នែកខាងលើនេះបន្តិចមានរោមឆ្មារៗជាច្រើនដុះយ៉ាងក្រាស់ហៅថារោមជញ្ជក់វាមាននាទីស្រូបយកទឹកនិងអំបិលខនិជ។
See lessតើប្រព័ន្ធឫសស្ថិតនៅក្រោមដីមានឫសអ្វីខ្លះ?
ប្រព័ន្ធឫសនៅក្រោមដីកើតឡើងពីឫសដូចជា ៖ ឫសកែវ និងឫសរយាង។
ប្រព័ន្ធឫសនៅក្រោមដីកើតឡើងពីឫសដូចជា ៖
See lessឫសកែវ និងឫសរយាង។
តើប្រដាប់លូតលាស់របស់រុក្ខជាតិមានអ្វីខ្លះ?
ប្រដាប់លូតលាស់របស់រុក្ខជាតិមាន ឫស ដើម មែក និងស្លឹក។
ប្រដាប់លូតលាស់របស់រុក្ខជាតិមាន ឫស ដើម មែក និងស្លឹក។
See lessរុក្ខជាតិមានផ្កាមានលក្ខណៈដូចម្តេច?
រុក្ខជាតិមានផ្កាជារុក្ខជាតិដែលមានលក្ខណៈសុំាញុំាហើយសំខាន់ជាងគេ។
រុក្ខជាតិមានផ្កាជារុក្ខជាតិដែលមានលក្ខណៈសុំាញុំាហើយសំខាន់ជាងគេ។
See lessតើវដ្ដបន្តពូជរបស់ប៉ប្រកជាអ្វី?
វដ្ដបន្តពូជរបស់ប៉ប្រកជា ការឆ្លាស់គ្នារវាងឯកត្ត:ពីរគឺរុក្ខជាតិពេញវ័យបង្កើតស៉្បនិងប្រូតាល់បង្កើតកោសិកា បន្តពូជ។
វដ្ដបន្តពូជរបស់ប៉ប្រកជា ការឆ្លាស់គ្នារវាងឯកត្ត:ពីរគឺរុក្ខជាតិពេញវ័យបង្កើតស៉្បនិងប្រូតាល់បង្កើតកោសិកា
See lessបន្តពូជ។
ចូរនិយាយពីការបន្តពូជរបស់ប៉ប្រក។
បន្ទាប់ពីមានសំណើមអង់តេរីឌីក៏របើកហើយបញ្ចេញអង់តេរ៉ូស៊ូអ៊ីតដែលអាចហែលដោយសាររោមដ៏វែងរបស់វា។កាលណាអង់តេរ៉ូស៊ូអ៊ីតណាមួយបានចូលទៅក្នុង អាកេកូនជួបជាមួយអូស្វ៊ែវាបង្កើតបានជាស៊ុត។ នេះហៅថាការបង្កកំណើត។ ស៊ុតចិញ្ចឹមជីវិតដោយសារប្រតាល់ហើយលូតលាស់បានជាកូនរុក្ខជាតិមួយដែលមានឬស ដើម ស្លឹក វាជាប៉ប្រកមួយដើមថ្មីផ្សេងទៀត។
បន្ទាប់ពីមានសំណើមអង់តេរីឌីក៏របើកហើយបញ្ចេញអង់តេរ៉ូស៊ូអ៊ីតដែលអាចហែលដោយសាររោមដ៏វែងរបស់វា។កាលណាអង់តេរ៉ូស៊ូអ៊ីតណាមួយបានចូលទៅក្នុង
See lessអាកេកូនជួបជាមួយអូស្វ៊ែវាបង្កើតបានជាស៊ុត។ នេះហៅថាការបង្កកំណើត។ ស៊ុតចិញ្ចឹមជីវិតដោយសារប្រតាល់ហើយលូតលាស់បានជាកូនរុក្ខជាតិមួយដែលមានឬស ដើម ស្លឹក វាជាប៉ប្រកមួយដើមថ្មីផ្សេងទៀត។
ចូរនិយាយពីប្រដាប់បន្តពូជរបស់ប៉ប្រក។
ប្រដាប់បន្តពូជរបស់ប៉ប្រកមាន៖ • សរីរាង្គបន្តពូជឈ្មោលមួយហៅថាអង់តេរីឌី មានរាងជាថង់មួយ ។កាលណាទុំវាបញ្ចេញកោសិកាបន្តពូជឈ្មោលឬកាម៉ែតឈ្មោល អង់តេរ៉ូស៊ូអ៊ីត ជាច្រើនដែលមានរាងតូចល្អិតមិនអាចមើលឃើញនឹងភ្នែកទទេបានទេ។ • អាកេកូន គឺជាសរីរាង្គបន្តពូជញីរបស់ប៉ប្រក មានរាងដូចកូនដបបង្កប់ជ្រៅទៅក្នុងប្រូតាល់។នៅក្នុងអាកេកូនមានRead more
ប្រដាប់បន្តពូជរបស់ប៉ប្រកមាន៖
See less• សរីរាង្គបន្តពូជឈ្មោលមួយហៅថាអង់តេរីឌី មានរាងជាថង់មួយ ។កាលណាទុំវាបញ្ចេញកោសិកាបន្តពូជឈ្មោលឬកាម៉ែតឈ្មោល អង់តេរ៉ូស៊ូអ៊ីត ជាច្រើនដែលមានរាងតូចល្អិតមិនអាចមើលឃើញនឹងភ្នែកទទេបានទេ។
• អាកេកូន គឺជាសរីរាង្គបន្តពូជញីរបស់ប៉ប្រក មានរាងដូចកូនដបបង្កប់ជ្រៅទៅក្នុងប្រូតាល់។នៅក្នុងអាកេកូនមានកោសិកាបន្តពូជញីឬកាម៉ែតញីមួយហៅថា អូស៊្វែដែលមានទំហំធំ។