Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើវីរុសហ៊ីវ (HIV) វាយប្រហាប្រព័ន្ធសុំាយ៉ាងដូចម្តេច?
វីរុសហ៊ីវ (HIV )វាយប្រហាប្រព័ន្ធសុំាដូចជាវីរុសជ្រៀតចូលក្នុងណ្វៃយ៉ូនៃឡាំផូស៊ីត T ដែលជាឡាំផូស៊ីតមួយប្រភេទភ្ញោចឡាំផូស៊ីត Bឱ្យផលិតអង់ទីករ។ បន្ទាប់មកឡាំផូស៊ីតត្រូវបំផ្លាញហើយវីរុសបង្កើនចំនួនយ៉ាងច្រើនទៅបំផ្លាញ Tឡាំងផូស៊ីតផ្សេងៗទៀត។ នៅពេលឡាំផូ-ស៊ីតត្រូវបំផ្លាញអស់ឬមានចំនួនមិនគ្រប់គ្រាន់ ប្រព័ន្ធសុំារបស់សារពាRead more
វីរុសហ៊ីវ (HIV )វាយប្រហាប្រព័ន្ធសុំាដូចជាវីរុសជ្រៀតចូលក្នុងណ្វៃយ៉ូនៃឡាំផូស៊ីត T ដែលជាឡាំផូស៊ីតមួយប្រភេទភ្ញោចឡាំផូស៊ីត Bឱ្យផលិតអង់ទីករ។ បន្ទាប់មកឡាំផូស៊ីតត្រូវបំផ្លាញហើយវីរុសបង្កើនចំនួនយ៉ាងច្រើនទៅបំផ្លាញ Tឡាំងផូស៊ីតផ្សេងៗទៀត។ នៅពេលឡាំផូ-ស៊ីតត្រូវបំផ្លាញអស់ឬមានចំនួនមិនគ្រប់គ្រាន់ ប្រព័ន្ធសុំារបស់សារពាង្គកាយមិនអាចការពារទៅនឹងការបង្កជំងឺផ្សេងៗបានប្រព័ន្ធភាពសុំាត្រូវចុះខ្សោយ។
See lessតើអេដស៍(AIDS) មានន័យដូចម្តេច?ហើយបង្កឡើងដោយមេរោគអ្វី?
អេដស៍(AIDS) មានន័យថាប្រជុំរោគសញ្ញាដែលកើតមានឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធសុំារបស់មនុស្ស ។ជំងឺនេះបង្កឡើងដោយវីរុសហ៊ីវ (HIV)។
អេដស៍(AIDS) មានន័យថាប្រជុំរោគសញ្ញាដែលកើតមានឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធសុំារបស់មនុស្ស ។ជំងឺនេះបង្កឡើងដោយវីរុសហ៊ីវ (HIV)។
See lessតើវ៉ាក់សាំងមួយអាចបង្ការជំងឺបានប៉ុន្មានប្រភេទ?ចូរឧទាហរណ៍បញ្ជាក់។
វ៉ាក់សាំងមួយអាចបង្ការជំងឺបានតែមួយប្រភេទប៉ុណ្ណោះ។ ឧទាហរណ៍ វ៉ាក់សាំងជំងឺកញ្រ្ជិលអាចបង្ការបានតែជំងឺកញ្រ្ជិលមួយប៉ុណ្ណោះមិនអាចបង្ការ ជំងឺ ផ្សេងៗទៀតបានទេ។
វ៉ាក់សាំងមួយអាចបង្ការជំងឺបានតែមួយប្រភេទប៉ុណ្ណោះ។ ឧទាហរណ៍ វ៉ាក់សាំងជំងឺកញ្រ្ជិលអាចបង្ការបានតែជំងឺកញ្រ្ជិលមួយប៉ុណ្ណោះមិនអាចបង្ការ ជំងឺ ផ្សេងៗទៀតបានទេ។
See lessតើអង់ទីករអាចផលិតលើកទី១បានប៉ុន្មានដង? ចូរបកស្រាយ។
អង់ទីករអាចផលិតលើកទីមួយបានតែមួយដងតែប៉ុណ្ណោះ។ បន្ទាប់មកវាអាចបង្កើតយ៉ាងរហ័សនិងគ្រប់ពេលដែលអង់ទីសែននៃភ្នាក់ងារបង្កជំងឺនោះជ្រៀតចូលក្នុងសារពាង្គកាយម្តងទៀត។
អង់ទីករអាចផលិតលើកទីមួយបានតែមួយដងតែប៉ុណ្ណោះ។ បន្ទាប់មកវាអាចបង្កើតយ៉ាងរហ័សនិងគ្រប់ពេលដែលអង់ទីសែននៃភ្នាក់ងារបង្កជំងឺនោះជ្រៀតចូលក្នុងសារពាង្គកាយម្តងទៀត។
See lessដើម្បីបង្ការជំងឺឆ្លង តើគេធ្វើដូចម្តេច?
ដើម្បីបង្ការជំងឺឆ្លង គេប្រើវ៉ាក់សាំងសម្រាប់បង្កើតភាពសុំារបស់សារពាង្គកាយប្រឆាំងនឹងជំងឺឆ្លង។
ដើម្បីបង្ការជំងឺឆ្លង គេប្រើវ៉ាក់សាំងសម្រាប់បង្កើតភាពសុំារបស់សារពាង្គកាយប្រឆាំងនឹងជំងឺឆ្លង។
See lessតាមធម្មតា តើវ៉ាក់សាំងមានផ្ទុកអ្វី?
តាមធម្មតា វ៉ាក់សាំងមានផ្ទុកអង់ទីសែនងាប់ឬខ្សោយ ដែលភ្ញោចគោលិកាសឱ្យផលិតអង់ទីករប្រឆាំងនឹងវា។
តាមធម្មតា វ៉ាក់សាំងមានផ្ទុកអង់ទីសែនងាប់ឬខ្សោយ ដែលភ្ញោចគោលិកាសឱ្យផលិតអង់ទីករប្រឆាំងនឹងវា។
See lessតើវ៉ាក់សាំងជាអ្វី?
វ៉ាក់សាំង ជាសារធាតុដែលបង្កើតភាពសុំារបស់សារពាង្គកាយ។
វ៉ាក់សាំង ជាសារធាតុដែលបង្កើតភាពសុំារបស់សារពាង្គកាយ។
See lessហេតុអ្វីបានជាត្រូវចាក់ថ្នាំបង្ការឬវ៉ាក់សាំង?
ព្រោះ ថ្នាំបង្ការឬវ៉ាក់សាំងបានជួយឱ្យយើងនូវភាពសុំាសកម្មប្រឆាំងទល់នឹងជំងឺពិសេសណាមួយហើយអ្នកទទួលវ៉ាក់សាំងនឹងមិនមានជំងឺទៀតទេ។
ព្រោះ ថ្នាំបង្ការឬវ៉ាក់សាំងបានជួយឱ្យយើងនូវភាពសុំាសកម្មប្រឆាំងទល់នឹងជំងឺពិសេសណាមួយហើយអ្នកទទួលវ៉ាក់សាំងនឹងមិនមានជំងឺទៀតទេ។
See lessតើភាពសុំាសកម្មជាអ្វី?
ភាពសុំាសកម្មជាភាពស៊ាំដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់របស់ខ្លួនដើម្បីប្រឆាំងទល់នឹងអង់ទីសែនរបស់មេរោគ។
ភាពសុំាសកម្មជាភាពស៊ាំដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់របស់ខ្លួនដើម្បីប្រឆាំងទល់នឹងអង់ទីសែនរបស់មេរោគ។
See lessតើទារកទទួលភាពសុំាអ្វីពីម្តាយក្នុងពេលណាដើម្បីអ្វី?
ទារកទទួលភាពសុំាអកម្មពីម្តាយក្នុងរយៈពេល 2-3ខែដំបូងនៃជីវិតរបស់ទារកដើម្បីប្រឆាំងទល់នឹងជំងឺ ឆ្លង។
ទារកទទួលភាពសុំាអកម្មពីម្តាយក្នុងរយៈពេល 2-3ខែដំបូងនៃជីវិតរបស់ទារកដើម្បីប្រឆាំងទល់នឹងជំងឺ
See lessឆ្លង។